អត្ថបទចុងក្រោយបំផុត

Huawei បញ្ចេញ MediaPad M6 ដែលមានទំហំ 2 សម្រាប់ជ្រើសរើស

នៅក្នុងព្រឹត្តិការណ៍បង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Nova 5 ទាំង 3 ម៉ូឌែល ក្រុមហ៊ុន Huawei បានធ្វើការប្រកាសបញ្ចេញនូវ Tablet ជំនាន់ថ្មីរបស់ខ្លួនគឺ MediaPad M6 ដែលបានបង្ហាញខ្លួនមកជាមួយនឹងទំហំ ​2 ជម្រើសគឺ 8.4 inch និង 10.8 inch ។ ខណៈដែល Tablet ទាំងក៏ត្រូវបានបំពាក់ដោយកម្លាំងថ្មខុសគ្នាផងដែរ។ MediaPad M6 ទាំង 2 ម៉ូឌែលត្រូវបានបំពាក់ដោយប្រភេទអេក្រង់ LCD ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត 2560 x 1600 px និង មានគែមស្តើង។ លើសពីនេះសម្រាប់ម៉ូឌែលដែលមានអេក្រង់ 8.4 inch ត្រូវបានបំពាក់ដោយកម្លាំងថ្ម 6100 mAh រីឯម៉ូឌែល 10.8 inch ត្រូវបានបំពាក់ដោយកម្លាំងថ្ម 7500...

Facebook នឹងមិនត្រូវបានតំឡើងរួចជាស្រេចទៀតឡើយ សម្រាប់ស្មាតហ្វូនជំនាន់ក្រោយៗរបស់​ Huawei

ដូចដែលយើងបានដឹង មួយរយៈពេលចុងក្រោយមកនេះ Huawei ត្រូវបានទទួលរងនូវបញ្ហាច្រើន ចំណែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook ក៏បានបញ្ជាក់បន្ថែមទៀតថា Facebook App នឹងមិនបានតំឡើងរួចជាស្រេចសម្រាប់ស្មាតហ្វូនជំនាន់ក្រោយៗរបស់ Huawei ទៀតនោះឡើយ។ លើសពីនេះ មិនត្រឹមតែ Facebook នោះទេ ប៉ុន្តែនៅមានកម្មវិធីពេញនិយមមួយចំនួនទៀតដូចជា Instagram, Messenger និង WhatsApp ក៏ត្រូវបានដកចេញពីស្មាតហ្វូនជំនាន់ក្រោយៗ ដែលក្រុមហ៊ុន Huawei មិនទាន់បានចេញលក់ផងដែរ។ ទាំងនេះគឺជារបាយការណ៍ដែល Reuters បានលើកឡើង។ ទោះជាយ៉ាងណា សម្រាប់ស្មាតហ្វូនរបស់ Huawei ដែលដំណើរការក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានអនុញ្ញាតអោយធ្វើការ Install និង ប្រើប្រាស់កម្មវិធីទាំងបានជាធម្មតា ដរាបណា Google Services...

ទាំងនេះ គឺជា Devices ទាំងអស់ដែលអាចធ្វើការ Update ទៅកាន់ iOS 13 និង OS ថ្មីមួយទៀតសម្រាប់ iPad (មានវីឌីអូ)

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបានប្រកាសបញ្ចេញនូវ Software ជំនាន់ថ្មីរបស់ខ្លួនគឺ iOS 13 សម្រាប់ស្មាតហ្វូន iPhone ។ លើសពីនេះ ក្រុមហ៊ុនក៏បានបន្ថែមទៀតថា Apple ក៏បានបន្ថែមនូវ Software ថ្មីមួយទៀត ដែលត្រូវបានដាក់ឈ្មោះថា iPadOS ដែលវាត្រូវបានបង្កើតឡើងសម្រាប់ដាក់អោយដំណើរការនៅលើ iPad ។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដោយ iOs 13 នេះនឹងមិនអាចដំណើរការសម្រាប់ឧបករណ៍ទាំងអស់នោះទេ មានថា iPhone ឬ iPad មួយចំនួននឹងមិនអាចធ្វើការ Update version ទៅកាន់ iOS 13 បានឡើយ។ ខាងក្រោមនេះ គឺជាស្មាតហ្វូន មួយចំនួនដែលអាចធ្វើការ Upadate version ទៅ iOs 13 បាន៖

Hongmeng ប្រព័ន្ធប្រតិបត្តិការ (OS) ថ្មីរបស់ Huawei បន្ទាប់ពីមានបញ្ហាជាមួយ​ Google

កាលពីអំឡុងខែ មីនា នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន Huawei លោក Richard Yu បានលើកឡើងថា ក្រុមហ៊ុន កំពុងតែធ្វើការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ​ (OS) ថ្មីរបស់ខ្លួនផ្ទាល់ ដើម្បីបង្ការក្នុងករណីមានបញ្ហាររាំងស្ទះផ្សេង ដែលមានឡើងដោយចៃដន្យជាមួយនឹងរដ្ឋាភិបាល សហរដ្ឋអាមេរិក ឬ Google ។ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា​ នៅក្នុងពេលថ្មីៗនេះ​ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការផ្តាច់ទំនាក់ទំនងអាជីវកម្មទាំងឡាយជាមួយនឹក្រុមហ៊ុន Huawei រួមទាំងប្រព័ន្ធប្រតិបត្តិការ Android ដែលក្រុមហ៊ុនកំពុងប្រើប្រាស់សម្រាប់ស្មាតហ្វូនផងដែរ។ ដូចនេះហើយ នៅថ្ងៃនេះផងដែរ ក៏បានរបាយការណ៍មួយបានលើកឡើងថា Huawei បានកំណត់ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនដែលមានឈ្មោះថា Hongmeng ។ បើតាមរយៈរបាការណ៍មួយពីប្រទេសចិន ដែលបានប្រាប់ HuaweiCentral ថា ក្រុមហ៊ុន Huawei...

DJI Osmo Action បំពាក់ដោយអេក្រង់ភ្លោះ និង អាចថតបានក្នុងកម្រិត 4K (មានវីឌីអូ)

កាលពីពេលថ្មីៗនេះ DJI ទើបតែបានប្រកាសបញ្ចេញ Action Camera ដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Osmo Action ។ សម្រាប់ Action Camera ជំនាន់ដំបូងរបស់ DJI នេះ ត្រូវបានក្រុមហ៊ុន ដាក់លក់ក្នុងតម្លៃ $349 ។ សម្រាប់ Osmo Action នេះ ត្រូវបានបំពាក់ដោយអេក្រង់មុខ - ក្រោយ ខណៈដែលអេក្រង់មុខ មានទំហំ 1.4 inch និង អេក្រង់ក្រោយទំហំ 2.25 inch ដែលវាអាចធ្វើអោយអ្នកមានភាពងាយស្រួលក្នុងការថត Vlogs ឬ Self Portraits បានយ៉ាងងាយ។

Google ប្រកាសបញ្ចប់ជំនួញពាណិជ្ជកម្មជាមួយនឹង Huawei?

សម្រាប់ថ្ងៃនេះ មានព័ត៌មានមួយដែលធ្វើអោយមានការចែករំលែកលើបណ្តាញសង្គម និង នៅលើសារព័ត៌មានជាច្រើន ដែលបានលើកឡើងថា " Google ប្រកាសបញ្ចប់ជំនួញពាណិជ្ជកម្មជាមួយនឹង Huawei " ។ ជាក់ស្តែង ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍ថា បានបញ្ឈប់អាជីវកម្មជាមួយក្រុមហ៊ុន Huawei ពិតមែនរួមបញ្ចូលទាំង Service , Android Software ពេញនិយមផ្សេងៗ ដែលដំណើរការលើ ស្មាតហ្វូនរបស់ Huawei និង Google Play ។ បើយោងទៅតាមរបាយការណ៍របស់រ៉យទ័របានលើកឡើងថា Huawei Technologies Co Ltd នឹងត្រូវបានផ្តាច់ការ Update លើប្រព័ន្ធប្រតិបត្តិការ Android ភ្លាមៗ។ លើសពីនេះ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនចិនមួយនេះ ក៏នឹងត្រូវជួបប្រទះនឹងបញ្ហាក្នុងការបាត់បង់នូវ កម្មវិធីពេញនិយមជាច្រើន និង Service ផ្សេងៗ រួមបញ្ចូលទាំង កម្មវិធីនៅលើ...

SanDisk បញ្ចេញ microSD Card ជំនាន់ថ្មីរបស់ខ្លួន ដែលមានទំហំ 1TB ជាមួយនឹងតម្លៃមិនធម្មតា

SanDisk កាលពីពេលថ្មីៗនេះ ទើបតែបានបញ្ចេញ microSD Card ជំនាន់ថ្មីរបស់ខ្លួន ដែលមានទំហំកាន់តែធំជាងមុនរហូតដល់ទៅ 1TB ខណៈដែលវាជាទំហំ ដែលក្រុមហ៊ុនមិនដែលដាក់លក់ក្នុងពេលកន្លងមក។ សម្រាប់ microSD Card 1TB នេះ ត្រូវបានក្រុមហ៊ុនកំណត់ដាក់លក់ក្នុងតម្លៃ $499.99 ។ សម្រាប់កន្លែងដែលអ្នកអាចទិញវាបានឥឡូវនេះវាមាននៅលើហាង SanDisk ។ ក្រុមហ៊ុន B & H Photo ក៏បានទទួលការបញ្ជាទិញសម្រាប់ microSD Card នេះផងដែរ។ ដោយឡែក សម្រាប់ក្រុមហ៊ុន Amazon ដែលយើងបានដឹងហើយថា ជាក្រុមហ៊ុនដែលលក់សម្ភារៈ Electronic យ៉ាងសម្បូរបែប នៅមិនទាន់មានការដាក់លក់នូវ microSD Card 1TB ជំនាន់ថ្មីរបស់ SanDisk នៅលើបញ្ជីរអាជីវកម្មរបស់ខ្លួននៅឡើយទេ។

Amazon ប្រកាសបញ្ចេញ Fire 7 និង Fire 7 Kids Edition tablets

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ប្រជាប្រិយភាពរបស់ Tablet ហាក់បីដូចជា ត្រូវបានធ្លាក់ចុះ ប៉ុន្តែបើទោះបីជាជួបនូវបញ្ហាទាំងនេះក្តី ក៏ក្រុមហ៊ុន Amazon មិនបានបញ្ឈប់អាជីវកម្មក្នុងការផលិតនូវស្រឡាយ Tablet Fire របស់ខ្លួនឡើយ។ នៅក្នុងថ្ងៃនេះ ក្រុមហ៊ុនមួយនេះ ក៏បានប្រកាសបញ្ចេញនូវ Tablet ស្រឡាយ Fire នេះ 2 ម៉ូឌែលទៀត គឺ Fire 7 និង Fire 7 Kids Edition ដែលត្រូវផលិតឡើងជាពិសេសសម្រាប់កុមារៗ។ Fire 7 Fire 7 ត្រូវផលិតឡើងដោយភ្ជាប់មកជាមួយនឹង អង្គចងចាំ 16GB និង 32GB ។ សម្រាប់រូបរាងរបស់វាវិញ...

Redmi បញ្ចេញ AirDots wireless buds នៅសប្តាហ៍ក្រោយ ដែលមានតម្លៃមិនដល់ $20

ក្រុមហ៊ុន Xiaomi ទើបតែបានប្រកាសបញ្ចេញកាសឥតខ្សែ (earbuds) កាលពីប៉ុន្មានខែមុននេះ ។ ហើយក្នុងពេលថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានប្រកាសម្តងថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញ កាសឥតខ្សែជំនាន់ថ្មីដែល មានឈ្មោះថា Redmi AirDots នៅសប្តាហ៍ក្រោយ ដែលមានតម្លៃត្រឹមតែ $15 (តម្លៃទីផ្សារបរទេស) ហើយនេះគឺជាតម្លៃមួយទាបបំផុត ក្នុងប្រវត្តិសាស្ត្រកាសឥតខ្សែ ដែលមិនធ្លាប់មានពីមុនមក។ Redmi AirDots ជាម៉ូឌែលដំបូងបំផុត ដែលជ្រកក្រោមសាកយីហោរបស់ក្រុមហ៊ុន Xiaomi ប៉ុន្តែវាត្រូវបានប្រើប្រាស់បច្ចេកវិទ្យាពិសេសៗមួយចំនួនដូចគ្នាទៅនឹង Earbuds របស់ Xiaomi ដែរ។ កាសឥតខ្សែ AirDot ត្រូវបានប្រើប្រាស់ Bluetooth 5.0 និង មាន Driver 7.2mm ។ លើសពីនេះ...

Apple បញ្ចេញ iPad Air 10.5-inch និង iPad mini 7.9-inch ជាផ្លូវការណ៍

ក្រុមហ៊ុន Apple បានបញ្ចេញវត្តមានរបស់ iPad ម៉ូឌែលថ្មីចំនួន 2 គឺ iPad Air 10.5-inch (ជំនាន់ទី 3) និង iPad mini 7.9-inch (ជំនាន់ទី 5) ។ iPad Air សម្រាប់ iPad Air ជំនាន់ទី 3 នេះ ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 10.5-inch ជាប្រភេទអេក្រង់ Retina ដែលបានបង្ហាញរូបភាពបានត្រជាក់ភ្នែក ក្នុងកម្រិត 2224x1668px ដែលមានដង់ស៊ីតេ 264PPI ។ អេក្រង់នេះត្រូវបានគេធ្វើអំពីកញ្ចក់ស្រដៀងទៅនឹងម៉ូដែល iPad Air 2 និង Pro ប៉ុន្តែមិនដូច iPad ជំនាន់ទី 6 ទេ។...