Samsung Galaxy Book2 បានបង្ហាញខ្លួនជាមួយ Snapdragon 850 និង Gigabit LTE នៅក្នុងថ្ងៃនេះ

ក្រុមហ៊ុន Samsung បានប្រកាស​បង្ហាញខ្លួន Galaxy Book2 ជាផ្លូវការនៅក្នុងថ្ងៃនេះ ។ Galaxy Book2 នេះត្រូវបានផលិតនៅប្រទេសកូរ៉េដែលវានឹងក្លាយជាគូប្រកួតប្រជែងជាមួយ Surface Pro របស់ក្រុមហ៊ុន Microsoft ប៉ុន្តែលើកនេះវាបាននាំមកជាមួយនឹងលក្ខណៈបត់បែនពិសេសបន្ថែមដែលវាត្រូវបានបំពាក់ដោយ Qualcomm SoC ដែលមិនដូចទៅនឹងជំនាន់មុនរបស់វានោះទេ។ ក្រុមហ៊ុននេះបានជ្រើសរើសយក Intel Core M3 បំពាក់អោយ Galaxy Book2 របស់ខ្លួន ។ Snapdragon 850 ពេលនេះបានក្លាយជាបេះដូងនៃ Galaxy Book2 ក្រៅពីនេះវាបានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 1260x1440 Super AMOLED មាន RAM ទំហំ 4GB និងមានMemory ក្នុង ទំហំ 128GB ។ Galaxy Book2 មានកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែលនិងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល , វាមានរន្ធ USB ពីរ ហើយ Galaxy Book2 នេះក៏មានរន្ធដោត microSD រួមទាំងរន្ធដោតកាស 3.5 មីលីម៉ែត្រ មកជាមួយផងដែរ ។កំលាំងថ្មរបស់វាអាចស៊ូបានរយៈពេល 20 ម៉ោង ហើយឧបករណ៍នេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធសាកថ្មល្បឿនលឿនមកជាមួយដែរ ។ Galaxy Book2 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 នៅក្នុងកំរិតរបស់ S លោកអ្នកទទួលបានការភ្ជាប់មកជាមួយក្តារចុចមួយ...

ពេលនេះត្រូវនិយាយពាក្យថាលាជាមួយនឹង QR Code ហើយប្រសិនបើអ្នកជាអ្នកប្រើ Alipay និង WeChat

ការស្កេន QR Code បានក្លាយជាផ្នែកមួយផ្សេងទៀតនៃទម្លាប់ប្រចាំថ្ងៃរបស់យើងជាមួយនឹងប្រព័ន្ធទូទាត់ប្រាក់តាមរយៈធនាគារនានា ឫក៏កម្មវិធីមួយចំនួនដូចជា Alipay និង WeChat ជាដើម។ ការចាកចេញពីផ្ទះហើយភ្លេចកាបូបរបស់អ្នកលែងជាការភ័យខ្លាចទៀតហើយព្រោះអ្នកគ្រាន់តែអ្នកអាចចាយប្រាក់របស់អ្នកតាមទូរស័ព្ទដៃបាន។ ប៉ុន្តែដូចដែលបានដឹងហើយថាបច្ចេកវិទ្យានាពេលបច្ចុប្បន្នគឺមានការវិវឌ្ឍន៍ទៅមុខលឿនគួរអោយកត់សម្គាល់ជារៀងរាល់ថ្ងៃ។   ថ្មីៗនេះក្រុមហ៊ុន Shenzhen Metro, Tencent និង GRG Banking បានបញ្ចេញដំណោះស្រាយថ្មីមួយទៅប្រព័ន្ធលក់សំបុត្ររថភ្លើងក្រោមដីដែលមានឈ្មោះថា "ការទូទាត់ប្រាក់ដោយប្រើ Biometric + Credit" ដែលបានកត់សម្គាល់ជាផ្លូវការនូវយុគសម័យថ្មីនៃការទទួលស្គាល់មុខ។ ការស្កេន QR Code បាននាំមកនូវភាពងាយស្រួលក្នុងជីវិតរបស់យើងប៉ុន្តែតើញឹកញាប់ប៉ុណ្ណាដែលទូរស័ព្ទរបស់អ្នកអស់ថ្ម? វាជាការប្រសើរណាស់ដែល Alipay បានប្រកាសថាខ្លួននឹងប្រកាន់យកការស្កេនមុខនៅកំឡុងពេលឆាប់ៗដែលប្រើជំនួស QR Code ក្នុងការទូទាត់សាច់ប្រាក់វិញ។    

Xiaomi ប្រកាសបញ្ចេញ Mi LED Pro TVs ម៉ូឌែលថ្មីជាផ្លូវការណ៍នៅ ឥណ្ឌា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិន Xiaomi បានប្រកាសជាផ្លូវការណ៍ដោយបញ្ចេញ TV ធម្យមជំនាន់ថ្មីមួយម៉ូឌែលនៅប្រទេស ឥណ្ឌា ។ ទូរទស្សន៍ជំនាន់ថ្មីនេះ ត្រូវបង្ហាញវត្តមានជាមួយនឹងជម្រើស 3 គឺ Mi LED TV 4C Pro, Mi LED TV 4A Pro និង Mi LED TV 4 Pro ខណៈដែលវាត្រូវបានបំពាក់ដោយ Software ថ្មីៗ។ Mi LED TV 4C Pro Mi LED TV 4C Pro ជាទូរទស្សន៍ដែលមានតម្លៃទាបជាងគេ ក្នុងចំណោម 3 ម៉ូដែល វាមានអេក្រង់ទំហំ 32 inch ដែលអាចបង្ហាញវត្តមានក្នុងកម្រិត 1368 x 768px ដែលដូចគ្នាទៅនឹង VA panel ជាម៉ូឌែលចាស់របស់ Mi LED TV ប្រើប្រាស់ Stereo Speaker 20W បំពាក់ដោយ DTS-HD surround sound វាត្រូវបានបំពាក់ដោយបន្ទះឈីប Amlogic ប្រើប្រាស់...

បន្ទះឈីប A12 Bionic របស់ Apple ទំហំកាន់តែតូច តែកម្លាំង និង ល្បឿន កាន់តែអស្ចារ្យ

វាជារឿងធម្មតាមួយ ដែលក្រុមហ៊ុន Apple តែងតែប្រកាសវត្តមានបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួន នៅគ្រប់ពេលដែលក្រុមហ៊ុនបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន iPhone សេរីថ្មីជាផ្លូវការណ៍។ ប៉ុន្តែក្នុងឆ្នាំនេះ អ្វីដែលកាន់តែធ្វើអោយអ្នកគាំទ្រ និង អ្នកតាមដានបច្ចេកវិទ្យារបស់ក្រុមហ៊ុនកាន់តែភ្ញាក់ផ្អើលនោះគឺ​ ក្រុមហ៊ុនបានបញ្ចេញបន្ទះឈីបជំនាន់ថ្មី A12 Bionic ដែលក្រុមហ៊ុននេះបាននិយាយថាវាជាបន្ទះឈីប 7nm ដំបូងបង្អស់របស់ឧស្សាហកម្មនេះហើយ Phil Schiller នៅលើឆាកនៅ Cupertino បានបន្ថែមទៀតថា វាជាបន្ទះឈីបដ៏ឆ្លាតវៃ និង មានថាមពលខ្លាំងបំផុតដែលមិនធ្លាប់មាននៅសម្រាប់ស្មាតហ្វូន ។ ក្នុងឈីបនោះ ក្រុមហ៊ុនបានបំពាក់ CPU ចំនួន 6 Core ប្រភេទ 64bits ប្រើប្រាស់ ស្ថាបត្យកម្មផលិត Fusion ដែលនៅក្នុងនោះ CPU 2 គ្រាប់មានល្បឿនលឿន ដែលលឿនជាងមុន 15% ហើយប្រើថាមពល តិចជាងមុនដល់ 40% ចំណែកឯ 4 គ្រាប់តូចៗ វាក៏ស៊ីថាមពលតិចជាង A11 50% ផងដែរ។ ម្យ៉ាងទៀត វាត្រូវបានធ្វើការ​ Update ទៅលើ Neural Engine ដែលជាផ្នែកមួយយ៉ាងសំខាន់របស់បន្ទះឈីបនេះ ដោយរចនាឡើងសម្រាប់ការងាររបស់ AI ដោយ Neural Engine បានប្រើប្រាស់ 2 គ្រាប់ បន្ថែមទៀត។ ដូច្នេះ បើរាប់បញ្ចូលគ្នាទាំង CPU និង Neural...

Apple ប្រកាសកំណត់កាលបរិច្ឆេទផ្លូវការណ៍សម្រាប់វត្តមាន iPhone ម៉ូឌែលថ្មី (មានវីឌីអូ)

ក្រុមហ៊ុន Apple នឹងបង្ហាញផលិតផលថ្មីបំផុតរបស់ខ្លួននៅថ្ងៃទី 12 ខែ កញ្ញានៅ Steve Jobs Theater ខណៈដែលព្រឹត្តិការណ៍នេះចាប់ផ្តើមនៅម៉ោង 10 ព្រឹក។ https://youtu.be/e4Eg_Iyq6uw ព្រឹត្តិការណ៍ប្រចាំខែកញ្ញារបស់ក្រុមហ៊ុននេះគឺជាការបង្ហាញពីម៉ូដែលទូរស័ព្ទ iPhone ជំនាន់ថ្មី និង ឧបករណ៍ទំនើប ៗ មុនពេលការចេញលក់ផលិតផលថ្មី ប៉ុន្តែការដាក់បង្ហាញនៅឆ្នាំនេះត្រូវបានគេនិយាយថា វាគួរឱ្យចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្តង់ដាររបស់ Apple ។ បើអ្នកវិភាគបានលើកឡើងថា សម្រាបឆ្នាំនេះ ក្រុមហ៊ុនយក្ស Apple នឹងបញ្ចេញអាវុធជាច្រើនដូចជា iPone, MacBook Air, Mac Mini, iPad និង Apple Watch ម៉ូឌែលថ្មី ដើម្បីធ្វើការប្រកួតប្រជែងក្នុងទីផ្សារ។ សម្រាប់ស្មាតហ្វូន iPhone ជំនាន់ថ្មិ ដែលអាចនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវបានគេរំពឹងថា វាអាចនឹងមានរហូតដល់ 3 ម៉ូឌែលដែលមានដូចជា៖ ម៉ូឌែលដែលមានអេក្រង់ទំហំ 5.8-inch បំពាក់ដោយអេក្រង់កញ្ចក់ OLED  ម៉ូឌែលដែលមានអេក្រង់ទំហំ 6.5-inchបំពាក់ដោយអេក្រង់កញ្ចក់ OLED ម៉ូឌែលដែលមានអេក្រង់ទំហំ 6.1-inchបំពាក់ដោយអេក្រង់កញ្ចក់ LCD លើសពីនេះទៅទៀត មានពាក្យចចាមរ៉ាមមួយចំនួនបានលើកឡើងថា សម្រាប់ iPhone ជំនាន់ថ្មី សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន អាចនឹងបន្ថែមជម្រើសពណ៌ និង ម៉ូដែលទូរស័ព្ទ iPhone ថ្មីទាំងអស់នឹងបោះចោល Home Button ដោយប្រើប្រាស់ប្រព័ន្ធ FaceID Face Recognition សម្រាប់ដោះសោទូរស័ព្ទជំនួសវិញ។ ម្យ៉ាងទៀត ក្រុមហ៊ុន Apple ក៏ត្រូវបានគេរំពឹងថា...

Nikon ប្រកាសបញ្ចេញម៉ូឌែល D3500 ដែលមានតម្លៃប្រហែល $499

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនកាមេរ៉ា Nikon បានប្រកាសបញ្ចេញកាមេរ៉ាម៉ូឌែលថ្មីមួយគឺ Nikon D3500 ដែល Support DSLR ខណៈដែលជំនាន់មុនម៉ូឌែល D3400 បានប្រកាសចេញលក់ជាផ្លូវការណ៍កាលពី 2 ឆ្នាំមុន។ បើតាមរយៈរូបរាងរបស់ D3500 វាត្រូវបានផលិតមកជាមួយនឹងរូបរាងមិនខុសគ្នាពី D3400 ប៉ុន្មាននោះទេ ប៉ុន្តែកាមេរ៉ាម៉ូឌែលត្រូវបានកែប្រែ និង បន្ថែម Feature ច្រើនគួរសម។ ម្យ៉ាងទៀតវា ត្រូវបានរចនាឡើងជាមួយនឹងទំហំតូចជាង និង ស្រាលជាង ជំនាន់មុនផងដែរ តែអ្វីដែលសំខាន់កម្លាំងថ្មរបស់កាមេរ៉ានេះ មានថាមពលខ្លាំងជាងមុនផងដែរ។ បើនិយាយពីតម្លៃវិញ សម្រាប់ម៉ូឌែលដែលបំពាក់ single AF-P DX NIKKOR 18-55mm f/3.5-5.6G VR kit lens មានតម្លៃប្រហែល $499 ខណៈដែលម៉ូឌែលដែលបំពាក់ dual kit lens including AF-P DX NIKKOR 18-55mm f/3.5-5.6G VR and AF-P DX NIKKOR 70-300mm f/4.5-6.3G ED មានតម្លៃប្រហែល $849 ។ D3500 ត្រូវបានបំពាក់ដោយ Len ដែលមានទំហំ 24.2MP DX-format sensor ជាមួយនឹង 11-point AF System និង មាន ISO...

ការមកដល់នៃប្រភេទទូរស័ព្ទក្នុងក្តីស្រមៃរបស់Gamerទាំងឡាយនោះគឺ Nubia Red Magic

ទូរស័ព្ទ Razer, ASUS ROG, Xiaomi Blackshark គឺសុទ្ធតែជាប្រភេទទូរស័ព្ទដែលផលិតមកសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមច្រើន ដែលពួកវាសុទ្ធសឹងតែមានសមត្ថភាពនឹងគុណភាពប្រហាក់ប្រហែលគ្នា។ ដូច្នេះហើយទើបធ្វើអោយក្រុមហ៊ុន ZTE បានបញ្ចេញនូវកំពូលស្មាតហ្វូនដ៏កំពូលរបស់ខ្លួនសម្រាប់យកមកប្រគួតប្រជែងក្នុងវិស័យនេះដែរ។ Nubia Red Magic គឺជាកំពូលស្មាតហ្វូនជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន ZTE សម្រាប់ប្រើប្រាស់ក្នុងការលេងហ្គេម។ វាមានរូបរាងគួរអោយទាក់ទាញនៅផ្នែកខាងក្រៅខ្លាំងមែនទែន បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនដ៏ទៃគឺមិនចាញ់គ្នាឡើយ ហើយអ្វីដែលសំខាន់នោះគឺវាមានភាពស្រស់ស្អាតខ្លាំងដោយសារវាបានភ្ជាប់មកជាមួយនឹងបន្ទះភ្លើងLEDនៅផ្នែកខាងក្រោយខ្នងរបស់ទូរស័ព្ទនេះ។ វាមានតម្លៃប្រហែល 399 ដុល្លាសហរដ្ឋអាមេរិក ។ បើយើងក្រឡេកទៅមើលផ្នែកខាងក្នុងរបស់ទូរស័ព្ទនេះគឺ វាបានភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 835, Processor 1.9GHz octa-core,ទំហំ RAM 6 GB, Memoryមានទំហំ 64GB ,កំរិតភាពច្បាស់ទំហំ 1080x2160 pixels,កាមេរ៉ាក្រោយទំហំ 24-Megapixels និងកាមេរ៉ាមុខទំហំ8-Megapixels ,វាដំណើរការដោយប្រព័ន្ធប្រតិ្តបត្តិការណ៍ Android 8.1, នឹងកំលាំងថ្មដល់ទៅ 3,800mAh ឯណោះដែលវាកាន់តែពិសេសសម្រាប់អ្នកលេងហ្គេមទាំងឡាយមិនពិបាកចិត្តក្នុងការខ្លាចអស់ថ្មនៅក្នុងពេលកំពុងលេងឡើយ ហើយវាក៏បានបន្ថែមនៅមុខងារ Fast battery charging មកជាមួយផងដែរ។  

ឧបករណ៍ MagicScroll ​បានបង្ហាញខ្លួនជាមួយនឹងរូបរាងដូចជារាជសារស្តេចបុរាណដែលអាច Touchscreen បាន

ក្រុមការងារស្រាវជ្រាវនៅសកលវិទ្យាល័យ Queen's បាននាំអ្នកប្រើប្រាស់ទាំងអស់ត្រឡប់ទៅអតីតកាលវិញដោយយកបច្ចេកវិទ្យានាពេលអនាគតរបស់ខ្លួន។ ក្រុមការងារបានបង្កើតគំរូដើមនៃប្រភេទទូរស័ព្ទចល័តដែលបានតភ្ជាប់ថ្មី។ មិនមែនពិតជាប្រភេទTablet ហើយមិនមែនជាប្រភេទទូរស័ព្ទពិតប្រាកដបមួយណាដែល​ (ទោះបីជាវាអាចធ្វើឱ្យការCallដូចជាទូរស័ព្ទក៏ដោយ)។ ឧបករណ៍នោះគឺ MagicScroll គឺស៊ីឡាំងមួយដែលមានអេក្រង់ថាសអាចបត់បែនបានតាមដែលលោកអ្នកត្រូវការ។ បើក្រឡេកមើលទៅក្នុងខ្សែរភាពយន្តភាគចិនលោកអ្នកនឹងឃើញថាវាស្រដៀងទៅនឹងសំណៅរាជសារដែលបញ្ចូនទៅកាន់ព្រះមហាក្សត្រដូច្នេះដែរ។ https://youtu.be/hR6UMm4LcOc MagicScroll មានអេក្រង់ប្រភេទ Touchscreen ដែលអាចបត់បែនបានហើយមានទំហំ 7,5 អ៊ីញជាមួយនឹងគុណភាពបង្ហាញ 2K ដែលត្រូវបានផលិតចេញពីស៊ីឡាំងដែលបង្កើតដោយម៉ាស៊ីនបោះពុម្ព 3D។ សមាសភាគដូចជា motherboard ត្រូវបានដាក់នៅខាងក្នុងស៊ីឡាំង។ ដូចដែលយើងបានកត់សម្គាល់ឃើញថា ឧបករណ៍នេះអាចត្រូវបានប្រើជាទូរស័ព្ទនៅពេលដែលអេក្រង់ត្រូវបានរមៀលត្រឡប់មកវិញចូលទៅក្នុងទម្រង់ដើមរបស់វាវិញដូចដែលបាបង្ហាញនៅក្នុងវីឌីអូ ។ ផលិតផលនេះក៏ត្រូវបានបំពាក់ដោយកាមេរ៉ាផងដែរហើយអាចត្រូវបានកំណត់ដើម្បីបង្វិលឬផ្លាស់ទីនៅពេលដែលមានNotification។ បន្ទាប់ពីការបង្ហាញខ្លួនរបស់ឧបករណ៍MagicScrollនេះ ធ្វើអោយលោកបណ្ឌិត Roel Vertegaal ដែលជានាយកនៃសាកលវិទ្យាល័យ Human Media Labs បានលើកថាគោលបំណងរបស់លោកគឺចង់អោយឧបករណ៍នេះមានទំហំប្រហាក់ប្រហែលទៅនឹងប៊ិចមួយដើមដែលងាយស្រួលយកតាមខ្លួនដោយគ្រាន់តែដាក់ក្នុងហោប៉ៅអាវ។

ប៊ូតុងបរិច្ចាក (Donate Button) នឹងមាននៅក្នុង YouTube ក្នុងទម្រង់ Beta ក្នុងពេលឆាប់ៗនេះ

អ្នកអាចរកឃើញអ្វីទាំងអស់នៅលើគេហទំព័រ YouTube រួមទាំងវីដេអូដែលធ្វើឡើងដោយមិនរកប្រាក់ចំណេញដើម្បីផ្សព្វផ្សាយយុទ្ធនាការរបស់ពួកគេទាល់តែសោះ (No Ads) ។ តែឥឡូវនេះ YouTube បានសម្រេចចិត្តផ្តល់នៅឧបករណ៍ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបរិច្ចាគលុយឱ្យពួកគេខណៈពេលដែលអ្នកកំពុងសម្លឹងមើលវីឌីអូ (No Ads) ទាំងអស់នេះបាន។ លក្ខណៈពិសេសនេះគឺជាផ្នែកមួយនៃ "YouTube Giving" ដែលក្រុមហ៊ុនបានផ្តល់ជូនអ្នកបង្កើតគេហទំព័រ YouTube មួយចំនួនដែលមិនមែនការមិនរកកម្រៃតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនានា ដែលពួកជាប្រភេទអង្គការជាដើម ឫក៏ជាប្រភេទ YouTuber ដែលបានចុះឈ្មោះនៅក្នុងបញ្ចីរបស់សហរដ្ឋអាមេរិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងត្រូវបានការទទួលស្គាល់ច្បាស់លាស់។ លក្ខណៈពិសេសនេះកំពុងតែស្ថិតនៅក្នុងទំរង់ Beta នៅឡើយទេដែលវានឹងធ្វើអោយប្រភេទ YouTuber ដូចដែលបានរៀបរាប់ខាងលើអាចទទួលបានប៊ូតុងមួយនៅខាងក្រោមសម្រាប់អោយអ្នកចូលទស្សនាទាំងអស់អាចធ្វើបរិច្ចាកជាថវិកាប្រសិនបើពួកគេចូលចិត្តនូវរាល់វីឌីអូរបស់ពួកដែលបានបង្ហោះនោះ។ ក្រុមហ៊ុន YouTube បានបន្ថែមថាការជួយក្នុងការធ្វើប៊ូតុងនេះឡើងវាមិនមែនជាអ្វីដែលអស្ចារ្យនោះទេ តែអ្វីដែលក្រុមហ៊ុនផ្តោតសំខាន់នេះគឺការបរិច្ចាកទៅដល់អ្នកដែលកំពុងតែខ្វះថវិកាក្នុងការធ្វើអ្វីមួយដែលអាចជួយដល់មនុស្ស និងសង្គមអោយកាន់តែមានភាពរីកចម្រើនជឿនលឿនទៅមុខ។  

អ្នកអាចបញ្ជាឧបករណ៍នានាដោយគ្រាន់តែគ្រវីដៃរបស់អ្នក ជាមួយនឹង Smart Ring នាពេលខាងមុខ

គំនិតមួយដែលមនុស្សគ្រប់គ្នាគិតថាវាគ្រាន់តែជាការស្រមើស្រម៉ៃរបស់មនុស្សម្នាក់ដែលបានគិតថា នាពេលខាងមុខមនុស្សអាចធ្វើការបញ្ជាវត្ថុនានាដែលនៅជុំវិញខ្លួនដោយប្រើប្រាស់តែដៃរបស់ខ្លួន ដែលវាប្រៀបដូចជាការប្រើសិល្ប៍ដើម្បីធ្វើអោយវត្ថុទាំងអស់មានការផ្លាស់ទី ឫក៏ធ្វើសកម្មភាពអ្វីមួយជាដើមនោះ នៅពេលនេះបានក្លាយជាការពិតហើយ។ ក្រុមហ៊ុន Samsung បានចេញផ្សាយកាលពីសប្ដាហ៍មុន បានបង្ហាញថាក្រុមហ៊ុនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកែច្នៃទៅលើចិញ្ចៀនឆ្លាតវៃ (Smart Ring) ដែលជាតិចណូឡូជីជំនាន់ថ្មីរបស់ខ្លួន។ គោលបំណងក្នុងការបង្កើតនៅរបស់នេះគឺដើម្បីជួយសម្រួលដល់អ្នកក្នុងការគ្រប់គ្រងឧបករណ៍ប្រើប្រាស់ផ្ទះឆ្លាតរបស់អ្នកដោយគ្រាន់តែចុច និងប្រើប្រាស់តែចង្អុលដៃមួយរបស់អ្នកប៉ុណ្ណោះ។ ជាការពិតណាស់នេះគ្រាន់តែជាការចាប់ផ្តើមសាកល្បងថ្មីមួយប៉ុណ្ណោះ ដែលមានន័យថាក្រុមហ៊ុន Samsung បានរកឃើញវិធីមួយដែលវាអាចនឹងចង់បញ្ចូលនូវបច្ចេកវិទ្យាបែបនេះនៅក្នុងផលិតផលនាពេលអនាគតបាន។