DJI Osmo Pocket បង្អួតរាងតូចច្រឡឹង ប៉ុន្តែសមត្ថភាពមិនធម្មតា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន DJI បានបញ្ចេញផលិតផលថ្មីរបស់ខ្លួន ប៉ុន្តែផលិតថ្មីនេះ មិនមែនជា Drone ដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកនោះទេ ។ បើទោះបីជា វាជាផលិតថ្មីក៏ពិតមែន ប៉ុន្តែ Osmo Pocket បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលវាគឺជាកាមេរ៉ា ដែលមានរាងតូចច្រឡឹង និង មានអ័ក្ស 3 ដែលធ្វើអោយវាមានលំនឹងបានយ៉ាងល្អសម្រាប់ការថតវីឌីអូ។ កាមេរ៉ាតូច Osmo Pocket អាចថតវីឌីអូបានក្នុងកម្រិត 4K និង 1000Mbps ជាមួយនឹង់កាមេរ៉ាទំហំ 12MP ដែលមាន 1.55μm pixels, f/2.0 aperture ហើយវា អាចបង្វិលបាន 80-degree ។ Osmo Pocket បំពាក់ដោយ dual mics និង មានកម្លាំងថ្ម 875 mAh អាចប្រើប្រាស់បានរយៈពេល 140 នាទី និង សាកបានពី 0% ទៅ 100% ក្នុងរយៈពេល 73 នាទី។ Osmo Pocket ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 1 inch និង ភ្ជាប់មកជាមួយនឹង ប៊ូតុង សំខាន់ៗមួយចំនួន ដែលបានផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ដៃតែម្ខាងបាន។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចប្រើប្រាស់ ភ្ជាប់ឧបករណ៍នេះទៅនឹង iPhone ឬ Android Devices ដ៏ទៃទៀតបាន...

Apple បញ្ចេញ Apple Watch Series 4 Caviar ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថាក្រុមហ៊ុនត្រៀមនឹងបញ្ចេញ Apple Watch Series 4 Caviar ជាម៉ូឌែលមួយ ដែលត្រូវបានក្រុមហ៊ុនផលិតឡើង ក្រោមការរចនាយ៉ាងពិសេស​ និង មានពណ៌ជាជម្រើសចំនួន 3 គឺ ពណ៌ក្រហម ពណ៌ខ្មៅ និង ពណ៌ស ។ Apple Watch Series 4 Caviar ត្រូវបានស្រោមដោយ ពណ៌មាស និង ត្រូវបានលម្អដោយត្បូងពេជ្រចំនួន 633 គ្រាប់ ដោយត្បូងមួយគ្រាប់ៗ មានទំហំប្រហែល 1.5mm ។ សម្រាប់ Red Caviar (ពណ៌ក្រហម) ត្រូវបានប្រើប្រាស់ត្បូងទទឹម ។ រីឯ Black Caviar (ពណ៌ខ្មៅ) ត្រូវបានលម្អដោយត្បូងពេជ្រពណ៌ខ្មៅ ។ ចំណែកឯ White Caviar (ពណ៌ស) គឺជាពណ៌ដែលត្រូវក្រុមហ៊ុនបានផលិតឡើងជាប្រភេទ Premium Option ដែលវាត្រូវបានគេហៅថា King among Kings ដោយសារម៉ូឌែលនេះ ត្រូវបានប្រើប្រាស់ត្បូងពេជ្រពណ៌ស Almas ដែលជាប្រភេទត្បូងដែលមានតម្លៃថ្លៃបំផុតក្នុងលោក។ សម្រាប់តម្លៃវិញ វាត្រូវបានបែកចែកទៅតាមប្រភេទរបស់ត្បូង ដែលបានបំពាក់លើនាឡិកានីមួយៗ ។ ប្រភេទ​ Red Caviar មាន​តម្លៃ​ $37,650 ប្រភេទ​ Black Caviar ​មាន​តម្លៃ $41,390 និង​ប្រភេទ​ White Caviar មាន​តម្លៃ​ $43,850...

តើអ្វីទៅជា 5G ? តើមានអ្វីកើតឡើងនៅពេលវាបង្ហាញខ្លួន?

5G គឺជាជំនាន់ក្រោយនៃការភ្ជាប់អ៊ីនធឺណេតចល័តដែលផ្តល់ជូននូវល្បឿនលឿននិងការភ្ជាប់ដែលអាចទុកចិត្តបានថែមទៀតនៅលើស្មាតហ្វូននិងឧបករណ៍ផ្សេងៗទៀតដែលមិនធ្លាប់មានពីមុនមក។ ការច្របាច់រួមបញ្ចូលបច្ចេកវិទ្យាបច្ចេកវិទ្យាទំនើបនិងការស្រាវជ្រាវចុងក្រោយបំផុតទើបធ្វើអោយ​ 5G ផ្តល់នូវការតភ្ជាប់ជាមួយហ្វូងមនុស្សជាច្រើនក្នុងល្បឿនលឿនជាងការតភ្ជាប់បច្ចុប្បន្នដោយល្បឿននៃការ Downlaodជាមធ្យមប្រហែល 1GB ដែលត្រូវបានគេរំពឹងទុកថានឹងក្លាយជាបទដ្ឋានធម្មតាថ្មីមួយទៀត។   បណ្តាញNetworkនេះនឹងជួយដល់ការកើនឡើងនៃបច្ចេកវិទ្យាអ៊ីនធឺណែតដែលផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការដើម្បីយកទិន្នន័យដ៏ច្រើនដែលអនុញ្ញាតឱ្យពិភពលោកមានភាពវៃឆ្លាតនិងមានទំនាក់ទំនងកាន់តែច្រើន។ ជាមួយនឹងការអភិវឌ្ឍន៍បានល្អបណ្តាញ 5G ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅទូទាំងពិភពលោកនៅត្រឹមឆ្នាំ 2020 ដោយធ្វើការជាមួយបច្ចេកវិទ្យា 3G និង 4G ដែលមានស្រាប់ដើម្បីផ្តល់នូវការតភ្ជាប់ដែលមានល្បឿនលឿនដែលនៅលើអ៊ីនធឺណិតមិនថាអ្នកនៅទីណានោះទេ។

Barnes & Noble បញ្ចេញ Tablet ដែលមានតម្លៃត្រឹម $130 និង បំពាក់ដោយអេក្រង់ទំហំ 10/1 inch

Barnes & Noble ទើបតែបានប្រកាសបញ្ចេញនូវ​ Tablet ជំនាន់ថ្មីមួយគឺ ម៉ូឌែល Nook Tablet ជាមួយនឹងទំហំអេក្រង់ 10.1 inch ខណៈដែលក្រុមហ៊ុនខកខានបញ្ចេញម៉ូឌែលថ្មីអស់រយៈពេលយ៉ាងយូរណាស់មកហើយ បន្ទាប់ពីក្រុមហ៊ុនបានផ្លាស់ប្តូរឈ្មោះពី Samsung Galaxy Tabs ។ សម្រាប់ Nook Tablet ម៉ូឌែលថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់ក្នុងតម្លៃត្រឹមតែ $130 តែប៉ុណ្ណោះ ។ ខាងក្រោមនេះគឺ ជាលក្ខណៈសម្បត្តិពិសេសមួយចំនួនរបស់ Tablet ម៉ូឌែលនេះ៖ Nook Tablet បំពាក់ដោយអេក្រង់ 10.1 inch ជាប្រភេទកញ្ចក់ IPS របស់ក្រុមហ៊ុន Sharp ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1920 x 1200 px និង 224ppi pixel ។ Tablet នេះ ត្រូវបានដំណើរការដោយ Android ដូចនេះ អ្នកអាចប្រើប្រាស់ Play Store និង រួមបញ្ចូលទាំង B&N ebook store ថែមទៀតផង បំពាក់ដោយកាមេរ៉ាទំហំ 2MP ទាំងមុខ និង ក្រោយ Tablet ម៉ូឌែលនេះ ត្រូវបានភ្ជាប់មកជាមួយនូវ Keyboard ។ ដូច្នេះវា មិនត្រឹមតែជា Tablet ប៉ុណ្ណោះទេ តែវាមានសមត្ថភាពជាច្រើនបន្ថែមទៀត។ លើសពីនេះ Keyboard របស់វាត្រូវបានភ្ជាប់ទៅ Tablet តាមរយៈ pogo pins ដែលបង្ការកុំអោយមានការរំខានពីកា្តរចុចដែលបំពាក់ដោយប្រព័ន្ធ...

Apple ធ្វើការកំណែទម្រង់ AR ដ៏ថ្មីស្រឡាងរបស់ទៅលើកម្មវិធី Clips v2.0.5

Augmented Reality គឺជាផ្នែកមួយដ៏សំខាន់នៃការបង្ហាញរបស់ Apple សម្រាប់រយៈពេលពីរបីឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះវាបាននាំមកនូវសមត្ថភាព AR ថ្មីបន្ថែមមួយចំនួនដល់កម្មវិធី Chips ដែលជាកម្មវិធីអនុញ្ញាតឱ្យអ្នកអាចបង្កើតនិងកែសម្រួលវីដេអូយ៉ាងងាយស្រួលដើម្បីចែករំលែកវាជាមួយមិត្តភក្តិរបស់អ្នក។ (ដូចរូបខាងក្រោម) អ្វីដែលយើងខ្ញុំកំពុងតែចង់បង្ហាញនេះ វាគឺជាកំណែទម្រង់ចុងក្រោយបំផុត version 2.0.5 របស់ AR ដែលវាបន្ថែមលក្ខណៈថ្មីនៃកម្មវិធីនេះដែលមួយក្នុងចំណោមភាពអស្ចារ្យបំផុតគឺ Selfie Scenes ថ្មីចំនួន 6 ហើយកម្មវិធ ីSelfie Scenes គឺបង្ហាញរូបភាព Background ជាប្រភេទ 3D ដែលអ្នកអាចបញ្ចូលដោយប្រើកាមេរ៉ា TrueDepth របស់ទូរស័ព្ទ iPhone ។ ដូច្នេះអ្នកអាចទាញយកនូវលក្ខណៈពិសេសនោះប្រសិនបើអ្នកមានទូរស័ព្ទ iPhone X, XS, XS Max ឬ XR ព្រោះក្រុមហ៊ុន Apple បានបញ្ជាក់ថារូបភាពដែលថតចេញពី Selfie Scenes នឹងកាន់ដិតច្បាស់ល្អសម្រាប់បន្ទះឈីប A12 Bionic (ដែលបន្ទះឈីបជាគំរូមួយនៅក្នុងឆ្នាំនេះ) ។ ទាញយកកម្មវិធី  "Clips"

ស្មាតហ្វូនដំបូងដែលប្រើប្រាស់ Snapdragon 675 ត្រូវបានគេប្រទះឃើញនៅលើ Geekbench

ក្រុមហ៊ុន Qualcomm បានចេញនូវការប្រកាសពីការភ្ញាក់ផ្អើលមួយកាលពីខែមុននិងបានបង្ហាញបន្ទះឈីបថ្មីរបស់ខ្លួនស៊េរី mid-range SoC ថ្មីមួយទៀតគឺ Snapdragon 675 ។ វាគឺជាសាច់ញាតិជិតទៅនឹង Snapdragon 670 និង 710 ប៉ុន្តែវាត្រូវបានបង្កើតឡើងនៅក្នុងទំហំ 11nm និងមានលក្ខណៈពិសេសជំនាន់ទិ 4 ជាប្រភេទ Kryo core របស់ក្រុមហ៊ុន Qualcomm។ ថ្ងៃនេះស្មាតហ្វូនដំបូងបង្អស់ដែលកំពុងដំណើរការលើបន្ទះឈីបនោះបានលេចឡើងនៅលើ Geekbench ប៉ុន្តែយើងនៅមិនទាន់ដឹងថាទូរស័ព្ទនោះជាប្រភេទអ្វីនោះទេ គ្រាន់តែវាបានបង្ហាញពីសមត្ថភាព CPU នៅពេលប្រើប្រាស់បន្ទះឈីបនេះតែប៉ុណ្ណោះ។ យោងទៅតាមតារាងពិន្ទុកំលាំង CPU ដែលប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីពីក្រុមហ៊ុន Qualcomm នេះធ្វើឱ្យមានភាពខុសប្លែកគ្នាច្រើនជាមួយនឹងកំលាំង CPU ដែលប្រើប្រាស់បន្ទះឈីប Snapdragon 710 មានការធ្លាក់ចុះទាំងនៅក្នុងការធ្វើតេស្តទាំងពីរ(ដូចដែលមានបង្ហាញនៅក្នុងរូប)។ ដើម្បីបង្កើនល្បឿន Snapdragon 675 ប្រើប្រាស់ 2+6 core ជំនួសឱ្យ Cortex-A75 ដែលប្រើប្រាស់ក្នុង Snapdragon 710 និង 670 មានន័យថាវាមានល្បឿន 2x នៃល្បឿនរបស់ Cortex-A75​ ។ លើសពីនេះទៅទៀត Snapdragon 675 ប្រើ GPU Adreno 612 ដែលមានជំនួយដល់ការប្រើប្រាស់ថាមពលថ្មតិចជាង Snapdragon 710 និង 670 ព្រមទាំងអាចជំនួយដល់ការលេងហ្គេមល្អប្រសើរជាងមុនផងដែរ។    

កំពូលទូរស័ព្ទទាំង៥សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម

នាពេលបច្ចុប្បន្ននេះយើងឃើញថាវិទ្យាសាស្រ្តកាន់តែជឿនលឿនទៅមុខគួរអោយកត់សម្គាល់ បន្ថែមលើសពីនេះយើងសង្កេតឃើញវិស័យ E-Sport ក៏កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងដូចគ្នាដោយហេតុថាមនុស្សគ្រប់គ្នានាពេលបច្ចុប្បន្នប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេដើម្បីធ្វើការធ្វើការសិក្សាស្រាវជ្រាវ , និងជាពិសេសការប្រើប្រាស់សម្រាប់ ការកំសាន្តដូចជាការលេងហ្គេមជាដើម។ ដូច្នេះហើយទើបថ្ងៃនេះ Next Cambodia នឹងធ្វើការណែនាំអ្នកទាំងអស់គ្នាអោយស្គាល់ពីកំពូលស្មាតហ្វូនទាំង៥ដែលអាចអោយអ្នកធ្វើការលេងហ្គេមបានយ៉ាងរលូន។ ១. iPhone XS Max / iPhone XS   ចេញលក់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០១៨ | ទម្ងន់: 208 ក្រាម | វិមាត្រ: 157.5 x 77.4 x 7.7mm | ប្រព័ន្ធប្រតិបត្តិការ: iOS 12 | ទំហំអេក្រង់: 6.5 អ៊ីញ កំរិតគុណភាពបង្ហាញ: 2960 × 1440 | CPU: បន្ទះឈីប Bionic A12 RAM: 4GB | ទំហំMemory : 64GB/ 256GB / 512GB | កម្លាំងថ្ម: 3.179mAh | កាមេរ៉ាខាងក្រោយ: Dual 12MP | កាមេរ៉ាខាងមុខ: 7MP។ ២. Samsung Galaxy Note...

Facebook បានបន្ថែមនូវមុខងារថ្មីក្រោយពេលកំណែទម្រង់ថ្មីបានកើតឡើង នោះគឺ Music on Facebook Stories

បន្ទាប់ពីបានណែនាំកម្មវិធីផ្ញើសារថ្មីមួយរបស់ខ្លួនកាលពីថ្ងៃទី២៣ ខែតុលានេះរួចមក ក្រុមហ៊ុន Facebook បានប្រកាសនូវលក្ខណៈពិសេសនិងការរីកចម្រើនថ្មីបន្ថែមទៀតសម្រាប់កម្មវិធីបណ្តាញសង្គមរបស់ខ្លួន។ លក្ខណៈពិសេសថ្មីៗមួយចំនួនដែលបានបង្ហាញនៅថ្ងៃនេះនឹងមិនទាន់បានដាក់អោយប្រើប្រាស់នៅឡើយទេ ប៉ុន្តែនៅថ្ងៃមុខអ្នកនឹងអាចប្រើប្រាស់តន្ត្រីមកបន្ថែមទៅក្នុងរូបភាព និងវីឌីអូរបស់អ្នកនៅក្នុង "Facebook Stories"។ តន្ត្រីនៅលើទំព័រហ្វេសប៊ុកគឺជាលក្ខណៈពិសេសថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើហ្វេសប៊ុកបន្ថែមបទចម្រៀងទៅនឹងរូបថតនិងវីដេអូដែលពួកគេចែករំលែកទៅក្នុងគណនី Facebook របស់ពួកគេតាមរយះ "Facebook Stories" ។ ប៉ុន្តែវាមិនមែនតែសម្រាប់ប្រើប្រាស់តែក្នុងការបន្ថែមតែនៅក្នុង "Facebook  Stories" ប៉ុណ្ណោះទេព្រោះថាក្រុមហ៊ុន Facebook បានប្រកាសថាខ្លួននឹងនាំយកនូវជម្រើសដូចគ្នាទៅសម្រាប់ដាក់អោយប្រើប្រាស់នៅក្នុង News Feed ផងដែរ មានន័យថាបន្តិចទៀតអ្នកអាចថតរូបឬវីដេអូពីហ្វេសប៊ុកកាមេរ៉ា (ឬយករូបចេញពីកាមេរ៉ាធម្មតា) បន្ទាប់មកវានឹងលោតផ្ទាំងជ្រើសបទចម្រៀងអោយអ្នកដូចដែរបានឃើញនៅក្នុងរូប។ បន្ថែមលើសពីនេះទៅទៀត Facebook បានអនុញ្ញាតអោយសិល្បករដែលមាន "Facebook Page" ផ្ទាល់ខ្លួនអាចធ្វើការបញ្ចូលបន្ថែមនូវបទចំរៀងរបស់ខ្លួននៅក្នងកម្មវិធីតន្ត្រីនេះផងដែរ។

Unicode បានប្រកាសដាក់បង្ហាញចេញនូវ Emoji 12.0 beta ជំនាន់ថ្មីដែលធ្វើអោយក្រុមហ៊ុនជាដៃគូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

កាលពីម្សិលមិញនេះក្រុមហ៊ុន Unicode បានប្រកាសបង្ហាញចេញនូវ Emoji 12.0 beta ជំនាន់ថ្មីមួយដែលមានបន្ថែម Emoji សរុបចំនួន 236 ក្នុងនោះក៏មានប្រភេទ Emoji ថ្មីៗជាច្រើនដែលជាជំនួយដល់ជនពិការដូចជា ជំនួយផ្នែកស្តាប់មនុស្សថ្លង់បុរស / ស្ត្រីថ្លង់, រូបបុរសស្ត្រីកាន់ឈើជ្រាត់បញ្ជាក់ថាជាប្រភេទមនុស្សខ្វាក់​ (ដូចរូបខាងក្រោម)។ ដោយសារតែគំនិតរកឃើញថ្មីមួយនេះហើយដែលជាមូលហេតុធ្វើអោយក្រុមហ៊ុននានាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមួយដែលជាសម្ព័ន្ធក្រុមហ៊ុននេះដែលមានអំណាចអាចធ្វើការប្រើប្រាស់បានមុនគេ។ Emoji មួយចំនួនដែលបានដាក់ស្នើដោយក្រុមហ៊ុនផ្សេងៗអាចត្រូវទទួលបានការប្រើប្រាស់បន្ទាប់ពី Version beta ត្រូវបានបញ្ចប់។ ក្រុមហ៊ុនផ្សេងទៀតដែលមានសិទ្ធិក្នុងប្រើប្រាស់រួមមាន ក្រុមហ៊ុន Adobe, Facebook, Google, ក្រុមហ៊ុន Huawei, IBM, Microsoft, Netflix, Oracle, SAP និង Shopify ។ Emoji 12.0 beta ជំនាន់ថ្មីនេះបានបន្ថែមនូវ Emoji ថ្មីៗចំនួន 236 អាចត្រូវបានបំបែកជាប្រភេទជាក់លាក់រួមមានដូចខាងក្រោម: People & body- ចំនួន 209 Objects-ចំនួន 15 Miscellaneous symbols-ចំនួន 12 Food & drink-ចំនួន 9 Animals & nature-ចំនួន 7 Travel & places-ចំនួន 6 Activities-ចំនួន 3 Smileys & emotion-ចំនួន 3 យើងអាចរំពឹងថានឹងឃើញ...

Google Pixel Slate: Tablet ជំនាន់ថ្មី ដំណើរការដោយ Chrome OS អាចបន្ថែមជាមួយនឹង Keyboard និង Stylus (មានវីឌីអូ)

Chrom OS ត្រូវបានវិវត្តខ្លួនជាបន្តបន្ទាប់ ដោយចាប់ផ្តើមពី Laptops ប៉ុន្តែនៅពេលនេះ វាត្រូវបានដាក់អោយដំណើរការនៅលើ Tablet ផងដែរ។ បន្តាប់ពីបានដាក់អោយដំណើរការនៅលើ Tablet របស់ Acer នៅពេលនេះក្រុមហ៊ុន Google ក៏បានចាប់ផ្តើមបញ្ចេញ Hardware ផ្ទាល់ខ្លួនវិញម្តង ដែលវាត្រូវបានដាក់ឈ្មោះថា Google Pixel Slate ។   សម្រាប់ Google Pixel Slate ត្រូវបានបើប្រាស់អេក្រង់ 6MP ជាមួយនឹងដង់ស៊ីតេ 293ppi pixel ។ Google បានធ្វើការ optimized លើ Chrome OS interface ដោយបានប្រើប្រាស់បទពិសោធរបស់ desktop ។ វាត្រូវបានចាប់ផ្តើមពី Version របស់ desktop Chrome និង បន្តជាមួយនឹង G-suit ។ ជាចុងក្រោយវាត្រូវបានបង្កើតបានជា Screen ដែលអាចផ្តាច់ចេញបាន ដើម្បីបំពេញការបានកាន់តែប្រសើរជាងមុន។ សម្រាប់ដំណើរការកម្មវិធី វាបានប្រើប្រាស់ Google smart ដើម្បីធ្វើការទស្សទាយកម្មវិធី ដែលអ្នកប្រើប្រាស់ចង់បើក ហើយវាក៏បាននាំមកនូវ Shortcut ដែលត្រូវបានដាក់ពីមុខ និង នៅកណ្តាលផងដែរ។ ចំណែកឯ Google Assistant ក៏បានដាក់អោយដំណើរការអោយកាន់តែបានភាពប្រសើរឡើងផងដែរ។ អេក្រង់របស់ Google Pixel Slate មានផ្ទៃ 3:2 ដែលអាចដំណើរការបានជាមួយនឹង Stylus និង អាចភ្ជាប់ជាមួយនឹង Keyboard ផងដែរ។ វាត្រូវបានភ្ជាប់ទៅកាន់ Tablet តាមរយៈ pogp pins ដោយបន្សល់ទុក...