ក្រុមហ៊ុនSamsungបានប្រកាសថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការដាក់លក់កំពូលស្មាតហ្វូនទាំងពីររបស់ខ្លួនគឺ Galaxy S9 និង Galaxy S9+ ជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិក។ អ្វីដែលកាន់តែពិសេសជាងនេះគឺគេកត់សម្គាល់ទៅលើទំហំផ្ទុករបស់កំពូលទូរស័ព្ទស្មាតហ្វូនទាំងពីរដែលមានទំហំផ្ទុកដល់ទៅ 128GB និង 256GB ដែលជាការដាក់លក់លើកដំបូងរបស់ក្រុមហ៊ុននេះនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ក្នុងទឹកដីសហរដ្ឋអាមេរិក។
រាល់ការជាវស្មាតហ្វូនទាំងពីរខាងលើនេះលោកអ្នកនឹងទទួលបាននូវការ Unlocked រួចជាស្រេច ហើយទូរស័ព្ទទាំងពីរនេះមានបីពណ៌សម្រាប់លោកអ្នកជ្រើសរើសដែលរួមមានពណ៌ Midnight Black, Lilac Purple និង Coral Blue។...