ក្នុងពេលថ្មីៗនេះ មានព័ត៌មានមួយបានលើកឡើងថា ក្រុមហ៊ុន Nokia កំពុងតែមមាញឹក សម្រាប់ត្រៀមខ្លួនបង្ហាញវត្តមានរបស់ផលិតផលថ្មីគឺ Nokia TV នៅប្រទេសឥណ្ឌា តាមរយៈគេហទំព័រដ៏ល្បី Flipkart ។ លើសពីនេះ វាក៏ត្រូវបានបញ្ជាក់ថា Nokia TV នេះ នឹងត្រូវបានផលិតឡើងជាមួយនឹងចំនួនមានកំណត់។

Nokia Smart TV នេះ នឹងត្រូវបានបំពាក់ដោយ JBL Audio ដែលត្រូវបានទទួលស្គាល់ដោយ BIS (Bureau of Indian Standards) និង មានបំពាក់ដោយអេក្រង់ទំហំ 55 inch ដែលមានលទ្ធភាពបង្ហាញរូបភាពក្នុងកម្រិត 4K Ultra HD ។

បើយោងតាមរបាយកាណ៍នោះ Nokia TV 55 inch នេះ នឹងត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie ដែលមាន Google Play ដំឡើងរួចជាស្រេច។ ម៉្យាងទៀត វាក៏ត្រូវបានប្រើប្រាស់នូវ Intelligent Dimming Technology ដែលអាចបង្ហាញរូបភាពបានកាន់តែល្អប្រសើរ បើទោះបីជារូបភាពងងឹតខ្លាំងក៏ដោយ។

សម្រាប់ Nokia TV ត្រូវបានគេរំពឹងទុកថា នឹងត្រូវប្រកាសចេញនៅដើមខែក្រោយនេះ។ លើសពីនេះ វាក៏ត្រូវបានគេលើកឡើងថា ជាដៃគូប្រកួតប្រជែងជាមួយនឹង OnePlus TV, Mi TV និង Motorola TV ថែមទៀតផង ។ Nokia ធ្លាប់តែជាយីហោរបស់ស្មាតហ្វូន តែពេលនេះ ត្រូវបានពង្រីកទីផ្សារជាមួយនឹងផលិតផល TV វាប្រាកដជាមិនមែនជារឿងធម្មតា និង ងាយស្រួលនោះទេ ប៉ុន្តែវាគឺជាវិធីមួយ ដែលជួយធ្វើអោយទីផ្សារអាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើន។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ