បើសិនអ្នកជា អ្នកគាំទ្ររបស់ទូរស័ព្ទ Motorola នោះអ្នកប្រាកដជាចាំបាននូវទូរស័ព្ទម៉ូឌែល Motorola V3 បាន។ ខណៈនេះ ដើម្បីឆ្លើយតបទៅនឹងយុគសម័យស្មាតហ្វូន និង ដើម្បីដណ្តើមយកកេរ្តិ៍ឈ្មោះជាស្មាតហ្វូនអេក្រង់បត់ ក្រុមហ៊ុន Motorola បានសម្រេចផលិតចេញនូវស្មាតហ្វូនមួយម៉ូឌែលគឺ Motorola Razr ដែលត្រូវបានប្រើប្រាស់អេក្រង់ទំហំ 6.2 inch នៅពេលដែលវាត្រូវបានលាតពេញ។.

- អេក្រង់បត់ទំហំ 6.2 inch នេះ ត្រូវបានប្រើប្រាស់ អេក្រង់ pOLED ដែលមានខ្នាត 21:9 ខណៈដែលក្រុមហ៊ុនបានហៅអេក្រង់នេះថា Cinemavision ។ លើសពីនេះ វាមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 2142x876px ។
- ចំណែកផ្ទៃអេក្រង់តូចខាងលើ មានទំហំ 2.7 inch ដែលត្រូវបានប្រើប្រាស់អេក្រង់ប្រភេទ OLED និង មានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 600 x 800px
- បំពាក់ដោយបន្ទះឈីបធន់មធ្យម Snapdragon 710
- មាន RAM 6GB និង អង្គចងចាំ 128GB.

- នៅពេលវាបត់ ផ្នែកខាងលើត្រូវបានបំពាក់ដោយកាមេរ៉ា មួយគ្រាប់ទំហំ 16MP (f/1.7 with EIS, Dual Pixel AF, Laser AF ) និង អមដោយ LED Flash មួយគូ
- នៅពេលលាត ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយកាមេរ៉ាមួយគ្រាប់នៅលើផ្ទៃឆកនៃអេក្រង់ ដែលមានទំហំ 5MP (f/2.0 ) និង មិនមាន Flash ជំនួយនោះទេ ប៉ុន្តែអេក្រង់របស់ស្មាតហ្វូននេះ នឹងធ្វើអោយផ្ទៃមុខរបស់អ្នកមានពន្លឺគ្រប់គ្រាន់ នៅក្នុងទីងងឹត
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie និង បានភ្ជាប់មកជាមួយនឹង Google Service ថែមទៀតផង
- ប្រើប្រាស់ថ្ម ដែលមានកម្លាំង 2510mAh ដែលប្រើប្រាស់កម្លាំងភ្លើងសាកថ្ម 15W TurboPower Charging
- មានពណ៌តែមួយប៉ុណ្ណោះគឺ Noir Black
Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ