Xiaomi Mi CC9 Pro ស្មាតហ្វូនដំបូងបំផុតដែលបំពាក់ដោយកាមេរ៉ា 108MP

Xiaomi Mi CC9 Pro ស្មាតហ្វូនដំបូងបំផុតដែលបំពាក់ដោយកាមេរ៉ា 108MP

57
0
ចែករំលែក
AngkorScript
Seva24

ជារឿងមួយដែលភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ខណៈដែលក្រុមហ៊ុន Xiaomi បានប្រកាសបញ្ចេញវត្តមាន កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ម៉ូឌែល Xiaomi Mi CC9 Pro ។ សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មីនេះ ក្រុមហ៊ុន Xiaomi បានរំពឹងយ៉ាងខ្លាំង អំពីប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ លើសពីនេះ វាជាស្មាតហ្វូនដំបូងដែលប្រើប្រាស់កាមេរ៉ារហូតដល់ទៅ 108MP

Xiaomi Mi CC9 Pro is official with a 108 MP penta-camera

ខាងក្រោយនេះ គឺជាលក្ខណៈសម្បត្តិពិសេសៗ ដែលត្រូវបានបំពាក់លើកំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi Mi CC9 Pro

  • Xiaomi Mi CC9 Pro ត្រូវបានបំពាក់ដោយអេក្រង់ Super AMOLED ជាមួយនឹងទំហំ 6.47 inch ដែលមានផ្ទៃកោងផ្នែកគែម និង មានក្បាលឆកទម្រង់ដំណក់ទឹក ។ ខណៈដែលផ្ទៃអេក្រង់ទាំងមូលមានខ្នាត 19:5:9
Image result for mi cc9 pro
  • ផ្ទៃឆកនេះ ត្រូវបានបំពាក់ដោយកាមេរ៉ារហូតដល់ទៅ 32MP (f/2.0)
  • ចំណុចសំខាន់បំផុតសម្រាប់ស្មាតហ្វូននេះគឺ ស្មាតហ្វូននេះ ត្រូវបានប្រើប្រាស់កាមេរ៉ាក្រោយ 5 គ្រាប់ ខណៈដែល​ Len ចម្បងមានទំហំរហូតដល់ទៅ 108MP (f/1.7, 25mm (wide), 1/1.33″, 0.8µm, PDAF, Laser AF, OIS) + 5 MP (upscaled to 8MP), f/2.0, (telephoto), 1.0µm, PDAF, Laser AF, OIS, 5x optical zoom + 12 MP ( f/2.0, 50mm (telephoto), 1/2.55″, 1.4µm, Dual Pixel PDAF, Laser AF, 2x optical zoom) + 20 MP (f/2.2, 13mm (ultrawide), 1/2.8″, 1.0µm, Laser AF) + 2 MP (f/2.4, 1/5″, 1.75µm (dedicated macro camera) )
Xiaomi Mi CC9 Pro is official with a 108 MP penta-camera
  • បំពាក់ដោយបន្ទះឈីប Snapdragon 730G ដែលមានន័យថា វានឹងអមមកជាមួយនឹង Octa-core CPU 1 និង performance core 1 ដែលដំណើរការក្នុងល្បឿន 2.2 GHz
Xiaomi Mi CC9 Pro is official with a 108 MP penta-camera
  • Mi CC9 Pro ត្រូវបានប្រើប្រាស់កម្លាំងថ្ម 5260mAh និង អាចសាកថ្មបាន​ 58% ក្នុងរយៈពេល 30mn និង ពេញ 100% ក្នុងរយៈពេល 65mn ខណៈដែលវាត្រូវបំពាកជាមួយនឹងបច្ចេកវិទ្យាសាកថ្ម Fast-Charging ដែលមានកម្លាំងភ្លើង 30W
  • លើសពីនេះ វាត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie MIUI 11
  • មានជម្រើសពណ៌ដូចជា Aurora Gree, Glacier White, Midnight Black
Xiaomi Mi CC9 Pro is official with a 108 MP penta-camera

ស្មាតហ្វូន Xiaomi Mi CC9 Pro ត្រូវបានផ្តល់នូវជម្រើសតម្លៃសម្រាប់អ្នកប្រើប្រាស់ ដោយអាស្រ័យទៅលើ RAM និង អង្គចងចាំ ដែលអ្នកបានជ្រើសរើស៖

  • RAM 6GB / 128GB មានតម្លៃប្រហែល $400
  • RAM 8GB / 256GB មានតម្លៃប្រហែល $440
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ