iQOO Neo 855 ស្មាតហ្វូនម៉ូឌែលថ្មីរបស់ Vivo ប្រើប្រាស់កម្លាំងភ្លើង 33W

iQOO Neo 855 ស្មាតហ្វូនម៉ូឌែលថ្មីរបស់ Vivo ប្រើប្រាស់កម្លាំងភ្លើង 33W

28
0
ចែករំលែក
AngkorScript
Seva24

Vivo គឺជាក្រុមហ៊ុន ស្មាតហ្វូនរបស់ចិន ទើបតែបានប្រកាសបញ្ចេញនូវ ស្មាតហ្វូនប្រភេទ Gaming ជំនាន់ថ្មីត្រកូល iQOO Series ខណៈដែលម៉ូឌែលដើម iQOO ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 855 ចំណែកម៉ូឌែល iQOO Pro ត្រូវបានប្រើប្រាស់បន្ទះឈីប Snapdraon 855+ រីឯម៉ូឌែលទី 3 iQOO Neo ត្រូវបានប្រើប្រាស់បន្ទះឈីប Snapdragon 845 ។ សម្រាប់ម៉ូឌែលចុងក្រោយរបស់ត្រកូល iQOO ដែលទើបតែប្រកាសចេញក្នុងពេលថ្មីៗនេះ ត្រូវបានក្រុមហ៊ុនអោយឈ្មោះថា iQOO Neo 855 ខណៈដែលវាត្រូវបានប្រើប្រាស់បន្ទះឈីប Snapdragon 855 ។

vivo iQOO Neo 855 is official, brings 33W fast-charging
  • iQOO Neo 855 ត្រូវបានបំពាក់ដោយអេក្រង់ Super AMOLED ដែលមានទំហំ 6.38 inch ដែលត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ថែមទៀតផង
  • ផ្នែកខាងក្រោយត្រូវបានបំពាក់ដោយកាមេរ៉ា 3 គ្រាប់ទំហំ 12MP (dual pixel tech) + 8MP (wide angle f/2.2 aperture) + 2MP (f/1.9 lens)
vivo iQOO Neo 855 is official, brings 33W fast-charging
  • ចំណែកផ្នែកខាងមុខ ត្រូវបានបំពាក់ដោយកាមេរ៉ាទំហំ 12MP (f/2.0 Lens + Dual Pixel tech + AI Beauty)
  • ប្រើប្រាស់ថ្ម 4500 mAh ដែលត្រូវបានប្រើប្រាស់កម្លាំងភ្លើង 33W ដែលត្រូវបានអោយដឹង វាមានកម្លាំងថ្មធំជាងម៉ូឌែល iQOO Neo រហូតដល់ទៅ 30% ខណៈដែល iQOO Neo បានប្រើប្រាស់កម្លាំងភ្លើងត្រឹម 22.5W
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie
Image result for iQOO Neo 855

iQOO Neo 855 គឺជា ស្មាតហ្វូន Gaming មួយម៉ូឌែលដែល ត្រូវបានបំពាក់ដោយ Software ដែលមានកម្លាំងខ្លាំងមួយចំនួន និង ត្រូវបានគេហៅវាថា Game Magic Box + Game Space 2.5 ។ លើសពីនេះ វាក៏ត្រូវបានបំពាក់នូវ ប្រព័ន្ធ Liquid Cooling ដែលជួយធ្វើអោយស្មាតហ្វូននេះ ត្រជាក់បើទោះបីជាវា ដំណើរការយូរក៏ដោយ ។

សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ ត្រូវបានបែងចែកទៅតាមទំហំ RAM ៖

  • RAM 6GB / 64GB មានតម្លៃ $280
  • RAM 8GB / 256GB មានតម្លៃ $380
Image result for iQOO Neo 855
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ