Huawei ប្រកាសត្រៀមបញ្ចេញ Mate Xs នៅខែ មីនា ឆ្នាំ 2020

Huawei ប្រកាសត្រៀមបញ្ចេញ Mate Xs នៅខែ មីនា ឆ្នាំ 2020

25
0
ចែករំលែក
AngkorScript
Seva24

ក្នុងព្រឹត្តិការប្រកាសបង្ហាញវត្តមានរបស់ Huawei Mate 30 5G និង Mate 30 Pro 5G ដែលប្រពឹត្តទៅនាពេលថ្មីៗនៅទី Shenzhen ក្រុមហ៊ុន Huawei ក៏បានប្រកាសថា កំពូលស្មាតហ្វូន Mate X នឹងចាប់ផ្តើមចរាចរណ៍លើទីផ្សារនៅថ្ងៃទី 15 ខែ វិច្ឆិកា នេះ ។ លើសពីនេះ ក្រុមហ៊ុន ក៏បានបន្ថែមទៀតថា Huawei គ្រោងនឹងត្រៀមបញ្ចេញ Mate Xs នៅខែ មីនា ឆ្នាំ 2020 ខាងមុខនេះ ខណៈដែលវាត្រូវបានអោយដឹងថា អាចនឹងបំពាក់ដោយបន្ទះឈីប Kirin 990

Huawei Mate Xs coming in March 2020

សម្រាប់ការរចនាវិញ Mate Xs មានរូបរាងមិនខុសគ្នាទៅនឹង Mate X ប៉ុន្មាននោះទេ ប៉ុន្តែកំពូលស្មាតហ្វូននេះ នឹងត្រូវបានបំពាក់ដោយបន្ទះឈីបលំដាប់កំពូល Kirin 990 5G ។ បន្ទះឈីប Kirin 990 5G ត្រូវបានផលិតឡើងដោយពឹងផ្អែកលើដំណើរការ 7nm+ EUV និង ដំណើរការដោយប្រព័ន្ធ modem 5G ខណៈដែលជំនាន់ដើម Mate X ត្រូវបានបំពាក់ដោយបន្ទះឈីប Kirin 980 ។ លើសពីនេះ វាក៏ត្រូវប្រើប្រាស់នូវ NPU ដែលមានអនុភាពខ្លាំងជាងមុន ដោយបន្ថែមលើប្រព័ន្ធស្នូល Cortex A76 និង A55 Cores ។

Huawei Mate Xs coming in March 2020
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ