Microsoft ត្រៀមបញ្ចេញឧបករណ៍អេក្រង់ភ្លោះនៅឆ្នាំក្រោយ

Microsoft ត្រៀមបញ្ចេញឧបករណ៍អេក្រង់ភ្លោះនៅឆ្នាំក្រោយ

32
0
ចែករំលែក
AngkorScript
Seva24

បើគិតមកទល់ពេលនេះ វាមានរយៈពេលលើសពី 10 ឆ្នាំហើយ ដែលក្រុមហ៊ុន Microsoft បានធ្វើការសិក្សាយ៉ាងលម្អិត ក្នុងការផលិតចេញឧបករណ៍ដែលប្រើប្រាស់អេក្រង់ភ្លោះ ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានធ្វើសេចក្តីប្រកាសជាផ្លូវការថា ក្រុមហ៊ុនគ្រោងបញ្ចេញនូវ ឧបករណ៍ដែលបំពាក់អេក្រង់ភ្លោះ Surface Neo នៅឆ្នាំក្រោយនេះ ខណៈដែលក្រុមហ៊ុនបានលើកឡើងថា Surface Neo នឹងត្រូវដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window 10X

Image result for microsoft surface neo

នៅលើឆាកក្នុងព្រឹត្តិការណ៍នាពេលកន្លងមក លោក Panos Panay បានលើកឡើងថា “តើយើងបង្ហាញអ្នកពីផលិតផលរបស់យើងមុនពេលផលិតចប់ដោយរបៀបណា?” ។ ហើយលោកក៏បានជឿជាក់ទៅលើឧបករណ៍នេះយ៉ាងខ្លាំងថា នឹងធ្វើអោយអ្នកប្រើប្រាស់ប្រាកដជាពេញចិត្តខ្លាំង ទាំងគុណភាព​ និង សមត្ថភាពរបស់វា។

Image result for microsoft surface neo

លើសពីនេះ លោកក៏បានបន្ថែមទៀតថា Surface Neo នឹងក្លាយជាឧបករណ៍ដែល Microsoft នឹងធ្វើអោយមានការភ្ញាក់ផ្អើលបំផុតសម្រាប់អ្នកគាំទ្រ ។ ស្របពេលដែលយើងកំពុងរងចាំនូវព័ត៌មានលម្អិតរបស់ឧបករណ៍នេះ យើងក៏បានទទួលនូវដំណឹងថ្មីមួយទាក់ទងទៅនៅអេក្រង់របស់វា ដោយវាត្រូវបានប្រើប្រាស់នូវ 2 ជំនួសអោយអេក្រង់មួយបត់បញ្ចូលគ្នា ។ លើសពីនេះ វាត្រូវបានខណ្ឌអេក្រង់ទាំង 2 ដោយ noticeable gab ដែលយើងអាចធ្វើការសន្មត់ថា Microsoft នឹងមិនលើកទឹកចិត្តអោយអ្នកប្រើប្រាស់ឧបករណ៍ ដែលដំណើរការប្រព័ន្ធប្រតិបត្តិការតែមួយ នៅដើម្បីគ្រប់គ្រងអេក្រង់ 2 នោះឡើយ។

Image result for microsoft surface neo

សម្រាប់អេក្រង់នីមួយៗរបស់ឧបករណ៍ថ្មីនេះ មានទំហំ 9 inch និង មានកម្រាស់ 5.6mm រួមទាំងមានទម្ងន់សរុប 655g ។ ដូចនេះ យើងអាចនិយាយបានថា វាមិនធំពេកនោះទេ ខណៈដែលមានទំហំប៉ុន Notebook តែប៉ុណ្ណោះ ។ បន្ថែមលើនេះ វានឹងត្រូវបានបំពាក់ដោយបន្ទះឈីបរបស់ Intel ដែលលោក Panay បានលើកឡើងថា ប្រព័ន្ធដំណើរការរបស់ Intel Lakefield គឺជា ប្រព័ន្ធដំណើរការកូនកាត់ ជាមួយនឹង Graphic engine ជំនាន់ទី 11 ដើម្បីដំណើរការលើ អេក្រង់ទាំង 2 ។

Image result for microsoft surface neo

ម្យ៉ាងទៀត ឧបករណ៍ថ្មីនេះ នឹងត្រូវដំណើរជាមួយនឹង Surface Pen ដែលត្រូវបានភ្ជាប់នៅផ្នែកខាងក្រោយ ។ ចំណែកឯ Keyboard វិញ ត្រូវបានផ្តាច់ចេញទៅក្រៅ ដោយវាក៏ត្រូវដាក់ឆក់ភ្ជាប់ទៅផ្នែកខាងក្រោយ នៅពេលដែលអ្នកបត់អេក្រង់ទាំង 2 ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់វា អេក្រង់ខាងក្រោមនឹងត្រូវបានបង្ហាញចេញនូវ Input Option ដែលអ្នកអាចប្រើប្រាស់ Emoji ឬ Trackpad បាន។ លើសពីនេះ អ្នកក៏អាចប្រើប្រាស់ Keyboard ដោយផ្តាច់ចេញពីអេក្រង់ផងដែរ ដែលវាធ្វើអោយ អេក្រង់ទាំងពីរ អាចបង្ហាញនូវរូបភាពបានពេញលេញ។

Image result for microsoft surface neo
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ