កាលពីយប់ម៉ិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Google ទើបតែបានប្រកាសបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីចុងក្រោយ និង ឧបករណ៍មួយចំនួនរបស់ខ្លួនជាផ្លូវការ។ នៅខណៈនេះ Next Cambodia សូមលើកវត្តមានរបស់ កំពូលស្មាតហ្វូន Google Pixel 4 និង Google Pixel 4 XL មកបង្ហាញជាមុនសិន ។ ជាមួយនឹងវត្តមានរបស់កំពូលស្មាតហ្វូនទាំង 2 នេះ មានមតិជាច្រើនបានលើកឡើងថា Google Pixel 4 និង Google Pixel 4 XL គឺជាកំពូលស្មាតហ្វូន Android ដែលល្អឥតខ្ចោះប្រចាំឆ្នាំ 2019 ។

Google Pixel 4
- កំពូលស្មាតហ្វូន Google Pixel 4 ត្រូវបានបំពាក់ដោយអេក្រង់ OLED ដែលមានទំហំ 5.7 inch ជាមួយនឹងខ្នាតអេក្រង់ 19:9 ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1080+
- ស្មាតហ្វូនម៉ូឌែលនេះ គ្មានក្បាលឆក ដែលធ្វើអោយមានផលប៉ះពាល់ដល់ UI នោះទេ ប៉ុន្តែវាបែរជាថ្ងាស់រៀងក្រាស់បន្តិច
- ត្រូវបានបំពាក់ដោយអេក្រង់ 90Hz ជាប្រភេទអេក្រង់ដែលផ្តល់នូវរូបភាព Smooth បំផុត លើសពីនេះ វាក៏អាចបម្លែងទៅជា 60Hz នៅពេលដែលមិនមានការបង្ហាញអ្វីគួរអោយចាប់អារម្មណ៍ណាមួយកើតឡើង
- អេក្រង់នេះ ត្រូវបានគាំទ្រ HDR និង មានមុខងារ Always On ដូចជំនាន់មុន និង ទទួល បាននូវ Ambient EQ ដែលផ្តល់នូវពន្លឺព័ទ្ធជុំវិញអេក្រង់ ដែលធ្វើអោយរូបភាពដែលបានបង្ហាញចេញមានគុណភាពល្អបំផុត

- Pixel 4 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខមួយគ្រាប់ មានទំហំ 8MP ដែលត្រូវបានបន្ថែមនូវមុខងារ 3D Depth Sensor ធ្វើអោយការស្គែនមុខ ដើម្បីដោះសោរបានកាន់តែលឿន ។ សម្រាប់ស្មាតហ្វូនម៉ូឌែលនេះ មិនត្រូវបានបំពាក់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ឡើយ
- Pixel 4 ត្រូវបានប្រើប្រាស់កាមេរ៉ាក្រោយ 2 គ្រាប់ ជាមួយនឹងទំហំ 12MP (ដែលមាន Dual Pixel autofocus ខណៈដែលវា មាន Optical និង Eletronic image Stabilization លើសពីនេះ វាមាន f/1.7 aperture ) + 16MP (ជា telephoto ថ្មី និង ដំបូងបំផុតរបស់ Pixel )

- មានកម្លាំងថ្ម 2800mAh ជាមួយនឹងរន្ធ USB ដែលមានកម្លាំងភ្លើង 18W រួមទាំងប្រើប្រាស់បច្ចេកវិទ្យា Fast Charging លើសពីនេះ អ្នកក៏អាចប្រើប្រាស់នូវ Qi Wireless Charger ជំនួសផងដែរ
- បំពាក់ដោយបន្ទះឈីប Snapdragon 855
មាន RAM 6GB / 64GB និង RAM 6GB / 128GB ប៉ុន្តែគ្មានកន្លែងបន្ថែមអង្គចងចាំនោះទេ
អាចប្រើប្រាសស៊ីម 2 (nano-SIM និង eSIM) - មានកម្រិតការពារទឹក IP68
- Pixel 4 ត្រូវបានប្រើប្រាស់គែម ដែលការពារដោយ អាលុយមីញ៉ូម និង លោហៈ ខណៈដែលផ្នែកខាងក្រោយត្រូវបានការពារដោយកញ្ចក់
- មានជម្រើសពណ៌ដូចជា Just Black, Cleart White, Orange ជាមួយផ្ទៃជុំវិញកាមេរ៉ាភ្លោះ ត្រូវបានសម្អដោយពណ៌ខ្មៅ

Google Pixel 4 XL
- Google Pixel 4 XL ត្រូវបានបំពាក់ដោយអេក្រង់ OLED ដែលមានទំហំ 6.3 inch ជាមួយនឹងខ្នាតអេក្រង់ 19:9 និង អាចបង្ហាញរូបភាពបានក្នុងកម្រិត QHD+
- ស្មាតហ្វូនម៉ូឌែលនេះ គ្មានក្បាលឆក ដែលធ្វើអោយមានផលប៉ះពាល់ដល់ UI នោះទេ ប៉ុន្តែវាបែរជាថ្ងាស់រៀងក្រាស់បន្តិច
- ត្រូវបានបំពាក់ដោយអេក្រង់ 90Hz ជាប្រភេទអេក្រង់ដែលផ្តល់នូវរូបភាព Smooth បំផុត លើសពីនេះ វាក៏អាចបម្លែងទៅជា 60Hz នៅពេលដែលមិនមានការបង្ហាញអ្វីគួរអោយចាប់អារម្មណ៍ណាមួយកើតឡើង
អេក្រង់នេះ ត្រូវបានគាំទ្រ HDR និង មានមុខងារ Always On ដូចជំនាន់មុន និង ទទួល បាននូវ Ambient EQ ដែលផ្តល់នូវពន្លឺព័ទ្ធជុំវិញអេក្រង់ ដែលធ្វើអោយរូបភាពដែលបានបង្ហាញចេញមានគុណភាពល្អបំផុត - Pixel 4 XL ត្រូវបានបំពាក់ដោយកាមេរ៉ាមុខមួយគ្រាប់ មានទំហំ 8MP ដែលត្រូវបានបន្ថែមនូវមុខងារ 3D Depth Sensor ធ្វើអោយការស្គែនមុខ ដើម្បីដោះសោរបានកាន់តែលឿន ។ សម្រាប់ស្មាតហ្វូនម៉ូឌែលនេះ មិនត្រូវបានបំពាក់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ឡើយ

- Pixel 4 XL ត្រូវបានប្រើប្រាស់កាមេរ៉ាក្រោយ 2 គ្រាប់ ជាមួយនឹងទំហំ 12MP (ដែលមាន Dual Pixel autofocus ខណៈដែលវា មាន Optical និង Eletronic image Stabilization លើសពីនេះ វាមាន f/1.7 aperture ) + 16MP (ជា telephoto ថ្មី និង ដំបូងបំផុតរបស់ Pixel )
- កាមេរ៉ា Pixel 4 XL នេះអាចមានលទ្ធភាពក្នុងការវីឌីអូបានក្នុងកម្រិត 4K ក្នុងល្បឿន 30fps និង អាចថត Slow-mo mode បានរហូតដល់ 1080p ក្នុងល្បឿន 120fps
- មានកម្លាំងថ្ម 3700mAh ជាមួយនឹងរន្ធ USB ដែលមានកម្លាំងភ្លើង 18W រួមទាំងប្រើប្រាស់បច្ចេកវិទ្យា Fast Charging លើសពីនេះ អ្នកក៏អាចប្រើប្រាស់នូវ Qi Wireless Charger ជំនួសផងដែរ
- បំពាក់ដោយបន្ទះឈីប Snapdragon 855
- មាន RAM 6GB / 64GB និង RAM 6GB / 128GB ប៉ុន្តែគ្មានកន្លែងបន្ថែមអង្គចងចាំនោះទេ
- អាចប្រើប្រាសស៊ីម 2 (nano-SIM និង eSIM)
- មានកម្រិតការពារទឹក IP68
ខាងក្រោយនេះ គឺជាតារាងតម្លៃរបស់កំពូលស្មាតហ្វូន Google Pixel 4 និង Pixel 4 XL :
Google Pixel 4 64GB | Google Pixel 4 128GB | Google Pixel 4 XL 64GB | Google Pixel 4 XL 128GB | Shipping | |
USA | $799 | $899 | $899 | $999 | Oct 22 |
Europe | €749 | €849 | €899 | €999 | Oct 28 |
UK | £669 | £769 | £829 | £929 | Oct 28 |
Canada | CA$999 | CA$1,129 | CA$1,129 | CA$1,259 | Oct 21 |
Australia | AU$1,049 | AU$1,199 | AU$1,279 | AU$1,429 | Oct 21 |
Taiwan | NT$24,600 | NT$27,600 | NT$29,550 | NT$32,550 | Oct 22 |
Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ