Oppo Reno Ace Gundam Edition បំពាក់ដោយអេក្រង់ 90Hz និង ប្រើប្រាស់បន្ទះឈីប Snapdragon 855+

Oppo Reno Ace Gundam Edition បំពាក់ដោយអេក្រង់ 90Hz និង ប្រើប្រាស់បន្ទះឈីប Snapdragon 855+

38
0
ចែករំលែក
AngkorScript
Seva24

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបានប្រកាសចេញនូវ ត្រកូល OPPO Reno Series ម៉ូឌែលថ្មីមួយទៀតគឺ OPPO Reno Ace ដែលជាស្មាតហ្វូនបំពាក់ដោយគ្រឿងក្នុងទំនើបៗជំនាន់ថ្មីដូចជា បន្ទះឈីប Snapdragon 855+ កាមេរ៉ា 4 គ្រាប់ ។ ក្នុងឱកាសគម្រប់ខួប 40 ឆ្នាំរបស់ Gundam​ ក្រុមហ៊ុន OPPO បានប្រកាសបញ្ចេញវត្តមាននូវស្មាតហ្វូនជំនាន់ថ្មីម៉ូឌែល Oppo Reno Ace Gundam Edition ដើម្បីអបអរផងដែរ។

Image result for Oppo Reno Ace Gundam Edition

Oppo Reno Ace Gundam Edition ស្មាតហ្វូននេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជំនាន់ថ្មីរបស់ OPPO រួមទាំងមានគ្រឿងទំនើបៗថែមទៀតផង។ ខាងក្រោមនេះ គឺជាសមាសភាពមួយចំនួនដែលត្រូវបានក្រុមហ៊ុន បំពាក់លើស្មាតហ្វូននេះ៖

Image result for Oppo Reno Ace Gundam Edition
  • Oppo Reno Ace Gundam Edition បំពាក់ដោយអេក្រង់ 90Hz ទំហំ 6.5 inch ជាប្រភេទអេក្រង់ AMOLED ដែលមានលទ្ធភាពបង្ហាញរូបភាពក្នុងកម្រិត FHD+
  • នៅលើអេក្រងឆក ដែលមានសណ្ឋានឆកដំណត់ទឹកនេះ ត្រូវបានប្រើប្រាស់កាមេរ៉ាមុខដែលមានទំហំ 16MP
  • នៅលើអេក្រង់ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់
  • កាមេ៉រាក្រោយមានរហូតដល់ទៅ 4 គ្រាប់ដែលមានទំហំ 48MP (Sony IMX568) + 13MP (Telephoto 5x hybrid zoom) + 8MP (ultrawide) + 2MP (monochrome sensor)
Image result for Oppo Reno Ace Gundam Edition
  • បំពាក់ដោយបន្ទះឈីប Snapdragon 855+
  • មាន RAM 12GB និង អង្គចងចាំ 256GB UFS 3.0
  • OPPO ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Cooling ដែលជួយបន្ថយកម្តៅ នៅពេលដំណើរការ ឬ លេងហ្គេមជាដើម
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ColorOs 6.1 on top របស់ Android 10
  • ប្រើប្រាស់រន្ធ 3.5mm headphone jack, NFC និង Dual-frequency GPS
  • ប្រើប្រាស់បច្ចេកសាកថ្ម SuperVOOC 2.0
Image result for Oppo Reno Ace Gundam Edition
  • ថ្មមានថាមពល 4000mAh ដែលប្រើប្រាស់កម្លាំងភ្លើង blazing-fast 65W ដែលសាកត្រឹមតែ 30 នាទីតែប៉ុណ្ណោះ ។ លើសពីនេះ GaN Charger ត្រូវបាន Support USB-PD រួមទាំងប្រើប្រាស់ស្តង់ដារ Quick Charging របស់ Qualcomm ថែមទៀតផង
  • ត្រូវបានផ្តល់នូវជម្រើសពណ៌ស និង មានឆ្នូតក្រហម ឬ ខៀវ
  • តម្លៃរបស់ Oppo Reno Ace Gundam Edition ត្រូវបានបែងចែកតម្លៃខុសគ្នាអាស្រ័យលើ RAM និង អង្គចងចាំ ៖
  • RAM 8GB / 128GB មានតម្លៃប្រហែល $422
  • RAM 8GB / 256GB មានតម្លៃប្រហែល $450
  • RAM 12GB / 256GB មានតម្លៃប្រហែល​ $534
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ