Oppo K5 បំពាក់ដោយបន្ទះឈីប​Snapdragon 730G និង កាមេរ៉ា 64MP

Oppo K5 បំពាក់ដោយបន្ទះឈីប​Snapdragon 730G និង កាមេរ៉ា 64MP

35
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបានប្រកាសបញ្ចេញស្មាតហ្វូនម៉ូឌែល OPPO Reno Ace ដែលបំពាក់ដោយបន្ទះឈីប Snapdragon 855+ ជាមួយការសាកថ្ម ដែលមានកម្លាំងភ្លើង 65W ។ មិនយូរប៉ុន្មាន ក្រុមហ៊ុន ក៏បានប្រកាសបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួនមួយទៀតគឺ OPPO K5 ខណៈដែលក្រុមហ៊ុនបានបញ្ជាក់ថា វាគឺជាស្មាតហ្វូនកម្រិតមធ្យមតែប៉ុណ្ណោះ ។

Image result for Oppo K5
  • បំពាក់ដោយអេក្រង់ AMOLED ដែលមានទំហំ 6.4 inch ជាមួយនឹងទម្រង់អេក្រង់ ឆកតំណក់ទឹក និង មានគែមស្តើងនៅផ្នែកខាងក្រោម
  • អេក្រង់របស់ OPPO K5 ត្រូវបានប្រើប្រាស់បច្ចេកវិទ្យា ស្គែនក្រយ៉ៅដៃលើអេក្រង់
  • ប្រើប្រាស់បន្ទះឈីប Snapdragon 730G
  • ប្រើប្រាស់កាមេរ៉ាមុខទំហំ 32MP
  • ប្រើប្រាស់កាមេរ៉ាក្រោយ 4 គ្រាប់ ខណៈដែលកាមេរ៉ាធំមានទំហំ 65MP + 8MP ( ultrawide camera) + 8MP (dedicated macro snapper )+ 8MP (depth sensor)
Oppo K5 comes as an upper-midranger with Snapdragon 730G and 64 MP camera
  • មានកម្លាំងថ្ម 4000mAh ប្រើប្រាស់បច្ចេក VOOC 3.0 ដែលមានកម្លាំងភ្លើង 30W និង សាកថ្មជាមួយនឹង Fast-charging ជាមួយនឹងល្បឿន 67% ក្នុងរយៈពេល 30 នាទី
Oppo K5 comes as an upper-midranger with Snapdragon 730G and 64 MP camera
  • ស្មាតហ្វូននេះ ត្រូវបានចេញលក់ជាមួយនឹងតម្លៃ ដែលកំណត់ដោយ RAM និង អង្គចងចាំ៖
  • RAM 6 / 128GB មានតម្លៃប្រហែល $266
  • RAM 8 / 128GB មានតម្លៃប្រហែល $295
  • RAM 8 / 256GB មានតម្លៃប្រហែល $350
Image result for Oppo K5
  • OPPO K5 ត្រូវបានផ្តល់នូវជម្រើសពណ៌ដូចជា បៃតង ស និង ខៀវ
  • ចេញលក់ជាផ្លូវការនៅថ្ងៃទី 17 ខែ តុលា
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ