LG V50 ThinQ គឺជាស្មាតហ្វូនដំបូង របស់ក្រុមហ៊ុន LG ដែល បំពាក់ដោយប្រព័ន្ធ 5G ដែលកំពុងតែត្រៀមចេញវាយលុកនៅក្នុងទីផ្សារក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈដែលវាកំពុងតែចរាចរណ៍នៅក្នុងទីផ្សារស្មាតហ្វូនមួយចំនួន ដែលកំពុងតែដំណើរការប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយនេះ។ លើសពីនេះ អ្វីដែលវាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានបំពាក់ដោយអេក្រង់ភ្លោះ ដែលផលិតដោយ LG ដោយផ្ទាល់ ។

ខាងក្រោមនេះ គឺជាចំនុចសំខាន់ៗមួយចំនួន ដែលក្រុមហ៊ុនបានបំពាក់នៅលើស្មាតហ្វូនអេក្រង់ភ្លោះជំនាន់ថ្មី LG V50 ThinQ នេះ ៖
- LG V50 ThinQ ត្រូវបានប្រើប្រាស់អេក្រង់ OLED ដែលមានទំហំ 6.4 inch និង មានលទ្ធភាពបង្ហាញរូបភាពក្នុងកម្រិត QHD+
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie
- ប្រើប្រាស់ថ្ម ដែលមានថាមពលរហូតដល់ 4000 mAh និង អាចសាកថ្ម Wireless បាន

បើនិយាយអំពីអេក្រង់របស់វាវិញ LG បានធ្វើអោយអ្នកគាំទ្រមានការភ័ន្តច្រឡំលើដំណើរការរបស់អេក្រង់មុខ (ពេលបិទ) ។ ចំពោះអេក្រង់មុខនេះវិញ វាត្រូវបានបញ្ជាក់ថា វាមិនត្រូវបានដាក់អោយដំណើរការនោះទេ បើទោះបីជាវា មើលទៅដូចគ្នានឹងអេក្រង់ទូទៅក៏ដោយ។ ម្យ៉ាងទៀត LG V50 ThinQ អាចធ្វើការបត់បាន 90 ឬ 180 ដឺក្រេ រួមជាមួយនឹងមុខងារជាច្រើន ។

លើសពីនេះ កម្មវិធីដែលត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺត្រូវបានក្លូន និង អាចដំណើរការកម្មវិធី 2 ក្នុងពេលតែមួយបាន ប៉ុន្តែអ្នកមិនអាចប្រើប្រាស់បើកដំណើរការកម្មវិធី មួយ ដូចគ្នានៅលើអេក្រង់ទាំង 2 បានឡើយ ។ លើសពីនេះ អ្នកក៏មិនអាចប្រើប្រាស់អេក្រង់ 2 ជាមួយគ្នាបានឡើយ ដោយវាត្រូវបានខណ្ឌចែកដោយ គែមនៅចន្លោះកណ្តាលនៃអេក្រង់ទាំង 2 ។ ចំនុចបន្ថែមទៀតនោះគឺ អ្នកក៏មិនអាចប្រើប្រាស់អេក្រង់ទី 2 ជាអេក្រង់ប្រើប្រាស់ធម្មតាបានដែរ ខណៈដែលវាត្រូវបានប្រើប្រាស់ជា Keyboard ។

LG ក៏បានធ្វើការ Update version របស់អេក្រង់ភ្លោះ បានប្រើប្រាស់នូវមុខងារ Always-On Display ។ ជាមួយនឹងការអះអាងដំបូងបានលើកឡើងថា អ្នកអាចធ្វើការផ្លាស់ប្តូរ អេក្រង់ដែលកំពុងតែដំណើរកាមេរ៉ាបាន ។ ហើយវាពិតជាមានសំខាន់ណាស់ នៅពេលដែលអ្នកកំពុងតែ Video Call និង អាចឆាតបានក្នុងពេលតែមួយបាន។

អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ