OnePlus 7T Pro McLaren Edition បង្ហាញរូបរាងផ្លូវការ

OnePlus 7T Pro McLaren Edition បង្ហាញរូបរាងផ្លូវការ

21
0
ចែករំលែក
AngkorScript
Seva24

កាលពីឆ្នាំមុនក្រុមហ៊ុនកំពូលស្មាតហ្វូន OnePlus បានបញ្ចេញនូវ ស្មាតហ្វូនប្រភេទ Edition ម៉ូឌែល OnePlus 6T McLaren Edition ហើយវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន ក៏បានបញ្ចេញ OnePlus 7T Pro McLaren Edition ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ OnePlus

Image result for oneplus 7t pro mclaren edition

ស្មាតហ្វូនម៉ូឌែល 7T Pro McLaren Edition នេះ ត្រូវបានក្រុមហ៊ុនលើកឡើងថា វាជាស្មាតហ្វូន ដែលសង្កត់ធ្ងន់ទៅលើល្បឿននៃការដំណើរការកម្មវិធី និង ការសាកថ្មជាមួយនឹងបច្ចេកវិទ្យា Super Fast Charging ហើយនេះគឺជារឿងធម្មតាទេ ដែល OnePlus ត្រូវបានសហការណ៍ជាមួយនឹង ក្រុមហ៊ុន McLaren ដើម្បីផលិតចេញនូវកំពូលស្មាតហ្វូនបីសាចល្បឿន។

Image result for oneplus 7t pro mclaren edition

ក្រុមហ៊ុនបានសម្រេចជ្រើសរើសពណ៌ Papaya Orange ដើម្បីព័ទ្ធផ្ទៃគែមជុំវិញរបស់ស្មាតហ្វូននេះ ជាមួយនឹង គែមជុំវិញរបស់កាមេរ៉ាក្រោយ ។ ខណៈដែលផ្ទៃខាងក្រោយ​របស់វា ត្រូវបានរចនាខុសពី ស្មាតហ្វូន OnePlus 7T Series ដ៏ទៃ ដោយវា មានផ្ទៃកញ្ចក់រលោងដូចគ្នាទៅនឹងការរចនារបស់ Glossy Piano ។

OnePlus 7T Pro hands-on

លើសពីនេះ OnePlus បានប្រើប្រាស់ការចនា​ផ្ទៃពាក់កណ្តាលផ្នែកខាងលើ ជាមួយនឹងក្រឡាឈើ ដែលធ្វើអោយវាកាន់តែមានភាពទាក់ទាញខ្លាំង ។ ម្យ៉ាងទៀត​ ការរចនាក្រឡាឈើនេះ ត្រូវបានគេប្រទះឃើញមាននៅលើ បង្កូតរបស់រថយន្តសេ៊រីទំនើប McLearen Speedtail ។ ដូចនេះ វាមិនមែនជារឿងចម្លែកនោះទេ ដែល OnePlus 7T Pro McLaren Edition ត្រូវប្រើប្រាស់ក្រឡាឈើនេះ ។

OnePlus 7T Pro hands-on

បើនិយាយពី គ្រឿងនៅដែលបានដាក់នៅក្នុងប្រអប់វិញ ត្រូវបានភ្ជាប់មកជាមួយនឹង 30W Warp Charge 30T charging brick ពណ៌ខ្មៅ និង រចនាជាមួយនឹង McLaren និង មានគែមរុំព័ន្ធដោយ ពណ៌ Papaya Orange រួមទាំងខ្សែ។ បើនិយាយពីលក្ខណៈសម្បត្តិរបស់វាវិញ គឺមានលក្ខណៈដូចគ្នាបេះបិទទៅនឹង 7T Pro ដោយមាន RAM 12GB និង អង្គចងចាំ 256GB ដែលមានរន្ធសាកថ្ម USB 3.0 ។

OnePlus 7T Pro hands-on
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ