នាពេលបច្ចុប្បន្ន ស្មាតហ្វូនអេក្រង់លាត ត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំង ខណៈដែលស្មាតហ្វូនមួយចំនួនងាកមកប្រើប្រាស់អេក្រង់ផុស ដើម្បីទុកផ្ទៃអេក្រង់អោយទំនេរ ឬ ក្នុងចេតនា ធ្វើអោយអេក្រង់មានផ្ទៃលាតបានធំ។ ដោយឡែក នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី nubia Z20 ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយស្មាតហ្វូននេះ បានបង្កើតនូវរចនាបថថ្មីមួយផ្ទាល់ខ្លួន ដែលបំពាក់នូវអេក្រង់ភ្លោះ លើផ្ទៃមុខ និង ផ្នែកខាងក្រោយរបស់ខ្លួន។

សម្រាប់ស្មាតហ្វូនម៉ូឌែល nubia Z20 ត្រូវបានបង្កើតឡើងជាមួយនឹងការរចនាអេក្រង់ក្រោយរបស់ខ្លួនយ៉ាង Unique ។ នៅពេលដែលអេក្រង់មុខរបស់ស្មាតហ្វូននេះ ត្រូវបានបិទ អេក្រង់ក្រោយ ដែលមានផ្ទៃកោង នឹងដំណើរការជំនួស។ ខាងក្រោយនេះគឺជា លក្ខណៈសម្បត្តិពិសេសៗ មួយចំនួនដែលបានបំពាក់នៅលើស្មាតហ្វូនអេក្រង់អេក្រង់ភ្លោះនេះ ៖

- nubia Z20 ត្រូវបានបំពាក់ដោយអេក្រង់មុខទំហំ 6.42 inch ជាប្រភេទអេក្រង់ OLED ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1080x2340px រួបទាំង Support HDR10 ។ ខណៈដែលអេក្រង់ក្រោយរបស់វា មានទំហំ 5.1 inch ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិតដូចគ្នានឆងអេក្រង់មុខ 1080x2340px

- ផ្ទៃនៃអេក្រង់ទាំង 2 ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ដូចគ្នា
- បំពាក់ដោយបន្ទះឈីប ដែលដំណើរការដោយបច្ចេកវិទ្យាចុងក្រោយបំផុត Snapdragon 855+
- ផ្តល់នូវជម្រើស 2 អាស្រ័យលើ RAM 6GB និង RAM 8GB ដោយប្រើប្រាស់អង្គចងចាំ 512GB

- សម្រាប់កាមេរ៉ាវិញ ត្រូវបានប្រើប្រាស់កាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 48MP (main shooter f/1.7 aperture និង OIS) + 8MP (telephoto 3x optical zoom ) + 16MP (ultrawide angle lens) ។ ស្របពេលដែលផ្ទៃនៃអេក្រង់របស់ nubia Z20 មានទាំងខាងមុខ និង ខាងក្រោយ ដូចនេះ កាមេរ៉ា 3 គ្រាប់របស់វា នឹងដើរតួនាទីជា កាមេរ៉ាក្រោយផង និង ជា កាមេរ៉ា Selfie ផងដែរ។
- nubia Z20 ត្រូវបានប្រើប្រាស់ដោយកម្លាំងថ្ម 4000mAh និង សាកថ្មជាមួយនឹងបច្ចេកវិទ្យា Fast Charge ដែលប្រើប្រាស់កម្លាំងភ្លើង 27W

អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ