ក្នុងរបាយការណ៍មួយបានបញ្ជាក់ថា ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន Realme កំពុងតែត្រៀមបង្ហាញវត្តមានអាវុធថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Realme X2 នៅថ្ងៃទី 24 ខែ កញ្ញា ស្អែកនេះ ។ សម្រាប់អ្វីដែលធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងលើស្មាតហ្វូនជំនាន់ថ្មីម៉ូឌែល Realme X2 នេះគឺ វាត្រូវបានប្រើប្រាស់កម្លាំងថ្មរបស់ដល់ 4000mAh រួមទាំងបានបំពាក់នូវបច្ចេកវិទ្យាសាកថ្ម VOOC Flash Charge 4.0 ។

បើយោងតាមរូបភាពដែល ក្រុមហ៊ុន Realme បានបង្ហាញនៅក្នុងបណ្តាញសង្គមដ៏ល្បីរបស់ចិន Weibo បានធ្វើការប្រៀបធៀបគ្នារវាង កម្លាំងភ្លើង 30W ដែលបានប្រើប្រាស់លើ VOOC Flash Charge 4.0 ជាមួយនឹង កម្លាំងភ្លើង 18W និង 10W ។
តាមរយៈការប្រៀបធៀបគ្នាបានបង្ហាញថា កម្លាំងភ្លើង 30W ដែលប្រើប្រាស់លើថ្ម 4000mAh អាចសាកថ្មពី 0% ដល់ 67% ដោយប្រើរយៈពេលប្រហែល 30 នាទី តែប៉ុណ្ណោះ ខណៈដែលកម្លាំងភ្លើង 10W សាកបាន 34% រីឯកម្លាំងភ្លើង 18W សាកបាន 34% ក្នុងរយៈពេលដូចគ្នា។

- មានកាមេរ៉ាក្រោយទំហំ 64MP
- ប្រើប្រាស់កាមេរ៉ាមុខទំហំ 32MP
- បំពាក់ដោយបន្ទះឈីប Snapdragon 730G SoC

អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ