ដូចដែលប្រិយបានដឺងកន្លងមកហើយថា Redmi បានបញ្ចេញស្មាតហ្វូនកំពូលរបស់ខ្លួន ម៉ូឌែល Redmi K20 Pro កាលពីប៉ុន្មានខែមុននេះ។ ប៉ុន្តែក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនមួយនេះ ក៏បានសម្រេចបញ្ចេញស្មាតហ្វូននេះជាថ្មីម្តងទៀត ដោយបានធ្វើកំណែទម្រង់ខ្លះៗ និង បានបន្ថែមឈ្មោះថ្មីគឺ Redmi K20 Pro Premium ។

កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Redmi ជំនាន់ថ្មីនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ហើយក្រុមហ៊ុន បានលើកឡើងថា ស្មាតហ្វូននេះ មានកម្លាំងដំណើរការបានប្រសើរជាជំនាន់ចាស់ 15% ។ ខាងក្រោមនេះគឺជា លក្ខណៈសម្បត្តិមួយចំនួនដែលត្រូវបានប្រើប្រាស់ជាធាតុផ្សំសម្រាប់ស្មាតហ្វូនម៉ូឌែល Redmi K20 Pro Premium នេះ៖

- Redmi K20 Pro Premium ត្រូវបានបំពាក់ដោយអេក្រង់ AMOLED 6.39 inch
- ស្មាតហ្វូនអេក្រង់លាតនេះ ត្រូវបានប្រើប្រាស់ដោយបច្ចេកវិទ្យា ស្គែនក្រយ៉ៅដៃលើអេក្រង់។ លើសពីនេះ វាត្រូវបានបំពាក់ដោយកាមេរ៉ាមុខ ជាប្រភេទកាមេរ៉ាផុស មានទំហំរហូតដល់ 20MP
- ចំណែកឯកាមេរ៉ាក្រោយមាន 3 គ្រាប់ ដែលមានទំហំ 48MP (primary) + 8MP (telephoto lens) + 13MP (ultrawide module)

- ប្រើប្រាស់បន្ទះឈីប Snapdragon 855+ ខណៈដែល K20 Pro ប្រើប្រាស់បន្ទះឈីប Snapdragon 855 ជាហេតុធ្វើអោយស្មាតហ្វូននេះ ដំណើរការបានប្រសើរជាមុន 15% ។ លើសពីនេះ វាក៏ត្រូវបានអមដោយ MIUI 11 out of box ដែលធ្វើអោយស្មាតហ្វូននេះ មានភាពត្រជាក់ បើទោះបីជាវាត្រូវបានដំណើរការយូរក៏ដោយ

- បំពាក់ដោយ RAM 12GB និង អង្គចងចាំ 512GB ខណៈដែលវាត្រូវបានគេប្រទះឃើញប្រើប្រាស់លើ Avenger Edition Redmi K20 Pro
- ប្រើប្រាស់ដោយថ្ម ដែលមានថាមពល 4000mAh ដែលមានបច្ចេកវិទ្យាសាកថ្ម Fast charge ដែលមានកម្លាំងភ្លើង 27W
- សម្រាប់តម្លៃរបស់វាវិញ ត្រូវបានបែងចែកទៅតាមទំហំ RAM ដែលអ្នកគាំទ្រជ្រើសរើសគឺ RAM 8GB / 128GB មានតម្លៃប្រហែល $380 រីឯ RAM 8GB / 512GB មានតម្លៃប្រហែល $422 ។ ចំណែកម៉ូឌែលដែលមាន RAM 12GB / 512GB មានតម្លៃប្រហែល $450

Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ