vivo V17 Pro​ បំពាក់ដោយអេក្រង់លាត 6.44 inch និង កាមេរ៉ាមុខផុស 2 គ្រាប់

vivo V17 Pro​ បំពាក់ដោយអេក្រង់លាត 6.44 inch និង កាមេរ៉ាមុខផុស 2 គ្រាប់

29
0
ចែករំលែក
AngkorScript
Seva24

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន Vivo ទើបតែបានប្រកាសចេញនូវស្មាតហ្វូនជំនានថ្មីរបស់ខ្លួន ម៉ូឌែល Vivo V17 Pro ដែលជាស្មាតហ្វូនធន់មធ្យមរបស់ក្រុមហ៊ុន ។ បើទោះបីជា Vivo V17 Pro ត្រឹមតែជាស្មាតហ្វូនធនមធ្យមរបស់ក្រុមហ៊ុនពិតមែន ប៉ុន្តែស្មាតហ្វូនម៉ូឌែលនេះ ត្រូវបានប្រើប្រាស់គ្រឿងផ្សំ ដែលមានកម្លាំងខ្លាំងមួយចំនួន មិនចាញ់ស្មាតហ្វូនកម្រិតកំពូលរបស់ Vivo ដែរ។

Image result for vivo v17 pro

ខាងក្រោមនេះ គឺជាព័ត៌មានត្រួសៗបង្ហាញពីលក្ខណៈសម្បត្តិពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី Vivo V17 Pro នេះ ៖

  • Vivo V17 Pro ត្រូវបានបំពាក់ដោយអេក្រង់លាត AMOLED 6.44 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត FHD+ មានផ្ទៃ 20:9 ដែលត្រូវបានក្រុមហ៊ុនហៅថា Ultra FullView Display
  • អេក្រង់របស់ស្មាតហ្វូននេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើ អេក្រង់
vivo V17 Pro announced: Snapdragon 675 SoC, 6.44'' AMOLED screen, and dual pop-up camera
  • កាមេរ៉ាមុខ ជាប្រភេទកាមេរ៉ាផុស ជាហេតុមិនធ្វើអោយមានផលរំខានដល់ផ្ទៃអេក្រង់ ។ កាមេរ៉ាមុខនេះ មាន 2 គ្រាប់ ដែលមានទំហំ 32MP + 8MP (ultrawide angle) និង អមដោយ Flash មួយគ្រាប់ ដែលក្រុមហ៊ុនបានហៅកាមេរ៉ាមុខនេះថា Selfie Softlight ដែលវាជួយអោយការថតរូប Selfie ទទួលបានលទ្ធផលល្អ បើទោះបីជាថតក្នុងទីកន្លែងដែលមានកម្រិតពន្លឺទាបក៏ដោយ ។ លើសពីនេះ កាមេរ៉ាមុខនេះ ក៏អាចថតរូបនៅពេលយប់បានល្អផងដែរ ដោយវាបានបន្ថែមមុខងារ Night Selfie
  • កាមេរ៉ាក្រោយវិញ ត្រូវបានបំពាក់រហូតដល់ទៅ 4 គ្រាប់បញ្ឈរគ្នា និង មាន Flash មួយគ្រាប់នៅចំកណ្តាល ដែលមានទំហំ 48MP (Sony IMX582) + 13MP (telephoto 2x Zoom) + 8MP (ultrawide angle) + 2MP (dept sensor modules) ។ លើសពីនេះ សម្រាប់កាមេរ៉ាគ្រាប់ 8MP ក៏ត្រូវបានប្រើប្រាស់សម្រាប់ថតយករូបភាព macro ដែលអាចថតបានរហូតដល់ទំហំ 2.5cm
vivo V17 Pro announced: Snapdragon 675 SoC, 6.44'' AMOLED screen, and dual pop-up camera
  • V17 Pro បំពាក់ដោយបន្ទះឈីប Snapdragon 675 SoC
  • មាន RAM 8GB និង អង្គចងចាំ 128GB
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie-based Funtouch OS 9.1 ដែលអមដោយ Multi-Turbo និង Game Mode
  • ប្រើប្រាស់កម្លាំងថ្ម 4100 mAh ដែលអាចសាកថ្មជាមួយបច្ចេកវិទ្យា Fast Charging ជាមួយនឹងកម្លាំងភ្លើង 18W
  • មានជម្រើស 2 ពណ៌គឺ Crystal Black និង Crystal Sky
Image result for smartphone

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ