Samsung Galaxy Fold ទក់សាច់នៅក្នុងវីឌីអូថ្មីរបស់ Zack តែលទ្ធផល……(មានវីឌីអូ)

Samsung Galaxy Fold ទក់សាច់នៅក្នុងវីឌីអូថ្មីរបស់ Zack តែលទ្ធផល……(មានវីឌីអូ)

26
0
ចែករំលែក
AngkorScript
Seva24

វាជារឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្រស្មាតហ្វូនរបស់ Samsung ខណៈដែលពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួនគឺ Samsung Galaxy Fold ។ ប៉ុន្តែ អ្វីដែលធ្វើអោយវា កាន់តែមានភាពភ្ញាក់ផ្អើលថែមទៀតនេះគឺ លោក Zack ដែលត្រូវបានគេដឹង លោកគឺជា ក្រុមហ៊ុមការងាររបស់ JerryRigEverything ជាគេហទំព័រមួយដ៏ល្បី ដែលតែងបានបង្ហាញវត្តមានមកជាមួយនឹង វីឌីអូពិសោធន៍កំពូលស្មាតហ្វូនជំនាន់ថ្មីជាច្រើននាពេលកន្លងមក។

Image result for samsung galaxy fold vs jerryrigeverything

ក្នុងពេលថ្មីៗនេះ លោក Zack ក៏បានបង្ហាញខ្លួនជាថ្មីម្តងទៀត អមជាមួយនឹងវីឌីអូ ដែលធ្វើការពិសោធន៍លើកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung គឺ ម៉ូឌែល Samsung Galaxy Fold ដែលជាស្មាតហ្វូនដំបូងបំផុត ដែលប្រើប្រាស់អេក្រង់បត់ចូលគ្នាបាន។

Image result for samsung galaxy fold vs jerryrigeverything

សម្រាប់ស្មាតហ្វូននេះ ត្រូវបានប្រើប្រាស់អេក្រង់ 4.6 inch (អេក្រង់មុខ​ នៅពេលដែលវាបត់) ដែលអាចរងនូវកម្លាំងឆ្កូត រហូតបានដល់ទៅ កម្រិតទី 6 ដែលត្រូវបានប្រើប្រាស់ដោយវត្ថុរឹង (Mohs) ស្របពេលដែលអេក្រង់របស់ស្មាតហ្វូនមួយចំនួនត្រូវបានខូចខាត នៅពេលដែលប្រើប្រាស់កម្លាំងឆ្កូតក្នុងកម្រិតដូចគ្នានេះ។ ម្យ៉ាងទៀត នៅពេលដែលវាលាតផ្ទៃអេក្រង់ខាងក្នុង វាត្រូវបានបង្ហាញនូវរូបរាងអេក្រងទាំងមូលទំហំ 7.3 inch និង អាចរងកម្លាំងឆ្កូតដោយ mineral ត្រឹមកម្រិត ដែលធ្វើអោយវាខូចខាតបាន។ លើសពីនេះ អេក្រង់នេះ ក៏ត្រូវបានពិសោធន៍ដោយក្រចកដៃផងដែរ។

Image result for samsung galaxy fold vs jerryrigeverything

សម្រាប់ការពិសោធន៍មួយទៀតគឺ លោក Zack បានប្រើប្រាស់គ្រួស ខ្សាច់ ដោយដោយដាក់កម្ទេចគ្រួសទាំងនោះនៅលើផ្ទៃអេក្រង់ធំ ហើយបត់វាបញ្ជូលគ្នា។ លទ្ធផលដែលទទួលបានគឺ អេក្រង់របស់ Galaxy Fold នៅតែដំណើរការបានធម្មតា ដោយមិនមានផលប៉ះពាល់អ្វីនោះឡើយ ។

Image result for samsung galaxy fold vs jerryrigeverything

គួរបញ្ជាក់ថា ផ្នែកគែម ប៊ូតុង ត្រូវបានផលិតឡើងដោយលោហធាតុ ខណៈដែលផ្នែកខាងក្រោយត្រូវបានផលិតឡើងដោយ Solid glass ។ ម្យ៉ាងទៀត បើទោះបីផ្នែកទាំងនេះ រួមទាំងផ្ទៃនៃអេក្រង់ ត្រូវបានធ្វើការសាកល្បងដោយ អណ្តាតភ្លើងជាច្រើនសារក៏ដោយ ក៏ស្មាតហ្វូននេះ នៅតែដំណើរការបានដូចធម្មតា ។

Image result for samsung galaxy fold vs jerryrigeverything

ចុងក្រោយគឺ ការសាកល្បងជាមួយនឹងកម្លាំងកាច់ ក្នុងទិសដៅផ្ទុយគ្នា។​ ជាលទ្ធផល ស្មាតហ្វូននេះ គ្រាន់តែមានភាពខូតខាតក្នុងកម្រិតស្រាលតែប៉ុណ្ណោះ​ ត្រង់ចំណុចបត់របស់វា ប៉ុន្តែផ្ទៃអេក្រង់ហាក់មិនមានបញ្ហាអ្វីឡើយ។

Image result for samsung galaxy fold vs jerryrigeverything

ដើម្បីធ្វើអោយ មានភាពកាន់តែច្បាស់បន្ថែមទៀត ទាក់ទងទៅនឹងការសាកល្បងលើកំពូលស្មាតហ្វូន Samsung Galaxy Fold នេះ សូមប្រិយមិត្តរបស់ Next Cambodia ទស្សនាវីឌីអូទាំងអស់គ្នា៖​

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ