ត្រួសៗ អំពីគ្រឿងក្នុងដែលត្រូវបានបំពាក់លើ iPhone 11 Pro Max បង្ហាញថា បានប្រើប្រាស់ថ្ម 4000mAh

ត្រួសៗ អំពីគ្រឿងក្នុងដែលត្រូវបានបំពាក់លើ iPhone 11 Pro Max បង្ហាញថា បានប្រើប្រាស់ថ្ម 4000mAh

114
0
ចែករំលែក
AngkorScript
Seva24

បន្ទាប់ពីបានប្រកាសចេញជាផ្លូវការបានមួយរយៈ iPhone 11 Pro Max ត្រូវបានអ្នកគាំទ្រជាច្រើន បានលើកឡើងនូវចម្ងល់មួយចំនួនទាក់ទងទៅនឹងកម្លាំងថ្មរបស់កំពូលស្មាតហ្វូនម៉ូឌែលថ្មីនេះថា តើ iPhone 11 Pro Max បានធ្វើការផ្លាស់ប្តូរថ្មអោយមានកម្លាំងខ្លាំងជាមួយដែល ឬ ទេ? ខណៈដែល iPhone Xs Max មានកម្លាំងថ្មប្រមាណ 3174 mAh ។

បើយោងទៅតាមគេហទំព័រដ៏ល្បី TEENA បានបង្ហាញថា កំពូលស្មាតហ្វូន iPhone 11 Pro Max ត្រូវបានប្រើប្រាស់ថ្ម ដែលមានកម្លាំងរហូតដល់ទៅ 3969mAh ដែលត្រូវបានគេលើកឡើងថា មានកម្លាំងភ្លើង 15.04Wh ដែលត្រូវបានបន្ថែម 25% ស្របពេលដែល iPhone Xs Max ប្រើប្រាស់កម្លាំងភ្លើង 12.08Wh ។ ក្រុមហ៊ុន Apple បានប្រើប្រាស់ថ្មដែលមានទំ្រង់ L ដើម្បីបន្ថែមកម្លាំងអោយកាន់តែប្រសើរជាមុន ខណៈដែលវាត្រូវបានបំពាក់ដំបូងនៅលើ iPhone X

iPhone XS Max (left) and iPhone XS (right)

លើសពីនេះ ក្រុមហ៊ុន Apple បានធ្វើសេចក្តីប្រកាសថា វាត្រូវបានប្រើប្រាស់សារធាតុកម្ររបស់ផែនដី ដើម្បីផលិតចេញនូវ Taptic Engine ។ លើសពីនេះ វាត្រូវបានប្រើប្រាស់សារធាតុកម្រនេះរហូតដល់ទៅ 1/4 នៃស្មាតហ្វូនទាំងមូល ។

Image result for iphone 11 pro max teardown

មូលហេតុចម្បងនៃការផ្លាស់ប្តូរនេះ ត្រូវបានអោយដឹងថា ក្រុមហ៊ុនត្រូវការអោយស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលផលិតចេញប្រកបដោយសុវត្ថិភាព និង មានស្ថេរភាពក្នុងការប្រើប្រាស់ ។ លើសពីនេះ ក្រុមហ៊ុនបាន ប្រមូលនូវ iPhone ចាស់ៗ ប្រហែល 100 000 គ្រឿង និង ចម្រាញ់ចេញបានសារធាតុកម្រនេះត្រឹមតែ 32kg តែប៉ុណ្ណោះ។ សារធាតុដែលចម្រាញ់បានត្រូវបានប្រើប្រាស់លើ Speaker និង actuators មួយចំនួនទៀត។

First look at what's inside the iPhone 11 Pro Max
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ