Vivo ប្រកាសបញ្ចេញស្មាតហ្វូន NEX 3 5G ជាផ្លូវការជាមួយនឹងបន្ទះឈីប Snapdragon 855 Plus

Vivo ប្រកាសបញ្ចេញស្មាតហ្វូន NEX 3 5G ជាផ្លូវការជាមួយនឹងបន្ទះឈីប Snapdragon 855 Plus

15
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន ដែលកំពុងទទួលបានការគាំទ្រខ្លាំង Vivo បានប្រកាសបញ្ចេញស្មាតហ្វូនជំនាន់ថ្មី Vivo NEX 3 ជាផ្លូវការ ។ អ្វីដែលធ្វើអោយមានភាពភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺ Vivo NEX 3 ត្រូវបានបំពាក់ដោយប្រព័ន្ធ 5G និង បានក្លាយជាស្មាតហ្វូនដំបូង ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយនេះ។

Image result for vivo introduces NEX 3 5G

បើយោងទៅតាមព័ត៌មានដែលបានចុះផ្សាយ ស្មាតហ្វូន Vivo NEX 3 5G ត្រូវបានបំពាក់បច្ចេកវិទ្យាជំនាន់ថ្មីមួយចំនួនដូចជា ៖

  • បំពាក់ដោយអេក្រង់ Super AMOLED ទំហំ 6.89 inch ដែលមានគែមស្តើងបំផុត ជាមួយនឹងផ្ទៃអេក្រង់ 99.6% ។ លើសពីនេះ ផ្ទៃគែមរបស់ស្មាតហ្វូននេះ ត្រូវរចនាមកជាមួយនឹងផ្ទៃកោងស្ទើតែ 90 ដឺក្រេ
Image result for vivo introduces NEX 3 5G
  • ខណៈដែលស្មាតហ្វូននេះ មានផ្ទៃអេក្រង់កោងនៅផ្នែកគែម ដូចនេះ វាមិនត្រូវបានប្រើប្រាស់ប៊ូតុងនោះឡើយ​ ប៉ុន្តែវា បានប្រើប្រាស់ជា Touch button ជំនួសវិញ
  • លើសពីនេះ វាត្រូវបានបំពាក់ដោយមុខងារ X-Axis Haptic ដែលផ្តល់នូវភាពរំញ័រ ដែលមានភាពប្រសើរជាងមុន ជាពិសេសនៅពេលដែលអ្នកកំពុងលេងហ្គេម វាយអត្ថបទ ឬ ដំណើរកម្មវិធីផ្សេងៗ
Image result for vivo introduces NEX 3 5G
  • បំពាក់ដោយកាមេរ៉ា 3 គ្រាប់ ខណៈដែលកាមេរ៉ាធំមានទំហំ 64MP + 13MP (wide-angle) + 13MP (telephoto)
  • កាមេរ៉ាមុខមានទំហំ 16MP ដូចគ្នាទៅនឹងស្មាតហ្វូន Vivo X27 Pro ដែលវាត្រូវបានប្រើប្រាស់ជាមួយនឹង Portrait Master មានឈ្មោះថា Hyper HDR ដែលធ្វើអោយការថតរូបរបស់អ្នកកាន់តែមានភាពប្រសើរ ខណៈដែលវា បានបែងចែកដាច់ច្បាស់រវាង ផ្ទៃមុខអ្នកប្រើប្រាស់ និង ផ្ទៃខាងក្រោយ
Image result for vivo introduces NEX 3 5G
  • Vivo NEX 3 5G ផ្តល់នូវជម្រើស RAM 2 សម្រាប់អ្នកគាំទ្រគឺ RAM 8GB និង RAM 12GB និង​ មានអង្គចងចាំ 256GB
  • បំពាក់ដោយបន្ទះឈីប Snapdragon 855 Plus
  • ប្រើប្រាស់កម្លាំងថ្ម 4500mAh ដែលមានរន្ធសាកថ្ម Fast charge និង មានកម្លាំងភ្លើង 44W
vivo introduces NEX 3 5G with Snapdragon 855 Plus
  • សម្រាប់ RAM 8GB / 128GB មានតម្លៃប្រហែល $707
  • សម្រាប់ RAM 8GB / 256GB មានតម្លៃប្រហែល $810 រីឯ RAM 12GB / 256GB មានតម្លៃប្រហែល $877
Image result for vivo introduces NEX 3 5G
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ