3 ចំណុចដែលអ្នកគួរដឹងអំពីកំណែទម្រង់របស់ iPhone 11

3 ចំណុចដែលអ្នកគួរដឹងអំពីកំណែទម្រង់របស់ iPhone 11

27
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបានប្រកាសបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន iPhone 11 រួមជាមួយនឹងកំពូលស្មាតហ្វូនម៉ូឌែល iPhone 11 Pro និង iPhone 11 Pro Max

Image result for iphone 11 series

កំពូលស្មាតហ្វូនជំនាន់ថ្មី iPhone 11 នេះ ត្រូវបានគេបញ្ជាក់ថា វាជាស្មាតហ្វូន ដែលត្រូវបានបន្តដំណែងពី iPhone XR ។ គួរបញ្ជាក់ថា កំពូលស្មាតហ្វូនកាមេរ៉ាក្រោយ 1 គ្រាប់ iPhone XR គឺជាស្មាតហ្វូន ដែលរកបានចំណូលពីការលក់ទូទាំងពិភពលោកបានច្រើនបំផុត បើធៀបទៅនឹង កំពូលស្មាតហ្វូន iPhone XS និង iPhone XS Max ។ បើទោះបីជា iPhone 11 នៅមិនទាន់មានការចរាចរណ៍នៅលើទីផ្សារទូទាំងពិភពលោកក៏ដោយ ប៉ុន្តែវាត្រូវបានគេរំពឹង កំពូលស្មាតហ្វូននេះ នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ដោយយោងលើហេតុផលមួយចំនួនដូចជា កំណែទម្រង់រូបរាង បច្ចេកវិទ្យា ជាពិសេសគឺ តម្លៃ។

Image result for iphone 11

ខាងក្រោមនេះ Next Cambodia នឹងបង្ហាញអ្នក 3 ចំណុចសំខាន់ៗ ដែល Apple បានធ្វើកំណែទម្រង់សម្រាប់កំពូលស្មាតហ្វូន iPhone 11 នេះ ៖

ចំណុចវិជ្ជមាន

  • Apple បានបំពាក់នូវបន្ទះឈីបជំនាន់ថ្មី A13 Bionic សម្រាប់ iPhone 11 (ខណៈដែល បន្ទះឈីប Snapdragon 855 (7nm) របស់ Qualcomm និង​ បន្ទះឈីប Exynos 9825 (7nm) របស់ Samsung មានកម្លាំងប្រហាក់ប្រហែលគ្នាទៅនឹង បន្ទះឈីបជំនាន់ចាស់ A12 Bionic របស់ Apple។ ដូចសម្រាប់បន្ទះឈីប A13 Bionic ត្រូវបានគេវាយតម្លៃថា គឺជាបន្ទះឈីបដែលមានកម្លាំងខ្លាំងបំផុត លើសបន្ទះឈីបដ៏ទៃទៀត។
  • iPhone 11 បានបំពាក់ដោយកាមេរ៉ាក្រោយ 2 គ្រាប់ ខណៈដែលកាមេរ៉ាចម្បង មានទំហំ 12MP f/2.4 ultrawide ខណៈដែលអ្នកគាំទ្ររបស់ iPhone ចង់អោយកាមេរ៉ាមួយគ្រាប់នេះជា telephoto ជំនួសអោយ ultrawide ។ លើសពីនេះ សម្រាប់កាមេរ៉ា ultrawide នេះ មានទំហំ 13mm ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាទៅនឹង កាមេរ៉ាទំហំ 12mm របស់ Samsung ដែលវាត្រូវបានគេវាយតម្លៃថា វាអាចថតបានផ្ទៃធំទូលាយជាកាមេរ៉ា ultrawide របស់កំពូលស្មាតហ្វូនមួយចំនួន។ ចំណែកមួយគ្រាប់ទៀត មានទំហំ 12MP f/1.8 Wide
Apple iPhone 11 upgrade: the good, the bad and the ugly
  • សម្រាប់កាមេរ៉ាមុខវិញ iPhone 11 ត្រូវបានបំពាក់ដោយកាមេរ៉ា មួយគ្រាប់ ដែលមានទំហំ 12MP f/2.2 ដែលអាចថតវីឌីអូ រហូតដល់ទៅ 4K
  • ប្រើប្រាស់បច្ចេកវិទ្យាការពារការជ្រាបទឹក IP68 ដែលអាចចូលទៅក្នុងជម្រៅទឹក 2m ក្នុងរយៈពេល 2 នាទី ខណៈដែល iPhone XR ប្រើប្រាស់ត្រឹម IP67 និង​ អាចស្ថិតក្នុងជម្រៅទឹកត្រឹម 1m តែប៉ុណ្ណោះ
  • បើនិយាយពីថាមពលថ្មវិញ iPhone 11 ត្រូវបានអោយដឹងថា មានកម្លាំងថ្មបានយូរជាង iPhone XR រយៈពេល 1 ម៉ោង
  • បើប្រៀបធៀបតម្លៃវិញ iPhone 11 មានតម្លៃទាបជាង iPhone XR ក្នុងពេលចេញលក់ដំបូងដូចគ្នា​ ខណៈដែល iPhone 11 មានតម្លៃត្រឹមតែ $699 រីឯ iPhone XR មានតម្លៃ $749
  • រីឯពណ៌វិញ កំពូលស្មាតហ្វូនម៉ូឌែលនេះ ត្រូវបាន Apple ផ្តល់នូវជម្រើសច្រើនជាងមុនជាមួយនឹងពណ៌ស្រស់ស្អាតដូចជា ខ្មៅ លឿង ក្រហម ស ស្វាយ និង បៃតង

ចំណុចអវិជ្ជមាន

  • iPhone 11 នៅតែរក្សាអេក្រង់ LCD ទំហំ 6.1 inch ដដែល ដែលបង្ហាញរូបភាពក្នុងកម្រិត 828 x 1792 px ។ លើសពីនេះ សម្រាប់អេក្រង់ Liquid Retina របស់ស្មាតហ្វូនម៉ូឌែលនេះ ត្រូវបានគរងលើកឡើងថា វាពិតជាហូសសម័យទៅហើយ ក្នុងឆ្នាំ 2019 នេះ
Apple iPhone 11 upgrade: the good, the bad and the ugly
  • ការរក្សា អង្គចងចាំ 64GB : ក្រុមហ៊ុនយក្ស Apple បានផលិតចេញនូវស្មាតហ្វូន ដែលមានទំហំអង្គចងចាំទាបបំផុត 128GB ដែលស្មាតហ្វូនទាំងវា ពិតជាមានតម្លៃថ្លៃខ្លាំង ខណៈដែលស្មាតហ្វូនរបស់ក្រុមហ៊ុនមួយចំនួន អ្នកអាចចំណាយត្រឹមពាក់កណ្តាលនៃ iPhone ក៏ទិញបានស្មាតហ្វូនដែលមានទំហំ អង្គចងចាំធំជាងបានដែរ
  • ការរក្សាអេក្រង់ក្បាលឆក : អស់រយៈពេល 2 ឆ្នាំមកហើយ ដែល iPhone នៅតែប្រើប្រាស់អេក្រង់ក្បាលឆករបូតខ្លួនតាំង កំពូលស្មាតហ្វូន iPhone X ដែលត្រូវបានចេញលក់ជាផ្លូវការនៅឆ្នាំ 2017 មកម្ល៉េះ ។ បើទោះបីជាវា ត្រូវបានធ្វើអោយមានភាពកាន់តែប្រសើរឡើងនូវ គុណភាព Face IS និង កាមេរ៉ាមុខក៏ដោយ ប៉ុន្តែផ្ទៃឆករបស់វា បានធ្វើខាតផ្ទៃនៃអេក្រង់មុខអស់មួយផ្នែកធំ
Apple iPhone 11 upgrade: the good, the bad and the ugly

ចំណុចខ្វះខាត

  • iPhone 11 នៅតែបន្តប្រើប្រាស់ Lightning Connector ខណៈដែលក្រុមហ៊ុនគូប្រជែង បានប្រើប្រាស់ USC-C សម្រាប់ស្មាតហ្វូនរបស់គេរួចទៅហើយ
  • ទម្រង់នៃការតម្រៀបកាមេរ៉ាក្រោយ : មានមតិជាច្រើនបានលើកឡើងថា ទម្រង់នៃការតម្រៀបកាមេរ៉ាក្រោយរបស់ iPhone 11 គឺ ពិតជាមានភាពរញ៉េរញ៉ៃខ្លាំង ខណៈដែល iPhone 11 Pro និង 11 Pro Max ត្រូវបានតម្រៀបជាទម្រង់ ការ៉េ ទៅវិញ
  • ការប្រើប្រាស់ Charger 5W : iPhone 11 Pro និង iPhone 11 Pro Max ត្រូវបានប្រើប្រាស់ Capable Charger 18W ដែលត្រូវបានដាក់មកក្នុងប្រអប់រួចជាស្រេច ។ ដោយឡែក iPhone 11 បែរជាប្រើប្រាស់ ត្រឹម 15W ទៅវិញ ។
Apple iPhone 11 upgrade: the good, the bad and the ugly
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ