ចែករំលែក
AngkorScript
Seva24

ពួកគេបានហៅការស្រាវជ្រាវនេះថា BRAINPRINTS ។ ភពលោកបានពឹងផ្អែកលើស្នាមម្រាមដៃជាវិធីមួយដើម្បីកំណត់អត្តសញ្ញាណបុគ្គលបានយ៉ាងងាយស្រួល និងសម្រាប់ពេលដ៏វែងឆ្ងាយ។ នេះគឺដោយសារស្នាមម្រាមដៃមួយគឺមានតែមួយ (និងអចិន្រ្តៃយ៍) សម្រាប់មនុស្សម្នាក់ ដូច្នេះតើមានអ្វីដែលកើតឡើងនៅពេលដែលស្នាមម្រាមដៃរបស់នរណាម្នាក់ត្រូវបានគេលួច? នេះអាចស្តាប់ទៅពិបាកនិងជឿបន្តិច, ប៉ុន្តែវាគឺជាការងាយស្រួលក្នុងលួចយកស្នាមម្រាមដៃមួយពីមនុស្សម្នាក់ទៅប្រើដោយមនុស្សម្នាក់ផ្សេងទៀត, ដោយអ្នកគ្រាន់តែពិនិត្យមើលលើរកញ្ចក់ដែលពួកគេបានបះ អ្នកនិងបានស្នាមម្រាមដៃគាត់។

ហើយជាការពិតណាស់ អ្នកមិនអាចមានម្រាមដៃថ្មីមួយផ្សេងទៀតមកជំនួសស្នាមចាស់បានទេ។ នេះមានន័យថា នៅពេលដែលមានគេលួច, វាត្រូវបានគេប្រើបានរហូត។ ប៉ុន្តែឥឡូវនេះ, ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Binghamton (Binghamton University) បានរកឃើញវិធីដែលមានប្រសិទ្ធិជាងមុនទៅទៀតក្នុងការកំណត់អត្តសញ្ញាណមនុស្សដោយប្រើរលកខួរក្បាល។


ដោយសារតែមនុស្សមានប្រតិកម្មទៅនឹងរំញោចដូចនានា ដូចជាអាហារ, ពាក្យ, តារាល្បី គឺមានរលកខួរក្បាលខុសគ្នា, វាមានន័យថារលកខួរក្បាលរបស់មនុស្សខុសប្លែកគ្នាទៅតាមវត្ថុតាងលំនាំទាំងនោះ ទៅដល់ខួរក្បាល។ គ្មានមនុស្សពីរនាក់ណាដែលមានគំរូរលកខួរក្បាលដូចគ្នានៅពេលគេបង្ហាញ រូបភាព និងនិយាយថាសត្វឆ្កែមួយនោះទេ។

Facebook Comments
AngkorScript