Huawei P30 Pro បញ្ចេញពណ៌ថ្មី 2 បន្ថែមទៀត ដើម្បីស្វាគមន៍ IFA 2019 (មានវីឌីអូ)

Huawei P30 Pro បញ្ចេញពណ៌ថ្មី 2 បន្ថែមទៀត ដើម្បីស្វាគមន៍ IFA 2019 (មានវីឌីអូ)

11
0
ចែករំលែក
AngkorScript
Seva24

កំពូលស្មាតហ្វូន Huawei P30 Pro ដែលជាស្មាតហ្វូនត្រូវបានបំពាក់កាមេរ៉ាក្រោយល្អឥតខ្ចោះ ដែលអាចផ្តិតយករូបភាពបានគ្រប់ស្ថានភាពពន្លឺ និង ត្រូវបានប្រកាសចេញលក់ជាផ្លូវការ កាលពីបុន្មានខែកន្លងទៅនេះ ខណៈពេលដែលទំនាស់ពាណិជ្ជកម្មរវាង ចិន និង អាមេរិកមិនទាន់កើតឡើង ជាហេតុធ្វើអោយកំពូលស្មាតហ្វូនម៉ូឌែលនេះ បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺពាសពេញពិភពលោក។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei ត្រូវបានរងនូវការវាយប្រហារដោយ រដ្ឋាភិបាលអាមេរិកចំនួន 2 ដង ប៉ុន្តែក្រុមហ៊ុន ចិន មួយនេះ នៅតែបន្តរក្សាលំនឹងអាជីវកម្មរបស់ខ្លួនបានយ៉ាងល្អដូចដើម និង បញ្ចេញស្មាតហ្វូនជាបន្តបន្ទាប់ថែមទៀតផង។

Image result for Huawei P30 Pro

ងាកមកពេលបច្ចុប្បន្ននេះវិញ សម្រាប់ព្រឺត្តិការ IFA 2019 ក្រុមហ៊ុន Huawei បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចេញស្មាតហ្វូនកំពូលៗរបស់ខ្លួន។ ប៉ុន្តែដើម្បីបង្កើតបរិយាកាស អោយកាន់តែមានភាពភ្ញាក់ផ្អើលជាងនេះ ក្រុមហ៊ុនក៏បានបញ្ចេញនូវជម្រើសពណ៌ 2 បន្ថែមទៀតសម្រាប់កំពូលស្មាតហ្វូន Huawei P30 Pro និង មានរចនាផ្ទៃផ្នែកខាងក្រោយ កាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។

P30 Pro ជំនាន់ថ្មីនេះ ត្រូវបានបន្ថែមពណ៌ថ្មី 2 គឺ ពណ៌ Mystic Blue និង Misty Lavender ។ បើក្រឡេកទៅមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញ ផ្នែកខាងលើត្រូវគេបែងចែងជា 2 ផ្នែក ខណៈដែលផ្នែកខាងលើវាអាចជា កញ្ចក់ ឬ ជា ប្លាស្ទិកថ្លា ចំណែកផ្នែកខាងក្រោមជា ប្លាស្ទិក ឬ ដែក។ ​

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ