ក្រុមហ៊ុន Huawei ទើបតែបានប្រកាសបញ្ចេញនូវ Tablet ម៉ូឌែលថ្មីមួយរបស់ត្រកូល MediaPad M6 កាលពីពេលថ្មីៗនេះ។ MediaPad M6 Turbo ត្រូវបានបង្ហាញវត្តមានជាផ្លូវការដោយមានបំពាក់ដោយ RAM 6GB និង អាចបំពាក់ដោយបន្ទះឈីប Kirin 980 SoC ។

Tablet M6 Turbo ត្រូវបានផ្តល់នូវជម្រើសពណ៌ 2 គឺ Phantom Red និង Phantom Blue ដែលបានផ្តល់នូវភាពទាក់ទាញខ្លាំងជាមួយនឹងពន្លឺនៅផ្នែកខាងក្រោយ។ ខាងក្រោមនេះគឺជា Specs មួយចំនួនដែលត្រូវបានប្រើប្រាស់សម្រាប់ Tablet ម៉ូឌែលថ្មីនេះ៖

- MediaPad M6 Turbo ត្រូវបានបំពាក់ដោយអេក្រង់ 8.4 inch និង អាចបង្ហាញរូបភាពបានក្នុងកម្រិត 2560×1600
- បំពាក់ដោយកាមេរ៉ាមុខទំហំ 8MP
- កាមេរ៉ាក្រោយមានទំហំ 13MP
- មានអង្គចងចាំ 128GB
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie with EMUI 9.1
- មានកម្លាំងថ្ម 6100 mAh
- សម្រាប់តម្លៃវិញ M6 Turbo ត្រូវបានបែងចែកជាតម្លៃ 2 គឺ សម្រាប់ម៉ូឌែល WiFi-only មានតម្លៃប្រហែល $377 រីឯម៉ូឌែល 4G មានតម្លៃប្រហែល $419

Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ