ទាំងនេះជារូបភាពលេចធ្លាយរបស់ស្មាតហ្វូន Sony Xperia 2

ទាំងនេះជារូបភាពលេចធ្លាយរបស់ស្មាតហ្វូន Sony Xperia 2

20
0
ចែករំលែក
AngkorScript
Seva24

នៅក្នុងពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយចំនួន ដែលទាក់ទងទៅស្មាតហ្វូនម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Sony ។ សម្រាប់ស្មាតហ្វូនដែល គ្រោងនឹងចេញនៅក្នុងព្រឹត្តិការណ៍ IFA 2019 នេះ ត្រូវបានគេរំពឹងថា ជាម៉ូឌែល​ Sony Xperia 2

Sony Xperia 2 leaked renders show the phone from multiple angles

លើសពីនេះ រូបភាពជាច្រើនរបស់ Xperia 2 ត្រូវបានលេចធ្លាយបង្ហាញវត្តមាន ជាមួយនឹង Specs មួយចំនួនថែមទៀតផង។ សម្រាប់រូប ដែលត្រូវបានបង្ហាញនោះ ត្រូវបានគេលើកឡើងថា វាមានរូបរាងស្អាត មិនចាញ់ម៉ូឌែលចាស់ Xperia 1 ឡើយ និង បានបំពាក់កាមេរ៉ាក្រោយ 3 គ្រាប់ថែមទៀតផង។

Image result for sony xperia 2

បើក្រឡេកទៅមើលគែមជុំវិញរបស់ស្មាតហ្វូននេះវិញ យើងអាចដឹងបានថា Sony នៅតែរក្សានូវ ប៊ូតុងគ្រប់គ្រងសម្លេង ប៊ូតុង Power និង ប៊ូតុងកាមេរ៉ា នៅផ្នែកខាងស្តាំដដែល ដោយអមជាមួយនឹង Fingerprint reader។

  • វាអាចនឹងត្រូវបានបំពាក់ដោយអេក្រង់ 6.1 inch ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត 5K (5040x2160px)
  • មានកម្លាំងថ្ម 3330mAh ដែលប្រើប្រាស់រន្ធសាកថ្ម USB-C
  • បំពាក់ដោយបន្ទះឈីប Snapdragon 855 SoC
  • មាន RAM 6GB និង​ អង្គចងចាំ 128GB

សម្រាប់ព្រឹត្តិការ IFA របស់ក្រុមហ៊ុន Sony ត្រូវបានកំណតនៅថ្ងៃទី 05 ខែ កញ្ញា នេះ ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ