ស្ងាត់ៗ HTC បញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួន ដែលមានបំពាក់ដោយកាមេរ៉ា 3 គ្រាប់

ស្ងាត់ៗ HTC បញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួន ដែលមានបំពាក់ដោយកាមេរ៉ា 3 គ្រាប់

7
0
ចែករំលែក
AngkorScript
Seva24

កាលពីខែ កក្កដា HTC បានប្រកាសចាកចេញពីទីផ្សារស្មាតហ្វូនរបស់ ឥណ្ឌា ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន HTC ក៏បានត្រឡប់មកបន្តអាជីវកម្មក្នុងទីផ្សារនេះម្តងទៀត ជាមួយនឹងស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួន ។ សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មីនេះគឺ HTC Wildfire X ដែលត្រូវបានប្រកាសចេញជាផ្លូវការ។ ស្មាតហ្វូនម៉ូឌែល HTC Wildfire X មិនត្រូវបានផលិតចេញពីរោងចក្រ HTC ដោយផ្ទាល់នោះទេ តែវាត្រូវបានផលិតដោយ ក្រុមហ៊ុនចិន ដែលត្រូវបានហៅឈ្មោះថា InOne Smart Technology ដែលជាឈ្មោះប្រ៊ែនសម្រាប់ទីផ្សារឥណ្ឌា។

Image result for HTC Wildfire X
  • HTC Wildfire X ត្រូវបានបំពាក់ដោយអេក្រង់ 6.2 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត HD+
  • វាត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ 8MP នៅលើអេក្រង់ដំណក់ទឹកនេះ
  • ផ្នែកខាងក្រោយត្រូវបានប្រើប្រាស់ដោយកាមេរ៉ា 3​ គ្រាប់ ដែលមានទំហំ 12MP + 8MP telephoto (2x optical zoom) + 5MP depth sensor.
  • ប្រើប្រាស់ Fingerprint Scanner នៅផ្នែកខាងក្រោយ
  • ប្រើប្រាស់បន្ទះឈីប Heilo P22 SoC
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie
  • មានជម្រើស RAM 3GB / 32GB និង RAM 4GB / 128GB
  • អាចបន្ថែមកាតអង្គចងចាំបានរហូតដល់ទៅ 256GB
  • មានកម្លាំងថ្ម 3300mAh
  • មានតែ មួយពណ៌តែប៉ុណ្ណោះគឺ Sapphire Blue
  • សម្រាប់តម្លៃវិញគឺ $155 (RAM 3GB) $195 (RAM 4GB)
The MyBuddy personal security tool with the Wildfire X
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ