Huawei Mate 30 ស្មាតហ្វូនដំបូងដែលបំពាក់កាមេរ៉ា 40MP ចំនួន 2 គ្រាប់

Huawei Mate 30 ស្មាតហ្វូនដំបូងដែលបំពាក់កាមេរ៉ា 40MP ចំនួន 2 គ្រាប់

14
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា អាចនឹងបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មី Mate 30 និង Mate 30 Pro របស់ខ្លួននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ។ ស្មាតហ្វូនម៉ូឌែលនេះ ត្រូវបានរក្សានូវទម្រង់កាមេរ៉ា 4 គ្រាប់របស់ខ្លួនដដែល ដូចគ្នាទៅនឹងជំនាន់ចាស់ Mate 20 Series ខណៈដែលវាត្រូវបានលេចធ្លាយព័ត៌មានមកថា Mate 30 អាចនឹងត្រូវបានបំពាក់ដោយកាមេរ៉ាដែលមានទំហំ 40MP + 40MP + 8MP នៅផ្នែកខាងក្រោយ រួមទាំងអមដោយ Flash មួយគ្រាប់ថែមទៀតផង។

ចំពោះកាមេរ៉ា 40MP នេះ អាចនឹងមាន Sensor ទំហំ 1/1.5″ ជាមួយនឹង Aperture f/1.6 ឬ អាចធំជាងនេះគឺ f/1.4 ។ ចំណែក Main Shooter នឹងត្រូវបានភ្ជាប់ជាមួយនឹង RYYB Pixel Layout ដែលត្រូវបានប្រើប្រាស់សម្រាប់កំពូលស្មាតហ្វូន Huawei P30 Pro នាពេលកន្លងមក ។ ម្យ៉ាងទៀតវា ក៏អាចនឹងត្រូវបាន Support នូវ Cine Len ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងសមត្ថភាពរបស់ Len ដែលបំពាក់លើ Xperia 1 Cinema Pro ផងដែរ។

Image result for mate 30

ចំណែកឯកាមេរ៉ា 40MP មួយគ្រាប់ទៀត នឹងមាននាទីជា Ultra-Wide-Angle ចំណែកគ្រាប់ចុងក្រោយ មានទំហំ 8MP ដែលដើរតួជា Telephoto Lens និង អាចធ្វើការ Zoom បានរហូតដល់ 5 ដង ។

Image result for mate 30

រីឯពាក្យចចារ៉ាមមួយទៀត បានលើកឡើងថា ស្មាតហ្វូនម៉ូឌែល Huawei Mate 30 អាចនឹងបំពាក់ដោយបន្ទះឈីប Kirin 985 និង ដំណើរការដោយប្រព័ន្ធ 5G ថែមទៀតផង ។ រីឯប្រព័ន្ធសាកថ្មវិញ វាអាចនឹងប្រើប្រាស់ប្រព័ន្ធ Fast-Charging ដែលមានកម្លាំងភ្លើង 55W និង ការសាកថ្មឥតខ្សែ (Wireless Charging) ដែលមានកម្លាំងភ្លើង 10W ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ