កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសបញ្ចេញ Tablet ជំនាន់ថ្មីម៉ូឌែល Samsung Galaxy Tab S6 ប៉ុន្តែវាហាក់បីនៅមិនទាន់បង្ហាញពត៌មានបញ្ជាក់ច្បាស់នូវកាលបរិច្ឆេទបង្ហាញវត្តមាននៅឡើយទេ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ដែលមានទីតាំងនៅ Netherlands បានលើកឡើងថា Samsung Galaxy Tab S6 នឹងបង្ហាញវត្តមានជាផ្លូវការនៅទីផ្សារអ៊ឺរ៉ុបនៅថ្ងៃទី 23 ខែ សីហា នេះ ខណៈដែលវា នឹងចេញលក់ទីផ្សារក្នុងតំបន់នៅថ្ងៃទី 30 ខែ សីហា ។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិមួយចំនួន ដែលត្រូវបានប្រើប្រាស់ជាធាតុផ្សំរបស់ Galaxy Tab S6 ៖
- ប្រើប្រាស់អេក្រង់ទំហំ 10.5 inch ជាប្រភេទអេក្រង់ Super AMOLED ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត 2560 x 1600px
- បំពាក់ដោយ Speaker 4 (AKG) ដែលសហការណ៍ផលិតជាមួយនឹង Dolby Atmos ដែលអាចផ្តល់នូវបទពិសោធសម្រាប់ការទស្សនាភាពយន្តបានយ៉ាងល្អ
- បំពាក់ដោយបន្ទះឈីប Snapdragon 855
- មាន RAM 6GB / 128GB និង RAM 8GB / 256GB រួមទាំងអាចបន្ថែម Memory Card បានថែមទៀតផង

- ចំពោះផ្នែកខាងក្រោយរបស់វា ត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះ ដែលមានទំហំ 13MP + Ultra-wide 123-degree (ជា Tablet ដំបូងដែលត្រូវបានបំពាក់ដោយកាមេរ៉ា Wide-angle Camera)
- ចំណែកកាមេរ៉ាមុខវិញ មានទំហំ 8MP

- មានកម្លាំងថ្ម 7040 mAh ដែលអមដោយ S Pen ដែលមានកម្លាំងភ្លើង 0.35 mAh ដែលអាចប្រើប្រាស់បានរហូតដល់ទៅ 10 ម៉ោង ។ លើសពីនេះ អ្វីដែលកាន់តែភ្ញាក់ផ្អើលថែមទៀតនេះគឺ S Pen នេះ សាកថ្មត្រឹមតែ 10 នាទីប៉ុណ្ណោះ ។ ម្យ៉ាងទៀត S Pen ដែលត្រូវបានប្រើប្រាស់សម្រាប់ Galaxy Tab S6 នេះ ក៏មានសមត្ថភាពអាចដើរតួនាទីជា Remote សម្រាប់ធ្វើការ Control ទៅកាន់ Multimedia Player ឬ អាចធ្វើការថតរូបបានដូចគ្នាទៅនឹង S Pen ដែលប្រើប្រាស់ជាមួយនឹង Note 9 ដែរ
- Galaxy Tab S6 ក៏អាចធ្វើការជាមួយនឹង Samsung’s DeX បានផងដែរ ដែលអាចអោយវាអាចភ្ជាប់ជាមួយនឹង Book Cover Keyboard និង អាចដំណើរការដូចគ្នាទៅនឹង PC មួយបានផងដែរ

- ចំណែកប្រព័ន្ធសុវត្ថិភាពវិញ Samsung ក៏ត្រូវបានប្រើប្រាស់អេក្រង់ដែលបំពាក់ប្រព័ន្ធស្គែនក្រយ៉ៅដៃលើអេក្រង់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Tablet
- ចំពោះតម្លៃវិញ វាត្រូវបានកំណត់ទៅតាមទំហំ RAM និង អង្គចងចាំដែលអ្នកបានជ្រើសរើស
- RAM 6GB / 128GB មានតម្លៃប្រហែល $778
- RAM 8GB / 256GB មានតម្លៃប្រហែល $865
- វាមានជម្រើស 3 ពណ៌គឺ Mountain Gray, Cloud Blue និង Rose Blush

Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ