Huawei nova 5i Pro បញ្ចេញរូបរាង និង លក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន

Huawei nova 5i Pro បញ្ចេញរូបរាង និង លក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន

39
0
ចែករំលែក
AngkorScript
Seva24

កាលពីខែមុននេះ ក្រុមហ៊ុនស្មាតហ្វូន Huawei ទើបតែបានប្រកាសបញ្ចេញស្មាតហ្វូនត្រកូល Nova 5 ដែលក្នុងនោះ មានម៉ូឌែលចំនួន 3 បង្ហាញវត្តមានដូចជា Nova 5, Nova 5i និង Nova 5 Pro ។ ប៉ុន្តែទោះជាយ៉ាងណា វាក៏ត្រូវបានគេរំពឹងថា ក្រុមហ៊ុនអាចនឹងបញ្ចេញម៉ូឌែល Nova 5i Pro ក្នុងពេលឆាប់ៗនេះ ។ ក្នុងពេលថ្មីៗនេះ​ មានព័ត៌មានលេចធ្លាយមួយបានលើកឡើងថា ក្រុមហ៊ុន Huawei បាននឹងកំពុងត្រៀមខ្លួន ដើម្បីបង្ហាញវត្តមានរបស់ស្មាតហ្វូន Nova 5i Pro ។ ជាមួយនឹងព័ត៌មាននេះ វាក៏ត្រូវបានលេចធ្លាយនូវរូបរាងដែលគេបានអះអាងថា ជាម៉ូឌែល Nova 5i Pro និង លក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនថែលទៀតផង។

  • Nova 5i Pro ត្រូវបានបំពាក់ដោយអេក្រង់ 6.26 inch និង មានលទ្ធភាពបង្ហាញរូបរាងបានក្នុងកម្រិត 2340 x 1080px
  • កាមេរាមុខ ត្រូវបានបំពាក់នៅលើអេក្រង់ដោយផ្ទាល់ នៅផ្នែកខាងឆ្វេង និង មានទំហំរហូត 32MP
  • ផ្នែកខាងក្រោយបំពាក់ដោយកាមេរ៉ា 4 គ្រាប់ តម្រៀបគ្នាជាទម្រង់ការ៉េ និង​ ​មានទំហំ 48MP + 8MP + 2MP + 2MP
  • Fingerprint Scanner ត្រូវបានបំពាក់នៅផ្នែកខាងក្រោយ ក្រោមកាមេរ៉ាទាំង 4
Huawei nova 5i Pro full specs and images leak
  • មានជម្រើសអង្គចងចាំ 3 គឺ RAM 6GB / 128GB, RAM 8GB / 128GB និង RAM 8GB / 256GB
  • ប្រើប្រាស់ថ្ម ដែលមានថាមពល 4000mAh (Fast Charging)
  • ប្រើប្រាស់ប្រព័ន្ធសាកថ្ម 20W
  • ត្រូវបានបំពាក់ដោយប្រព័ន្ធ 4G LTE
  • បំពាក់ដោយបន្ទះឈីប Kirin 810 SoC
Image result for Huawei nova 5i Pro
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ