Samsung Galaxy Note10+ នឹងត្រូវបំពាក់ដោយ RAM 12GB និង អង្គចងចាំ 512GB នៅចិន

Samsung Galaxy Note10+ នឹងត្រូវបំពាក់ដោយ RAM 12GB និង អង្គចងចាំ 512GB នៅចិន

33
0
ចែករំលែក
AngkorScript
Seva24

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កំពូលស្មាតហ្វូន Samsung Galaxy Note10 នឹងត្រូវបង្ហាញខ្លួននៅខែក្រោយនេះ ។ ជាតួយ៉ាងក៏មានព័ត៌មានលេខធ្លាយបានលើកឡើងតាមរយៈ @IceUniverse អំពីការរៀបចំអំពីកម្រិត អង្គចងចាំសម្រាប់កំពូលស្មាតហ្វូនត្រកូល Note នេះ ហើយបានបន្ថែមទៀតថា វានឹងត្រូវបានបំពាក់អង្គចងចាំធំជាងត្រកូល Galaxy S

Image result for Samsung Galaxy Note10+

សម្រាប់ម៉ូឌែល Galaxy Note10+ វានឹងត្រូវបានបំពាក់ដោយប្រព័ន្ធ 5G និង មាន RAM 12GB រួមទាំងបំពាក់ដោយអង្គចងចាំ 512GB ក្នុងម៉ាស៊ីនរួចជាស្រេច ។ លើសពីវាក៏ត្រូវបានគេរំពឹងទុកថា Note10+ អាចនឹងមាន Version 1TB ថែមទៀតផង។ ចំណែកម៉ូឌែល Note10 វិញ ត្រូវបានបំពាក់ដោយប្រព័ន្ធ 4G និង មាន RAM 8GB រួមទាំង មានអង្គចងចាំ 256GB ប៉ុន្តែម៉ូឌែលនេះ​ត្រូវបានអ្នកគាំទ្ររំពឹងថា វាអាចនឹងមាន RAM និង អង្គចងចាំទំហំធំជាងនេះ។

Image result for Samsung Galaxy Note10+

គួរបញ្ជាក់ថា ការប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនប្រទេសចិនគឺ មានភាពកាចសាហាវខ្លាំង ដូច្នេះកំណែទម្រង់ស្មាតហ្វូនក្នុងស្រុកជាញឹកញាប់ តែងទទួលបានអង្គចងចាំ និង ការផ្ទុកច្រើនជាងសមភាគីរបស់ពួកគេ។ ជាក់ស្តែង Note10+ នឹងត្រូវបានបំពាក់ដោយអង្គចងចាំទំហំតូចបំផុតត្រឹម 256GB និង RAM 8GB រីឯ ម៉ូឌែល 4G Version វិញ នឹងមានអង្គចងចាំតូចបំផុតត្រឹម​ 128GB ។

Image result for samsung galaxy note 10

លើសពីនេះវា នឹងត្រូវបានប្រើប្រាស់កម្លាំងភ្លើងរហូតដល់ទៅ 45W សម្រាប់ Note10+ រីឯម៉ូឌែល Note10 នឹងត្រូវប្រើប្រាស់កម្លាំងភ្លើង 25W (ខណៈ Galaxy S10 ប្រើប្រាស់ត្រឹម 15W តែប៉ុណ្ណោះ)។

Image result for Samsung Galaxy Note10+
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ