លេចធ្លាយនូវរូបភាពរបស់ Nokia Daredevil ជាមួយកាមេរ៉ាក្រោយ 3 គ្រាប់

លេចធ្លាយនូវរូបភាពរបស់ Nokia Daredevil ជាមួយកាមេរ៉ាក្រោយ 3 គ្រាប់

14
0
ចែករំលែក
AngkorScript
Seva24

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា Nokia ទើបតែបានបញ្ចេញនូវស្មាតហ្វូនម៉ូឌែល Nokia 9 PureView ដែលត្រូវបានបង្ហាញរូបរាងជាមួយនឹងការតម្រាបកាមេរ៉ាក្រោយ ដែលមានទម្រង់ខុសប្លែកពីស្មាតហ្វូនល្បីៗផ្សេងទៀត។ សម្រាប់នៅពេលថ្មីៗនេះ ក្រុមហ៊ុន Nokia ក៏បានត្រូវគេបង្ហាញរូបភាពមួយចំនួន ដែលគេរំពឹងថា ជាស្មាតហ្វូនជំនាន់ថ្មី ជាមួយនឹងរូបភាពនៃការតម្រៀបកាមេរ៉ា 3 គ្រាប់ អមដោយ Flash មួយគ្រាប់ ក្រោមទម្រង់ 4 ជ្រុង ។

សម្រាប់ស្មាតហ្វូនជំនាន់ថ្មីៗនេះ វានៅមិនទាន់មានឈ្មោះជាផ្លូវការនោះឡើយ ប៉ុន្តែវាត្រូវបានគេហៅឈ្មោះថា Nokia Daradevil ។ ខណៈដែលវា ត្រូវបានបំពាក់ដោយ កាមេរ៉ាដែលមានទំហំ 48MP ។

បើយោងទៅតាម​ រូបភាពដែលបានលេចធ្លាយនេះ វាត្រូវបានបង្ហាញរូបរាង ដោយមានអេក្រង់ឆក និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជាមួយនឹង Google Services ដែលក្រុមហ៊ុន HMD ប្រើប្រាស់សម្រាប់ផលិតស្មាតហ្វូន Nokia ។ លើសពីនេះទៅទៀត សម្រាប់រូបភាពដែលបានបង្ហាញនៅលើ គេហទំព័រ Baidu យើងអាចមើលថា រូបរាងរបស់ស្មាតហ្វូនម៉ូឌែលថ្មីនេះ ត្រូវទទួលបានការចាប់អារម្មណ៍ខ្លាំង ទាំងផ្នែកខាងមុខ ដែលត្រូវបានប្រើប្រាស់ដោយអេក្រង់ LCD និង ផ្នែកខាងក្រោយ ជាពិសេសទម្រង់នៃការតម្រៀបកាមេរ៉ា។

ចំណែកផ្នែកខាងក្រោមរបស់ស្មាតហ្វូនម៉ូឌែលនេះវិញ ត្រូវបានប្រើប្រាស់ USB Type-C និង នៅផ្នែកខាងឆ្វេង ត្រូវបានបំពាក់ដោយ Button ដែលដំណើរការ Google Assistant ។ នៅផ្នែកខាងក្រោយ វាក៏មានប្រើប្រាស់នូវ Fingerprint ​និង ត្រូវបានគេរំពឹងថា វាអាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 710 ឬ 730 ។

រីឯកាមេរ៉ារបស់វាវិញ វាអាចនឹងបំពាក់ដោយទំហំ 48MP ចំណែក​ Spec មួយចំនួនទៀត វានៅមិនទាន់បានបង្ហាញនៅឡើយទេ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ