កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសបញ្ចេញវត្តមានរបស់ Samsung Galaxy Tab A 8.0 (2019) ជាផ្លូវការ ជាមួយនឹងរូបរាងកាន់តែមានភាពទាក់ទាញជាងជំនាន់មុនៗ។

Samsung Galaxy Tab A 8.0 (2019) ត្រូវបានបំពាក់ទៅដោយសមាសភាពផ្សំមួយចំនួន ដែលធ្វើអោយ Tablet ម៉ូឌែលនេះកាន់តែមានកម្លាំងប្រសើរជាមុន ។ Galaxy Tab A 8.0 (2019) នេះ មានលក្ខណៈសម្បត្តិដូចជា៖

- ប្រើប្រាស់អេក្រង់ទំហំ 8 inch អាចបង្ហាញរូបភាពក្នុងកម្រិត 1280 x 800 px
- ប្រើប្រាស់បន្ទះឈីប Snapdragon 429 SoC
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie
- ប្រើប្រាស់ RAM 2GB
- មានអង្គចងចាំ 32GB
- មាន Slot ដែលអាចបន្ថែមអង្គចងចាំបានរហូតដល់ទៅ 512GB
- កាមេរ៉ាមុខទំហំ 2MP
- កាមេរ៉ាក្រោយ 8MP
- មានកម្លាំងថ្មទំហំ 5100 mAh
- មានជម្រើសពណ៌ដូចជា ពណ៌ខ្មៅ និង ពណ៌ទឹកប្រាក់

- វាក៏ភ្ជាប់មកជាមួយកញ្ចប់សេវាកម្ម YouTube Premium ឥតគិតថ្លៃរយៈពេល 2 ខែ និង ធ្វើការ Free សម្រាប់ការ Subscribed Spotify Premium

Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ