Samsung ចាប់ផ្តើមធ្វើការ Pre-order នូវ Galaxy A80 Blackpink Special Edition សម្រាប់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី

Samsung ចាប់ផ្តើមធ្វើការ Pre-order នូវ Galaxy A80 Blackpink Special Edition សម្រាប់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី

192
0
ចែករំលែក
AngkorScript
Seva24

ដូចអ្វី ដែលប្រិយមិត្តបានដឹងរួចមកហើយ កាលពីថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន Samsung បានជ្រើសរើស ក្រុមចម្រៀងនារីដ៏ថ្មីក្នុងវិស័យ K-Pop ដើម្បីធ្វើការផ្សព្វផ្សាយស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួនគឺ Galaxy A80 ។ ក្នុងពេលថ្មីៗនេះ​ Samsung ក៏បានប្រកាសបន្ថែមទៀតថា ក្រុមហ៊ុន សម្រេចបញ្ចេញនូវប្រភេទ Galaxy A80 Blackpink Special Edition សម្រាប់អ្នកគាំទ្រស្មាតហ្វូនរបស់ខ្លួន ក៏ដូចជា អ្នកគាំទ្ររបស់ក្រុមតារាចម្រៀងស្រី Blackpink ផងដែរ។

Image result for A80 Blackpink Special Edition

Galaxy A80 Blackpink Special Edition ត្រូវបានក្រុមហ៊ុនដាក់អោយធ្វើការ Pre-order តាមរយៈហាងមួយចំនួនផងដែរ ក្នុងតំបន់អាស៊ីដូចជា Samsung Thailand, ESH Malaysia និង នៅប្រទេស សឹង្ហបុរី តាមរយៈហាង Samsung Experience Store រួមទាំងនៅប្រទេស វៀតណាម ។ សម្រាប់ការ Pre-order នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី 14 ខែ កក្កដា សប្តាហ៍ក្រោយ នៅប្រទេស ថៃ។

សម្រាប់ម៉ូឌែលប្រភេទនេះ វាហាក់ដូចជា មិនមានអ្វីត្រូវបានកែប្រែទៅលើ Hardware ឬ ប្រព័ន្ធដំណើរការនោះឡើយ ។ ចំណែកអ្វីតែត្រូវបានកែប្រែនោះគឺ A80 Blackpink នេះ ត្រូវបានរចនាមកជាមួយនឹងប្រអប់ រួមទាំង Accessories ដែលត្រូវបានបន្ថែមនូវ Blackpink Brand ដែលវាត្រូវបានធ្វើឡើងជាពិសេសសម្រាប់អ្នកគាំទ្រ។

ឧបករណ៍ដែលមាននៅក្នុងប្រអប់នោះរួមមានដូចជា Special case, Charging Stand, USB Cable ដែលឧបករណ៍ទាំងនេះ ត្រូវបានរចនាដោយពណ៌ ខ្មៅ និង ពណ៌ ផ្កាឈូក ដែលតំណាងអោយក្រុម Blackpink

Image result for A80 Blackpink Special Edition

លើសពីនេះទៅទៀត នៅក្នុងប្រអប់ក៏បន្ថែមនូវ Card ដែលមានរូបភាពសមាជិកនីមួយៗរបស់ Blackpink

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ