Vivo បញ្ចេញរូបភាព Teaser ស្មាតហ្វូនដែលបំពាក់បច្ចេកវិទ្យា Super FlashCharge សាកថ្មពេញត្រឹម 13 នាទី

Vivo បញ្ចេញរូបភាព Teaser ស្មាតហ្វូនដែលបំពាក់បច្ចេកវិទ្យា Super FlashCharge សាកថ្មពេញត្រឹម 13 នាទី

142
0
ចែករំលែក
AngkorScript
Seva24

ដើម្បីចូលរួមក្នុងទីផ្សារស្មាតហ្វូន ដែលបំពាក់បច្ចេកវិទ្យាសាកថ្ម ultra-fast charge ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន Vivo ទើបតែបានប្រកាសបញ្ជាក់ថា ខ្លួននឹងបញ្ចេញស្មាតហ្វូនដែលបំពាក់ដោយបច្ចេកវិទ្យាសាកថ្ម Super FlashCharge 120W technology ក្នុងពេលឆាប់ៗនេះ។ សម្រាប់ព័ត៌មានទាក់ទងទៅនឹងស្មាតហ្វូននេះ យើនៅមិនទាន់បានដឹងច្បាស់ថា ក្រុមហ៊ុន នឹងបំពាក់លើស្មាតហ្វូនម៉ូឌែលណាពិតប្រាកដនោះទេ ប៉ុន្តែយើងអាចដឹងបានថា សម្រាប់ការសាកថ្មរបស់វា ត្រូវបានប្រើប្រាស់រយៈពេលត្រឹមតែ 13 នាទី តែប៉ុណ្ណោះ ចំពោះកម្លាំងថ្ម 4000mAh ដែលបានធ្វើអោយវាបានទៅជាប្រវត្តិសាស្រ្តស្មាតហ្វូនដែលសាកថ្មបានលឿនបំផុត។

បន្ថែមលើសនេះទៀត អ្នកគ្រប់គ្រងការផលិតរបស់ក្រុមហ៊ុន Vivo ក៏បានបញ្ចេញវីឌីអូមួយនៅលើគេហទំព័រ Weibo ដែលបង្ហាញអំពីល្បឿននៃការសាកថ្មរបស់ស្មាតហ្វូននេះ ដោយអាចសាកបាន 10 – 14% ក្នុងរយៈពេលត្រឹមតែ 16 វិនាទី ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Vivo ធ្លាប់បានបំពាក់កម្លាំងភ្លើងរហូតដល់ 44w សម្រាប់ Gaming phone ម៉ូឌែល iQOO ដែលអាចសាកថ្មបាន 100% ក្នុងរយៈពេលត្រឹមតែ 45 នាទី រួចហើយ។

Image result for Vivo’s Super FlashCharge

ម្យ៉ាងទៀត កាលពីកំឡុងខែ មីនា ក្រុមហ៊ុនស្មាតហ្វូន Xiaomi ក៏បានប្រកាសបញ្ចេញនូវប្រព័ន្ធសាកថ្មសម្រាប់ស្មាតហ្វូនជំនាន់ថ្មី ដែលមានកម្លាំងភ្លើង 100W ដែលអាចសាកថ្មបាន 4000mAh ក្នុងរយៈពេលត្រឹម 17 នាទីតែប៉ុណ្ណោះ។ ជាក់ស្តែងសម្រាប់ស្មាតហ្វូនដែលបានប្រកាសចេញលក់ជាផ្លូវការ​ ដែលប្រព័ន្ធសាកថ្មលឿនបំផុតនៅពេលនេះគឺ ត្រូវបានទៅលើស្មាតហ្វូន Oppo Find X Lamboghini Edition ដែលមានថាមពលថ្ម 3400mAh ដែលសាកថ្មត្រឹម 35 នាទី។

Image result for Vivo’s Super FlashCharge

ក្រុមហ៊ុន​ស្មាតហ្វូន Vivo គ្រោងនឹងបញ្ចេញប្រព័ន្ធសាកថ្ម Super FlashCharge 120W នៅក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃ ជាមួយនឹងស្មាតហ្វូន ដែលបំពាក់ប្រព័ន្ធ 5G

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ