Huawei បញ្ចេញ MediaPad M6 ដែលមានទំហំ 2 សម្រាប់ជ្រើសរើស

Huawei បញ្ចេញ MediaPad M6 ដែលមានទំហំ 2 សម្រាប់ជ្រើសរើស

68
0
ចែករំលែក
AngkorScript
Seva24

នៅក្នុងព្រឹត្តិការណ៍បង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Nova 5 ទាំង 3 ម៉ូឌែល ក្រុមហ៊ុន Huawei បានធ្វើការប្រកាសបញ្ចេញនូវ Tablet ជំនាន់ថ្មីរបស់ខ្លួនគឺ MediaPad M6 ដែលបានបង្ហាញខ្លួនមកជាមួយនឹងទំហំ ​2 ជម្រើសគឺ 8.4 inch និង 10.8 inch ។ ខណៈដែល Tablet ទាំងក៏ត្រូវបានបំពាក់ដោយកម្លាំងថ្មខុសគ្នាផងដែរ។

Huawei unveils MediaPad M6 in 8.4” and 10.8” varieties

MediaPad M6 ទាំង 2 ម៉ូឌែលត្រូវបានបំពាក់ដោយប្រភេទអេក្រង់ LCD ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត 2560 x 1600 px និង មានគែមស្តើង។ លើសពីនេះសម្រាប់ម៉ូឌែលដែលមានអេក្រង់ 8.4 inch ត្រូវបានបំពាក់ដោយកម្លាំងថ្ម 6100 mAh រីឯម៉ូឌែល 10.8 inch ត្រូវបានបំពាក់ដោយកម្លាំងថ្ម 7500 mAh ។

Image result for MediaPad M6

បើទោះបីជាម៉ូឌែលទាំង 2 ត្រូវបានបំពាក់ដោយកម្លាំងថ្ម និង អេក្រង់ខុសគ្នាក៏ពិតមែន ប៉ុន្តែម៉ូឌែលទាំងពីរត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ 8MP និង កាមេរ៉ាក្រោយ​ 13MP ដូចគ្នា។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Huawei បានបំពាក់នូវ Speaker 4 គ្រាប់ របស់ Harman Kardon សម្រាប់ម៉ូឌែល 10.8 inch ផងដែរ។

Image result for MediaPad M6

MediaPad M6 ទាំង 2 ត្រូវបានបំពាក់ដោយបន្ទះឈីប Kirin 980 SoC និង មាន RAM 4GB រួមទាំង អង្គចងចាំ 2 ជម្រើសគឺ 64GB និង 128 GB ។ បន្ថែមពីនេះទៅទៀត វាក៏ត្រូវបានដំណើរដោយប្រព័ន្ធប្រតិបត្តិការ Android 9.1 EMUI 9.1 ។

Huawei unveils MediaPad M6 in 8.4” and 10.8” varieties

ក្រៅពីនេះ វាក៏អាចធ្វើការភ្ជាប់ជាមួយនឹង Keyboard ដែលអាចធ្វើអោយដំណើរនៃការប្រើប្រាស់កាន់តែមានភាពងាយស្រួល។ ម្យ៉ាងទៀតម៉ូឌែលទាំង 2 ត្រូវបានប្រើប្រាស់រន្ធសាកថ្ម USB Type-C និង មានរន្ធ 3.5 mm audio Jack ។

Huawei unveils MediaPad M6 in 8.4” and 10.8” varieties

រីឯតម្លៃវិញ វាមានការខុសគ្នាបន្តិច ដោយអាស្រ័យទៅតាមម៉ូឌែល និង ទំហំអង្គចងចាំដែលអ្នកជ្រើសរើស ។ សម្រាប់ម៉ូឌែល 10.8 inch ដែលមាន RAM 4GB / 64GB ជាប្រភេទម៉ូឌែល ដែលប្រើប្រាស់ Wi-Fi មានតម្លៃប្រហែល $335 និង RAM 4GB / 128GB ជាម៉ូឌែល ដែលប្រើប្រាស់ Cellular មានតម្លៃប្រហែល $510 ។ សម្រាប់ម៉ូឌែលនេះ នឹងចរាចរណ៍លើទីផ្សារនៅថ្ងៃទី 10 ខែ កក្កដា ឆាប់ៗខាងមុខនេះ។

Image result for MediaPad M6

ចំណែកឯម៉ូឌែល 8.4 inch និង ចេញលក់លើផ្សារនៅថ្ងៃទី 20 ខែ កក្កដា ជាមួយនឹងតម្លៃ $290 សម្រាប់ RAM 4GB / 64GB (Wi-Fi) និង $392 សម្រាប់ RAM 4GB / 128GB (Cellular) ។

Image result for MediaPad M6
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ