Xiaomi Mi Band 4 ចេញរូបរាងជាផ្លូវការជាមួយនឹងការបង្ហាញនៅអេក្រង់ពណ៌, Voice assistant និងប្រព័ន្ធ NFC

Xiaomi Mi Band 4 ចេញរូបរាងជាផ្លូវការជាមួយនឹងការបង្ហាញនៅអេក្រង់ពណ៌, Voice assistant និងប្រព័ន្ធ NFC

348
0
ចែករំលែក
AngkorScript
Seva24

អ្នកប្រហែលជាធ្លាប់ស្គាល់រួចមកហើយ នូវនាឡិកាដ៏ឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi រួចមកហើយគឺ Mi band 3 និង Mi band 2។ នៅពេលនេះក្រុមហ៊ុន Xiaomi បានប្រកាសនាឡិកាឆ្លាតវៃត្រកូល Mi band របស់ខ្លួននោះគឺ Mi band 4 ដែលលើកនេះក្រុមហ៊ុនបានធ្វើការកំណែទំរង់ថ្មីជាច្រើនទៅលើសេរ៊ីក្រោយនេះ។

Mi band 4 ដែលគេហៅថា Smartband នេះមានអេក្រង់ពណ៌ AMOLED លាតសន្ធឹងទំហំ 0.95 អ៊ីញជាមួយនឹងគុណភាពបង្ហាញ 120×240 និងកញ្ចក់ធន់នឹង 2.5D ។ វាមានលក្ខណៈពិសេសចំនួន 77 ពណ៌តាមអ៊ីនធឺណេតសម្រាប់ការបន្ថែមភាពផ្ទាល់ខ្លួននិង ខ្សែដែលមានLogo របស់ក្រុម Avenger ទាំង៦ តាមពណ៌នៅតួអង្គនីមួយៗផងដែរ។

ការច្នៃប្រឌិតថ្មីមួយទៀតគី ការបន្ថែមនៅ Mircophone សម្រាប់ក្នុងការដាស់នៅមុខងារថ្មីរបស់ Mi band 4 នេះដែលគេអោយឈ្មោះថា Xiao AI ។ អ្នកប្រើប្រាស់អាចបញ្ជាទៅកាន់ឧបករណ៍ឆ្លាតវៃផ្សេងទៀតតាមរយៈការហៅជាសំលេង។ NFC នៅតែដំណើរបានល្អជាធម្មតា។ ប៉ុន្តែវាក៏បានធ្វើការបន្ថែមទៅលើ កម្មវិធីត្រួតពិនិត្យទៅលើចង្វាក់បេះដូងថ្មី និង Bluetooth 5.0 ជាពិសេសគឺកំលាំងថ្មរបស់វាកាន់តែកាន់ថ្មបានយូរជាងមុនដែលជាធម្មតាវាអាចរស់រហូតដល់ ១៥ ទៅ ២០ ថ្ងៃ ឯណោះ។

Mi Band 4 មានពណ៌ខ្មៅ, ត្នោត, ខៀវ, ទឹកក្រូចនិងពណ៌ផ្កាឈូកជាមួយនឹងតម្លៃចាប់ផ្តើម 169 យ័ន (24 ដុល្លារ) សម្រាប់នាឡិកាស្តង់ដារ។

នាឡិកាដែលមានបន្ថែមនៅ NFC នឹងឡើងដល់ 229 យ័ន (33 ដុល្លារ) ចំណែកឯប្រភេទ Avenger limited edition អាចនឹងត្រូវបានគេដាក់លក់ក្នុងតម្លៃ 349 យ័ន (50 ដុល្លារ)

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ