Facebook នឹងមិនត្រូវបានតំឡើងរួចជាស្រេចទៀតឡើយ សម្រាប់ស្មាតហ្វូនជំនាន់ក្រោយៗរបស់​ Huawei

Facebook នឹងមិនត្រូវបានតំឡើងរួចជាស្រេចទៀតឡើយ សម្រាប់ស្មាតហ្វូនជំនាន់ក្រោយៗរបស់​ Huawei

29
0
ចែករំលែក
AngkorScript
Seva24

ដូចដែលយើងបានដឹង មួយរយៈពេលចុងក្រោយមកនេះ Huawei ត្រូវបានទទួលរងនូវបញ្ហាច្រើន ចំណែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook ក៏បានបញ្ជាក់បន្ថែមទៀតថា Facebook App នឹងមិនបានតំឡើងរួចជាស្រេចសម្រាប់ស្មាតហ្វូនជំនាន់ក្រោយៗរបស់ Huawei ទៀតនោះឡើយ។

Image result for huawei vs facebook

លើសពីនេះ មិនត្រឹមតែ Facebook នោះទេ ប៉ុន្តែនៅមានកម្មវិធីពេញនិយមមួយចំនួនទៀតដូចជា Instagram, Messenger និង WhatsApp ក៏ត្រូវបានដកចេញពីស្មាតហ្វូនជំនាន់ក្រោយៗ ដែលក្រុមហ៊ុន Huawei មិនទាន់បានចេញលក់ផងដែរ។ ទាំងនេះគឺជារបាយការណ៍ដែល Reuters បានលើកឡើង។

Image result for graphic design

ទោះជាយ៉ាងណា សម្រាប់ស្មាតហ្វូនរបស់ Huawei ដែលដំណើរការក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានអនុញ្ញាតអោយធ្វើការ Install និង ប្រើប្រាស់កម្មវិធីទាំងបានជាធម្មតា ដរាបណា Google Services នៅតែដំណើរការសម្រាប់ Huawei ។ បន្ទាប់ពីនោះមកវានឹងក្លាយជាការលំបាកកាន់តែខ្លាំងឡើងក្នុងការស្វែងរកដំណោះស្រាយ លុះត្រាតែ​ កិច្ចព្រមព្រៀងថ្មីមួយត្រូវបានធ្វើឡើងរវាង រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលចិន រួមទាំង Google Services ត្រូវបានស្ដារឡើងវិញ។

Image result for huawei vs facebook
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ