ទាំងនេះ គឺជា Devices ទាំងអស់ដែលអាចធ្វើការ Update ទៅកាន់ iOS 13 និង OS ថ្មីមួយទៀតសម្រាប់ iPad...

ទាំងនេះ គឺជា Devices ទាំងអស់ដែលអាចធ្វើការ Update ទៅកាន់ iOS 13 និង OS ថ្មីមួយទៀតសម្រាប់ iPad (មានវីឌីអូ)

46
0
ចែករំលែក
AngkorScript
Seva24

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបានប្រកាសបញ្ចេញនូវ Software ជំនាន់ថ្មីរបស់ខ្លួនគឺ iOS 13 សម្រាប់ស្មាតហ្វូន iPhone ។ លើសពីនេះ ក្រុមហ៊ុនក៏បានបន្ថែមទៀតថា Apple ក៏បានបន្ថែមនូវ Software ថ្មីមួយទៀត ដែលត្រូវបានដាក់ឈ្មោះថា iPadOS ដែលវាត្រូវបានបង្កើតឡើងសម្រាប់ដាក់អោយដំណើរការនៅលើ iPad ។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដោយ iOs 13 នេះនឹងមិនអាចដំណើរការសម្រាប់ឧបករណ៍ទាំងអស់នោះទេ មានថា iPhone iPad មួយចំនួននឹងមិនអាចធ្វើការ Update version ទៅកាន់ iOS 13 បានឡើយ។

ខាងក្រោមនេះ គឺជាស្មាតហ្វូន មួយចំនួនដែលអាចធ្វើការ Upadate version ទៅ iOs 13 បាន៖
  • iPhone XS
  • iPhone XS Max
  • iPhone XR
  • iPhone X
  • iPhone 8
  • iPhone 8 Plus
  • iPhone 7
  • iPhone 7 Plus
  • iPhone 6S
  • iPhone 6S Plus
  • iPhone SE
  • iPod Touch (seventh generation)

សម្រាប់ iPhone ម៉ូឌែលជំនាន់ 5s, 6, 6 Plus រួមទាំង iPod Touch (sixth Generation) មិនអាចនឹងធ្វើការ Update បាននោះឡើយ។

ចំណែក iPad ម៉ូឌែលទាំងនេះវិញ គឺជាម៉ូឌែលនឹងទទួលបាន Version iPadOS
  • iPad Pro (12.9-inch)
  • iPad Pro (11-inch)
  • iPad Pro (10.5-inch)
  • iPad Pro (9.7-inch)
  • iPad (sixth generation)
  • iPad (fifth generation)
  • iPad mini (fifth generation)
  • iPad mini 4
  • iPad Air (third generation)
  • iPad Air 2

ចំណែកឯម៉ូឌែល iPad Air ជំនាន់ដើម និង iPad mini 2 នឹងបានដំណើរការដោយ iOS 12 ដដែល។

ជាចុងក្រោយ សម្រាប់ Apple Watch ដែលមានដូចជា Apple Watch Series 1, Series 2, Series 3 និង Series 4 នឹងបានដំណើរការដោយ WatchOS 6 ផងដែរ ប៉ុន្តែក្រុមក៏បានបញ្ជាក់ផងដែរថា Apple Watch គ្រប់ម៉ូឌែលនឹងមិនមាន Feature ដូចគ្នាទាំងអស់នោះទេ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ