កាលពីអំឡុងខែ មីនា នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន Huawei លោក Richard Yu បានលើកឡើងថា ក្រុមហ៊ុន កំពុងតែធ្វើការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ (OS) ថ្មីរបស់ខ្លួនផ្ទាល់ ដើម្បីបង្ការក្នុងករណីមានបញ្ហាររាំងស្ទះផ្សេង ដែលមានឡើងដោយចៃដន្យជាមួយនឹងរដ្ឋាភិបាល សហរដ្ឋអាមេរិក ឬ Google ។

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា នៅក្នុងពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការផ្តាច់ទំនាក់ទំនងអាជីវកម្មទាំងឡាយជាមួយនឹក្រុមហ៊ុន Huawei រួមទាំងប្រព័ន្ធប្រតិបត្តិការ Android ដែលក្រុមហ៊ុនកំពុងប្រើប្រាស់សម្រាប់ស្មាតហ្វូនផងដែរ។ ដូចនេះហើយ នៅថ្ងៃនេះផងដែរ ក៏បានរបាយការណ៍មួយបានលើកឡើងថា Huawei បានកំណត់ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនដែលមានឈ្មោះថា Hongmeng ។

បើតាមរយៈរបាការណ៍មួយពីប្រទេសចិន ដែលបានប្រាប់ HuaweiCentral ថា ក្រុមហ៊ុន Huawei បានធ្វើការអភិវឌ្ឈប្រព័ន្ធប្រតិបត្តិការសម្រាប់ស្មាតហ្វូនរបស់ខ្លួនដោយផ្ទាល់ដែលមានឈ្មោះថា “Hongmeng” ដែលមានសកម្មភាពតាំងពីឆ្នាំ 2012 មកម្ល៉េះ។

បច្ចុប្បន្ននេះក្រុមហ៊ុន Huawei មិនទាន់បានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះបានរំពឹងទុកជាមុន នូវការផ្អាកការគាំទ្រប្រព័ន្ធប្រតិបត្តិការ Android របស់ Google កាលពីមុនដោយសារតែវាកំពុងអភិវឌ្ឍជំនួសប្រព័ន្ធប្រតិបត្តិការ Android ។

លើសពីនេះ កាលពីថ្ងៃអាទិត្យ ក៏មានរបាយការណ៍មួយបញ្ជាក់ថា ក្រុមហ៊ុន Google បានចាប់ផ្តើមបញ្ឈប់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន ដែលធ្លាប់បានដាក់អោយប្រើប្រាស់លើស្មាតហ្វូនរបស់ Huawei និង បានធ្វើអោយអ្នកប្រើប្រាស់ស្មាតហ្វូនជួបប្រទះនឹងការព្រួយបារម្ភអំពើដំណើរស្មាតហ្វូនរបស់គេ ។

អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ