Redmi Note 7S ចេញជាផ្លូការណ៍ បំពាក់ដោយបន្ទះឈីប Snapdragon 660 និង​ កាមេរ៉ា 48MP

Redmi Note 7S ចេញជាផ្លូការណ៍ បំពាក់ដោយបន្ទះឈីប Snapdragon 660 និង​ កាមេរ៉ា 48MP

30
0
ចែករំលែក
AngkorScript
Seva24

បន្ទាប់ពីបានបញ្ចេញវត្តមានស្មាតហ្វូនម៉ូឌែល Redmi Note 7 និង Redmi Note 7 Pro រួចមក ពេលនេះ​ក្រុមហ៊ុនស្មាតហ្វូនចិន Xiaomi បាននឹងកំពុងត្រៀមបង្ហាញវត្តមានរបស់ស្មាតហ្វូនមួយម៉ូឌែលទៀតនៃត្រកូល Note 7 គឺ ម៉ូឌែល Redmi Note 7s ។ សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មី Redmi Note 7s នឹងត្រូវបង្ហាញវត្តមានជាផ្លូវការណ៍នៅថ្ងៃទី 23 ខែ ឧសភា ខាងមុខនេះ ។

ជាកូនពៅក្នុងត្រកូល Note 7 ប៉ុន្តែស្មាតហ្វូនម៉ូឌែល Note 7s ត្រូវបានក្រុមហ៊ុនពិនិត្យ និង​ បំពាក់ឡើងដោយសមាសភាពខ្លាំងមិនចាញ់ជំនាន់មុនៗទេ។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសមួយចំនួន ដែលត្រូវបានបំពាក់នៅលើ Note 7s នេះ៖

  • ប្រើប្រាស់អេក្រង់ឆកដំណក់ទឹក ដែលមានទំហំ 6.3 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត FHD+
  • ប្រើប្រាស់ឧបករណ៍ស្គែនម្រាមដៃនៅផ្នែកខាងក្រោយ
  • កាមេរ៉ាមុខ មានទំហំ 13MP
  • កាមេរ៉ាក្រោយ 2 គ្រាប់ ដែលមានទំហំ 48MP (f/1.8 ដែលវាត្រូវបានបែងចែកជា 4 ដែលមានទំហំ 12MP) + 5MP (f/2.4)
  • កាមេរ៉ាក្រោយនេះ ត្រូវបានបំពាក់ជាមួយនឹងមុខងារ Night Mode ជាមួយនឹង HDR exposure សម្រាប់ការផ្តិតយករូបភាពដែលស្ថិតស្ថានភាពដែលមានពន្លឺមិនគ្រប់គ្រាន់
  • បំពាក់ដោយបន្ទះឈីប Snapdragon 660 ជាមួយនឹងល្បឿន 2.2GHz
  • មាន RAM 3GB / 32GB និង RAM 4GB / 64GB រួមទាំងអាចបន្ថែមអង្គចងចាំលើម៉ាស៊ីនទៀតបាន
  • វាក៏ត្រូវបានបំពាក់ដោយថ្ម ដែលមានកម្លាំង 4000mAh ជាមួយនឹង Quick Charge 4.0 ដែលបំពាក់ដោយកម្លាំងភ្លើង 18W
Image result for Redmi Note 7S
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 with MIUI 10 on top
  • មានរន្ធដោតកាស 3.5mm និង​ មានប្រព័ន្ធការពារការជ្រាបទឹក P2i
  • មានជម្រើសពណ៌ដូចជា Onyx Black, Sapphire Blue និង Ruby Red
  • សម្រាប់ម៉ូឌែលដែលប្រើប្រាស់ RAM 3GB / 32GB មានតម្លៃប្រហែល $158
  • សម្រាប់ម៉ូឌែលដែលប្រើប្រាស់ RAM 4GB / 64GB មានតម្លៃប្រហែល $187
Image result for Redmi Note 7S
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ