Galaxy S10+ Olympic Games Edition របស់ក្រុមហ៊ុន Samsung បានលេចរូបរាងចេញមកហើយ

Galaxy S10+ Olympic Games Edition របស់ក្រុមហ៊ុន Samsung បានលេចរូបរាងចេញមកហើយ

21
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Samsung គឺជាអ្នកឧបត្ថម្ភហ្គេមអូឡាំពិកចាតាំងពីឆ្នាំ 1998 និងមានកិច្ចព្រមព្រៀងមួយដើម្បីឧបត្ថម្ភក្នុងព្រឹត្តិការណ៍នេះដល់ឆ្នាំ 2028 ។ ហើយក្នុងឆ្នាំនេះក្រុមហ៊ុន Samsung បានបង្កើតចំនីអារម្មណ៍ប្លែកទៅលើទូរស័ព្ទស្មាតហ្វូនកំពូលរបស់ខ្លួនបន្ទាប់ពីក្រុមហ៊ុន Oppo បានបង្កើតនៅទូរស័ព្ទស្មាតហ្វូន F11 Pro Avenger Endgame Limited Edition​។

ទូរស័ព្ទស្មាតហ្វូន Galaxy S10+ គឺជាស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung តែមួយប៉ុណ្ណោះដែលក្រុមហ៊ុនបានយកបង្កើត Edition ថ្មីនៅក្នុងឆ្នាំ2019នេះ នោះគឺ Galaxy S10+ Olympic Games Edition​ ។​

អ្វីដែលជាភាពលេចធ្លោរបស់ទូរស័ព្ទនេះគឺ វាការរចនាថ្មីដោយមាននិម្មិតសញ្ញា របស់ Olympic Game នៅផ្នែកខាងក្រោយនៃទូរស័ព្ទ បន្ទាប់មកយើងក៏ឃើញមានការរចនាថ្មីទៅលើសំបកកាសឥតខ្សែរដែលភ្ជាប់ទៅជាមួយទូរស័ព្ទមកស្រាប់ដូចរូបខាងក្រោម។

ប៉ុន្តែអ្វីធ្វើអោយយើងស្រងាកចិត្តនោះគឺវាមានសមត្ថភាពដូចគ្នាទៅនឹង Galaxy S10+ ធម្មតាដែរ មិនមានការកែប្រែឫបន្ថែមអ្វីឡើយ។ ចំពោះតម្លៃរបស់ទូរស័ព្ទនេះគឺអាចនឹងថ្លៃជាង Galaxy S10+ ប្រហែលជាមួយសន្លឹក ឫច្រើនជាងនេះ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ