កាលពីពេលថ្មីៗនេះ DJI ទើបតែបានប្រកាសបញ្ចេញ Action Camera ដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Osmo Action ។ សម្រាប់ Action Camera ជំនាន់ដំបូងរបស់ DJI នេះ ត្រូវបានក្រុមហ៊ុន ដាក់លក់ក្នុងតម្លៃ $349 ។

សម្រាប់ Osmo Action នេះ ត្រូវបានបំពាក់ដោយអេក្រង់មុខ – ក្រោយ ខណៈដែលអេក្រង់មុខ មានទំហំ 1.4 inch និង អេក្រង់ក្រោយទំហំ 2.25 inch ដែលវាអាចធ្វើអោយអ្នកមានភាពងាយស្រួលក្នុងការថត Vlogs ឬ Self Portraits បានយ៉ាងងាយ។

Osmo Action ត្រូវបានបំពាក់ដោយកាមេរ៉ា ដែមានទំហំ 12MP 1/2.3″ CMOS Sensor ហើយវាអាចមានលទ្ធភាពក្នុងការថតវីឌីអូបានក្នុងកម្រិត 4K ក្នុងល្បឿន 60fps និង 100Mbps ។ ម្យ៉ាងទៀត អ្នកអាចថត HDR បានក្នុងល្បឿន 30fps។ សម្រាប់ការថត slow motion វិញ វាត្រូវបានប្រើប្រាស់ក្នុងល្បឿន 240fps និង ថតបានក្នុងកម្រិត 1080p ឬ 720p។
លើសពីនេះ Osmo Action ក៏ត្រូវបានបំពាក់នូវ មុខងារ RockSteady electronic image ជំនាន់ថ្មីរបស់ DJI ផងដែរ ខណៈដែលវា អាចធ្វើការថតបានរហូតដល់ 4K60។ ម្យ៉ាងទៀត កាមេរ៉ា ត្រូវបានបំពាក់នូវប្រព័ន្ធការពារ Waterproof សម្រាប់ដងខ្លួនទាំងមូល និង មានមុខងារ WiFi រួមទាំង Bluetooth ដែលអាចធ្វើការផ្ទេររូបភាព និង Control តាមរយៈ App ដែលដំណើរការលើ ស្មាតហ្វូនបាន។ ជាជម្រើសអ្នកក៏អាចទទួលបាននូវ Camera frame kit, adhesive mounts, waterproof case, mic adapter and filters, រួមបញ្ចូលទាំង ND, polarizer និង underwater filters ។

អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ