Google ប្រកាសបញ្ចប់ជំនួញពាណិជ្ជកម្មជាមួយនឹង Huawei?

Google ប្រកាសបញ្ចប់ជំនួញពាណិជ្ជកម្មជាមួយនឹង Huawei?

431
0
ចែករំលែក
AngkorScript
Seva24

សម្រាប់ថ្ងៃនេះ មានព័ត៌មានមួយដែលធ្វើអោយមានការចែករំលែកលើបណ្តាញសង្គម និង នៅលើសារព័ត៌មានជាច្រើន ដែលបានលើកឡើងថា ” Google ប្រកាសបញ្ចប់ជំនួញពាណិជ្ជកម្មជាមួយនឹង Huawei ” ។ ជាក់ស្តែង ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍ថា បានបញ្ឈប់អាជីវកម្មជាមួយក្រុមហ៊ុន Huawei ពិតមែនរួមបញ្ចូលទាំង Service , Android Software ពេញនិយមផ្សេងៗ ដែលដំណើរការលើ ស្មាតហ្វូនរបស់ Huawei និង Google Play

Image result for google break up with Huawei

បើយោងទៅតាមរបាយការណ៍របស់រ៉យទ័របានលើកឡើងថា Huawei Technologies Co Ltd នឹងត្រូវបានផ្តាច់ការ Update លើប្រព័ន្ធប្រតិបត្តិការ Android ភ្លាមៗ។ លើសពីនេះ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនចិនមួយនេះ ក៏នឹងត្រូវជួបប្រទះនឹងបញ្ហាក្នុងការបាត់បង់នូវ កម្មវិធីពេញនិយមជាច្រើន និង Service ផ្សេងៗ រួមបញ្ចូលទាំង កម្មវិធីនៅលើ Google Play Store និង Gmail App

Image result for google break up with Huawei

នេះគឺជា ព័ត៌មាន ដែលធ្វើអោយអាជីវកម្មស្មាតហ្វូនរបស់ក្រុមចិនមួយ ត្រូវបានជួបប្រទះនូវបញ្ហាជាខ្លាំង ខណៈក្រុមហ៊ុនទើបតែបានពង្រីកទីផ្សារនៅ US និង ដាក់លក់នូវស្មាតហ្វូនរបស់ខ្លួន ម៉ូឌែល Huawei P30 និង P30 Pro កាលពីពេលថ្មីៗនេះ ហើយក្រុមហ៊ុនកំពុងតែរៀបចំការវាយលុកទីផ្សារសម្រាប់ម៉ូឌែលថ្មី Honor 20 Series នៅទីក្រុង ឡុងដ៍ សប្តាហ៍ ។

Image result for google break up with Huawei

គួរបញ្ជាក់ថា ក្រុមហ៊ុន​ Huawei កំពុងតែរៀបចំដំណើរការនូវប្រព័ន្ធប្រតិបត្តិការផ្ទាល់របស់ខ្លួន ក្នុងករណីដែល OS ត្រូវបានកាត់ផ្តាច់ចេញពី Android របស់ Google ។ ម្យ៉ាងទៀត ទំនាក់ទំនងអាជីវកម្មរបស់ក្រុមហ៊ុន អាចនឹងត្រូវឈានដល់ទីបញ្ចប់ ប្រសិនបើគ្មានការអន្តរាគមន៍ពីរាជរដ្ឋាភិបាលទាំងពីរ។

Image result for google break up with Huawei
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ