SanDisk កាលពីពេលថ្មីៗនេះ ទើបតែបានបញ្ចេញ microSD Card ជំនាន់ថ្មីរបស់ខ្លួន ដែលមានទំហំកាន់តែធំជាងមុនរហូតដល់ទៅ 1TB ខណៈដែលវាជាទំហំ ដែលក្រុមហ៊ុនមិនដែលដាក់លក់ក្នុងពេលកន្លងមក។ សម្រាប់ microSD Card 1TB នេះ ត្រូវបានក្រុមហ៊ុនកំណត់ដាក់លក់ក្នុងតម្លៃ $499.99 ។
/cdn.vox-cdn.com/uploads/chorus_image/image/63841690/Untitled_2.0.jpg)
សម្រាប់កន្លែងដែលអ្នកអាចទិញវាបានឥឡូវនេះវាមាននៅលើហាង SanDisk ។ ក្រុមហ៊ុន B & H Photo ក៏បានទទួលការបញ្ជាទិញសម្រាប់ microSD Card នេះផងដែរ។ ដោយឡែក សម្រាប់ក្រុមហ៊ុន Amazon ដែលយើងបានដឹងហើយថា ជាក្រុមហ៊ុនដែលលក់សម្ភារៈ Electronic យ៉ាងសម្បូរបែប នៅមិនទាន់មានការដាក់លក់នូវ microSD Card 1TB ជំនាន់ថ្មីរបស់ SanDisk នៅលើបញ្ជីរអាជីវកម្មរបស់ខ្លួននៅឡើយទេ។

សម្រាប់ microSD Card ជំនាន់ថ្មីរបស់ SanDisk នេះ ត្រូវបានអោយដឹងថា វាមានលទ្ធភាពក្នុងការ Read 160MB ក្នុងមួយវិនាទី និង Write 90MB ក្នុងមួយវិនាទី។ ដូច្នេះហើយវាជាជម្រើសប្រសើរជាងកាត Ultra microSD របស់ SanDisk ប្រសិនបើអ្នកថតវីដេអូ 4K ច្រើន។ លើសពីនេះការ transfer និង ការទាញយកឯកសារ នឹងមានភាពឆាប់រហ័សជាងមុន។
ប៉ុន្តែមុនពេលអ្នកសម្រេចចិត្តថា ចង់ប្រើប្រាស់ microSD Card នេះ អ្នកត្រូវប្រាកដចិត្តថា តើម៉ាស៊ីន ឬ ឧបករណ៍របស់អ្នកអាចប្រើប្រាស់ត្រូវគ្នានឹង microSD Card ទំហំនេះដែរឬទេ? សំណួរ ចម្លើយ របស់ក្រុមហ៊ុន Nintendo មិនត្រូវបានដាក់នៅលើទំហំនៃកាតដែលទទួលយកដោយ Switch ទេ ថ្វីបើ Tablet Amazon Fire មានទំហំ 256GB នៃការផ្ទុក microSD ក៏ដោយ។

អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ