ក្រុមហ៊ុន Motorola ទើបតែបានបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន កាលពីពេលថ្មីៗនេះ ជាមួយនឹងត្រកូល Motorola One Vision ដែលត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie ដែលជាផ្នែកមួយរបស់ Android One ។ ស្មាតហ្វូនម៉ូឌែល Motorola One Vision ត្រូវបានបំពាក់ដោយអេក្រង់លាត ដែលគ្មានស្នាមឆក ជាប្រភេទ Cinematic screen (21:9) និង ប្រើប្រាស់កាមេរ៉ាមុខនៅលើអេក្រង់ដោយផ្ទាល់តែម្តង។

ជាមួយនឹងរូបរាងយ៉ាងទាក់ទាញរបស់ស្មាតហ្វូនជំនាន់ថ្មី One Vision នេះ វាត្រូវបានបំពាក់ដោយបរិក្ខាជាច្រើន ធ្វើអោយស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា អាចនឹងទទួលបានការគាំទ្រ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេសៗរបស់ស្មាតហ្វូននេះៈ
- ប្រើប្រាស់អេក្រង់ទំហំ 6.3 inch (21:9) ដែលបង្ហាញរូបភាពបានក្នុងកម្រិត FHD+
- អេក្រង់លាត មានគែមស្តើង រួមទាំងបំពាក់ដោយកាមេរ៉ាមុខ លើអេក្រង់ដោយផ្ទាល់ នៅផ្នែកក្បាលខាងឆ្វេង ដែលមានទំហំ 25MP
- កាមេរ៉ាក្រោយមាន 2 គ្រាប់ ជាមួយនឹងទំហំ 48MP (f/1.7) + 5MP (f/2.2)

- សម្រាប់ Software របស់ស្មាតហ្វូន Motorola ត្រូវបានបំពាក់ដោយ AI Feature ដូចជា Shot optimization និង Night Vision mode
- វាត្រូវបានបំពាក់នូវ ឧបករណ៍ស្គែនក្រយ៉ៅដៃ ដែលបង្កប់នៅលើ Logo របស់ Motorola នៅផ្នែកខាងក្រោយ
- ប្រើប្រាស់បន្ទះឈីប Exynos 9609 ខណៈបន្ទះឈីបនេះ ត្រូវបានគេប្រទះឃើញគេបំពាក់លើស្មាតហ្វូនរបស់ Samsung និង MeiZu រួចមកហើយ

- លើសពីនេះ SoC ត្រូវបានប្រើប្រាស់ដោយ 4 Powerful Cortex-A73 Core ដែលមានល្បឿន 2.2GHz និង 4 Power-efficient Cortex-A55 ដែលមានល្បឿន 1.7GHz
- មាន RAM 4GB និង មានអង្គចងចាំ 128GB
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie
- Motorola One Vision មានកម្លាំងថ្ម 3500mAh ដែលសាកថ្មជាមួយកម្លាំងភ្លើង 15W ជាមួយនឹងបច្ចេកវិទ្យា fast Charging (TurboPower Charger)

- មានជម្រើសពណ៌ដូចជា Blue និង Bronze sapphire gradient
- មានតម្លៃប្រហែល $335

Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ