vivo Y3 ចេញជាផ្លូវការណ៍ និង បំពាក់ដោយកម្លាំងថ្មរហូតដល់ 5000mAh

vivo Y3 ចេញជាផ្លូវការណ៍ និង បំពាក់ដោយកម្លាំងថ្មរហូតដល់ 5000mAh

58
0
ចែករំលែក
AngkorScript
Seva24

កាលពីប៉ុន្មានសប្តាហ៍មុន មានព័ត៌មានលេចធ្លាយជាច្រើនដែលនិយាយគ្នាអំពីស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលរបស់ក្រុមហ៊ុន Vivo ។ នៅថ្ងៃនេះ ក្រុមហ៊ុនស្មាតហ្វូនមួយនេះ ត្រូវបានបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនបានបញ្ចេញវត្តមានជាផ្លូវការណ៍នូវស្មាតហ្វូន Vivo Y3 ជាស្មាតហ្វូន ដែលត្រូវបានបំពាក់នូវកម្លាំងថ្មខ្លាំងរហូតដល់ 5000mAh រួមទាំងប្រើប្រាស់ Accessories សំខាន់ៗជាច្រើនទៀត។

Image result for vivo y3

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេសជាច្រើនៗ ដែលត្រូវបានបំពាក់លើស្មាតហ្វូនម៉ូឌែលថ្មី Vivo Y3 មួយនេះ៖

  • Vivo Y3 ត្រូវបានបំពាក់ដោយអេក្រង់ 6.35 inch ជាប្រភេទអេក្រង់ LCD ដែលមានទំហំ 89% នៃតួផ្ទៃមុខ និង មានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1544 x 720 px
  • ប្រើប្រាស់បន្ទះឈីប Heilo P35 SoC
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie-based Funtouch Os 9
  • មាន RAM 4GB និង មានអង្គចងចាំ 128GB រួមទាំងអាចបន្ថែមកាតខាងក្រៅទៀត
  • បំពាក់ដោយកាមេរ៉ា 3 គ្រាប់គឺ 13MP (main f/2.2) + 8MP Wide-angle (f/2.2) + 2MP (depth sensing f/2.4)
  • កាមេរ៉ាមុខទំហំ 16MP ដែលត្រូវបានបំពាក់លើអេក្រង់ឆកទម្រង់ដំណក់ទឹកនេះ
  • អាចធ្វើការដោះសោរបានតាមរយៈ 2 វិធីគឺ Fingerprint Scanner និង ការស្គែនមុខ
  • ប្រើប្រាស់ AI-based digital assistant Jovi, Easy Mode, and an e-sports mode called Game Cube
Image result for vivo y3
  • មានកម្លាំងថ្មរហូតដល់ 5000mAh ដែលមានរន្ធសាកថ្ម Type-C ជាមួយនឹងកម្លាំងភ្លើង 18W ដែលបំពាក់បច្ចេកវិទ្យា Dual-Engine Fast Charging
  • មានជម្រើសពណ៌ដូចជា Peacock Blue, Peach Pink, Ink Blue
  • មានតម្លៃប្រហែល $216 សម្រាប់ទីផ្សារប្រទេសចិន
Image result for vivo y3

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ