លក្ខណៈពិសេសរបស់ស្មាតហ្វូន Meizu 16Xs ពេញលេញបានបង្ហាញឱ្យដឹងដោយ TENAA ក្នុងថ្ងៃនេះហើយ

លក្ខណៈពិសេសរបស់ស្មាតហ្វូន Meizu 16Xs ពេញលេញបានបង្ហាញឱ្យដឹងដោយ TENAA ក្នុងថ្ងៃនេះហើយ

20
0
ចែករំលែក
AngkorScript
Seva24

ទូរស័ព្ទម៉ូដែល Meizu M926Q ដែលត្រូវបានគេនិយាយថាជា Meizu 16Xs បានបង្ហាញខ្លួននៅលើ TENAA កាលពីម្សិលមិញជាមួយនឹងការបង្ហាញនូវរូបថតរបស់វា។ ហើយឥឡូវនេះអាជ្ញាធរវិញ្ញាបនប័ត្ររបស់ប្រទេសចិនបានធ្វើឱ្យ Update នៃការចុះបញ្ជីទូរស័ព្ទដើម្បីបង្ហាញព័ត៌មានលម្អិតផ្នែករឹងរបស់ខ្លួនផងដែរ។

Meizu 16Xs មានអេក្រង់ទំហំ 6.2 អ៊ីងប្រភេទ AMOLED ដែលមាន resolution ដល់ទៅ 2232 x 1080 ភិចសែល។ វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android Pie និងដំណើរការ Octa-Core 2.0 GHz ដែលត្រូវបានភ្ជាប់ជាមួយ RAM ទំហំ 6GB

ស្មាតហ្វូននេះបានភ្ជាប់មកជាមួយការដំឡើងកាមេរ៉ាបីនៅផ្នែកខាងក្រោយដែលជាបន្សំនៃ 48MP, 8MP និង 5MP ។ ហើយនៅផ្នែកកាមេរ៉ាខាងមុខគឺមានទំហំ 16MP សម្រាប់ថតរូបខ្លួនឯងនិងវីដេអូ។

Meizu 16Xs មានឧបករណ៍ស្កេនស្នាមម្រាមដៃដែលមាននៅលើអេក្រង់និងមានអង្គចងចាំ (Memory) ទំហំ 64GB នៅលើវាប៉ុន្តែវាមិនមានរន្ធដោតកាត microSD សម្រាប់ការពង្រីកទំហំផ្ទុកនោះទេ។

ចុងក្រោយ Meizu 16Xs មានពណ៌ខ្មៅ / ពណ៌ខៀវ / ពណ៌ផ្កា Coral និងមានថាមពលថ្មទំហំ 3,900 mAh

ក្រុមហ៊ុន Meizu នឹងធ្វើការប្រកាសខ្លួនជាផ្លូវការសម្រាប់ការដាក់លក់នៅក្នុងប្រទេសចិនឆាប់ៗនេះ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ