Vivo Z5x នឹងបង្ហាញខ្លួនឡើងជាមួយកំលាំងថ្ម 5,000 mAh ព្រមទាំង Punch hole selfie camera

Vivo Z5x នឹងបង្ហាញខ្លួនឡើងជាមួយកំលាំងថ្ម 5,000 mAh ព្រមទាំង Punch hole selfie camera

28
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Vivo កំពុងធ្វើការយ៉ាងសកម្មទៅលើទូរស័ព្ទស៊េរី Z បន្ទាប់ស៊េរីចុងក្រោយបង្អស់របស់ក្រុមហ៊ុននេះគឺ Z3x បានបើកដំណើរការដាក់លក់កាលពីខែមុននេះ។ ឧបករណ៍ ឫទួរស័ព្ទថ្មីនេះនឹងត្រូវបានគេហៅថា Z5x ហើយនៅខាងក្រោមនេះជារូបភាពលេចធ្លាយវាត្រូវបានគេនិយាយថាជាទូរស័ព្ទស្មាតហ្វូតត្រគោល Z ថ្មីនេះផងដែរ។

ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពមួយខាងលើនេះ ក្រុមហ៊ុនេះបានបង្កើតវាដោយបានភ្ជាប់មកជាមួយនឹងកាមេរ៉ាថ្មីដែលមានរូបរាងប្លែកដោយសារវាបានបំពាក់នៅកាមេរ៉ាថតរូបដែលគេអោយឈ្មោះថា Punch hole selfie ហើយក្រុមហ៊ុននេះកំពុងតែធ្វើអោយទូរស័ព្ទមានកំរាស់ស្តើងជាសេ៊រីនានាទាំងអស់របស់ខ្លួន​ ។ ទូរស័ព្ទ Vivo Z5x ក៏ត្រូវបានគេនិយាយថាមាននឹងថាមពលថ្មរហូតទៅដល់ 5.000 mAh

គួរបញ្ជាក់ថា ចាប់តាំងពីទូរស័ព្ទស្មាតហ្វូន Z3x ត្រូវបានក្រុមហ៊ុនVivo ផ្តល់អោយនូវឈីប Qualcomm Snapdragon 660 មកគេឃើញថាមានការបែកធ្លាយមួយចំនួននៅក្នុងការបោះពុម្ពផ្សាយរបស់ចិនថាស្មាតហ្វូ Z5x អាចភ្ជាប់មកជាមួយនឹងឈីប Qualcomm Snapdragon 670 ឬ 675 ប៉ុន្តែយ៉ាងណាមិញ យើងមិនទាន់ទទួលបានការបញ្ជាក់ពីក្រុមហ៊ុនថានេះជាចម្លើយពិតនៅឡើយ ។ ស្មាតហ្វូន Z5x អាចនឹងត្រូវបានគេដាក់អោយដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 ផងដែរ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ